ក្រុមហ៊ុនរថយន្ត Tesla

Tesla បន្តជះលុយ៧០០លានដុល្លារ វិនិយោគលើរោងចក្រផលិតខ្នាតយក្សនៅអាមេរិក ទោះការលក់ធ្លាក់ក៏ដោយ


ក្រុមហ៊ុនរថយន្ត Tesla បានដាក់ស្នើសុំពង្រីករោងចក្រខ្នាតយក្សរបស់ខ្លួននៅរដ្ឋតិចសាស់ ជាមួយទុនវិនិយោគបន្ថែមប្រមាណ ៧៧៥លានដុល្លារ ដែលនេះជាការពង្រីកដ៏ធំមួយទៀត បន្ទាប់ពីបង្កើតរោងចក្រតម្លៃ ៥,៥ពាន់លានដុល្លារ នៅប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំមុន។ ផែនការពង្រីកនេះនៅតែធ្វើឡើងដូចការគ្រោងទុក បើទោះបីជាការលក់រថយន្តរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីនេះ បានធ្លាក់ចុះក្នុងមួយរយៈកាលចុងក្រោ រហូតដល់បង្កើតចិត្តលក់បញ្ចុះតម្លៃទៀតផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter។
ក្រុមហ៊ុនរថយន្ត Tesla បានដាក់ស្នើសុំពង្រីករោងចក្រខ្នាតយក្សរបស់ខ្លួននៅរដ្ឋតិចសាស់ ជាមួយទុនវិនិយោគបន្ថែមប្រមាណ ៧៧៥លានដុល្លារ ដែលនេះជាការពង្រីកដ៏ធំមួយទៀត បន្ទាប់ពីបង្កើតរោងចក្រតម្លៃ ៥,៥ពាន់លានដុល្លារ នៅប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំមុន។ ផែនការពង្រីកនេះនៅតែធ្វើឡ

ក្រុមហ៊ុន Tesla គ្រោងបន្ថែមទីតាំងថ្មីចំនួន៥នៅរោងចក្រខ្នាតយក្សរបស់ខ្លួនដែលស្ថិតក្នុងទីក្រុង អូស្ទីន(Austin) ដោយរួមមានទាំងមន្ទីរពិសោធន៍អាគុយ និងអង្គភាពថ្មីមួយមានឈ្មោះថា កាហ្សូត។ នេះបើយោងតាមឯកសារស្នើសុំរបស់ក្រុមហ៊ុន Tesla ដែលត្រូវបានបង្ហោះនៅលើវេបសាយរបស់នាយកដ្ឋានផ្តល់អាជ្ញាបណ្ណនៃរដ្ឋតិចសាស់ កាលពីថ្ងៃទី១០ ខែមករា។

ផែនការពង្រីកនេះ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Tesla បានដំឡើងមុខតំណែងលោក ថម ហ្សូ(Tom Zhu) ជាជនជាតិចិន ដើម្បីទទួលខុសត្រូវលើរោងចក្រដំឡើងរថយន្តនៅអាមេរិក ព្រមទាំងប្រតិបត្តិការលក់ នៅអាមេរិកខាងជើង និងតំបន់អឺរ៉ុប។ សូមជម្រាបថា Tesla ក៏មានរោងចក្រខ្នាតយក្សនៅរដ្ឋណេវ៉ាដា និងរោងចក្រនៅរដ្ឋកាលីហ្វ័រញ៉ាផងដែរ។

បន្ថែមលើសនេះ ក្រុមហ៊ុន Tesla ក៏អាចនឹងប្រកាសសាងសង់រោងចក្រខ្នាតយក្សមួយកន្លែងទៀតនៅរដ្ឋ នូអេវូ លីអនស៊ូន(Nuevo Leon soon) ប្រទេសម៉ិចស៊ីកូ ជាមួយទុនវិនិយោគចន្លោះពី៨០០លានដុល្លារ ទៅ១ពាន់លានដុល្លារផងដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកម៉ិចស៊ីកូកាលពីខែមុន។

Tesla ដែលជាក្រុមហ៊ុនមានតម្លៃបំផុតមួយក្នុងលោក បានប្រឈមនឹងការធ្លាក់ចុះផលិតកម្មរបស់ខ្លួន ជាពិសេសការផលិតនៅរោងចក្រក្រុងសៀងហៃ ដែលបណ្តាលមកពីករណីឆ្លងកូវីដ១៩កើនឡើង ក្រោយរដ្ឋាភិបាលក្រុងប៉េកាំងដកចេញគោលនយោបាយសូន្យកូវីដ។

ថ្មីៗនេះ Tesla បានសម្រេចលក់បញ្ចុះតម្លៃរថយន្តរបស់ខ្លួន នៅប្រទេសចិន និងប្រទេសមួយចំនួនទៀត ដើម្បីដោះស្រាយបញ្ហានៃការលក់ធ្លាក់ចុះយ៉ាងខ្លាំងកាលពីធ្នូចុងឆ្នាំ២០២២។ តែការលក់ចុះថ្លៃនេះ បែរជាបញ្ឆេះកំហឹងដល់អតិថិជននៅប្រទេសចិន ដែលបានកម្មង់ទិញមុនការប្រកាសនេះ និងប្រមូលផ្តុំគ្នាតវ៉ាតាមបណ្តាហាងលក់របស់ Tesla ក្នុងទីក្រុងធំៗ និងទាមទារចង់បានការប្រូម៉ូសិនបញ្ចុះតម្លៃនេះដែរ។ តែយ៉ាងណាមិញ ការទាមទារនេះត្រូវបាន Tesla ច្រានចោល។

កាលពីថ្ងៃទី១០ ខែមករា ម្ចាស់រថយន្ត Tesla រាប់សិបនាក់ទៅប្រមូលផ្តុំតវ៉ា នៅមជ្ឈមណ្ឌលចែកចាយធំរបស់រថយន្ត Tesla នៅក្រុងសៀងហៃតែម្តង ដើម្បីបង្កើនសម្ពាធលើក្រុមហ៊ុនឱ្យផ្តល់ប្រាក់ប្រូម៉ូសិនមកវិញ។ សូមជម្រាបថា កាលពីឆ្នាំមុន Tesla លក់រថយន្តបាន១លាន៣សែនគ្រឿង ខណៈ២០២១លក់បានតែជាង៩សែនគ្រឿងប៉ុណ្ណោះ ប៉ុន្តែវានៅតែតិចជាង ផែនការដែល Tesla ធ្លាប់បានគ្រោងថានឹងលក់ឱ្យបានដល់ ១លាន៤សែនគ្រឿង៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


ឥណ្ឌាកំពុងស្ថិតក្នុងក្រសែភ្នែករុស្ស៊ី និងអឺរ៉ុបសម្រាប់ជាច្រកពាណិជ្ជកម្មថ្មី ដើម្បីបញ្ចៀសទណ្ឌកម្មរបស់បស្ចិមលោក

ព័ត៌មាន
ខណៈពេលដែលសង្គ្រាមនៅតែអូសបន្លាយមិនដឹងពេលណាចប់ រុស្ស៊ីនិងសម្ព័ន្ធមិត្តអ៊ីរ៉ង់កំពុងធ្វើការរួមគ្នាលើច្រករបៀងដឹកជញ្ជូនថ្មីមួយដែលនឹងបែរចេញពីអឺ…

ការចំណាយថវិកាជាតិថៃបន្តកើនឡើង៥%ទៀតដល់១០០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣-២០២៤

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃទី១០ខែមករា បានអនុម័តកញ្ចប់ថវិកាជាតិសម្រាប់ការចំណាយក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ជាមួយនឹងទឹកប្រាក់ប្រមាណ ៣,៣៥ទ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ