ឥណ្ឌា

ឥណ្ឌានឹងចាប់ផ្ដើមនាំចេញវ៉ាក់សាំងកូវីដ១៩ឡើងវិញនៅឆាប់ៗនេះ


ប្រទេសឥណ្ឌា អាចនឹងចាប់ផ្ដើមនាំចេញចែកចាយវ៉ាក់សាំងកូវីដ១៩ទៅក្រៅប្រទេសឡើងវិញ នៅក្នុងរយៈពេល២ ទៅ៣សប្ដាហ៍ខាងមុខនេះ បន្ទាប់ពីប្រទេសដែលជាមជ្ឈមមណ្ឌលផលិតវ៉ាក់សាំងដ៏ធំរបស់ពិភពលោកមួយនេះ បានផ្អាកការនាំចេញចែកចាយវ៉ាក់សាំងទៅក្រៅប្រទេសចាប់តាំងពីខែមេសាមកម្ល៉េះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
ឥណ្ឌានឹងចាប់ផ្ដើមនាំចេញវ៉ាក់សាំងកូវីដ១៩
ដោយ

អង្គការសុខភាពពិភពលោក បានទទូចស្នើទៅប្រទេសឥណ្ឌាឲ្យចាប់ផ្ដើមផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ឡើងវិញ សម្រាប់កម្មវិធីកូវ៉ាក់ ដើម្បីផ្គត់ផ្គង់ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការវ៉ាក់សាំង។ មន្ត្រីកម្មវិធីកូវ៉ាក់ បានចាប់ផ្ដើមផែនការបែងចែកវ៉ាក់សាំងរបស់ខ្លួនឡើងវិញហើយ ដោយបានរៀបចំវ៉ាក់សាំងប្រភេទ Covishield ដែលផលិតនៅឥណ្ឌា ដើម្បីផ្ដល់ជូនទៅកាន់ប្រទេសផ្សេងៗ ហើយកិច្ចការងារនេះ កំពុងរង់ចាំតែការសម្រេចចុងក្រោយតែប៉ុណ្ណោះ។

វ៉ាក់សាំង Covidshield នេះ ត្រូវបានផលិតដោយវិទ្យាស្ថានសេរ៉ូម ប្រទេសឥណ្ឌា ក្រោយទទួលបានសិទ្ធិផលិតបន្ដពីក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ហើយវិទ្យាស្ថានរបស់ឥណ្ឌាមួយនេះ គឺជាស្ថាប័នផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោក។

វិទ្យាស្ថានសេរ៉ូម បានបង្កើនការផលិតដល់ទៅជិត៤ដង ចាប់តាំងពីខែមេសាមក ដោយក្នុងមួយខែ ស្ថាប័ននេះផលិតវ៉ាក់សាំងប្រមាណ ២៤០លានដូស នៅគ្រាដែលប្រទេសឥណ្ឌា បានបញ្ឈប់ការនាំចេញវ៉ាក់សាំងទៅក្រៅប្រទេស ដើម្បីទុកវ៉ាក់សាំងចាក់ជូនពលរដ្ឋរបស់ខ្លួន អំឡុងពេលកូវីដ១៩មានការឆ្លងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងប្រទេសឥណ្ឌានេះ។

បើតាមក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា ប្រទេសឥណ្ឌាបច្ចុប្បន្នមានវ៉ាក់សាំងកូវីដ១៩ មិនទាន់ប្រើប្រាស់នៅក្នុងស្ដុកជិត ១៦០លានដូស ដែលជាប្រភេទវ៉ាក់សាំងផ្សេងៗគ្នា ខណៈដែលប្រទេសនេះ មានពលរដ្ឋបានចាក់វ៉ាកសាំងយ៉ាងហោចណាស់មួយដូសសរុបប្រហែល ៧៩%ហើយ នៃចំនួនប្រជាជនពេញវ័យប្រមាណ ៩៤៤លាននាក់ រីឯអ្នកដែលបានចាក់គ្រប់ ២ដូស មានជាង៣៧%។

ថ្នា​ក់ដឹកនាំវិទ្យាស្ថានសេរ៉ូមរបស់ឥណ្ឌា ធ្លាប់បានលើកឡើងកាលពីខែមុនដែរថា ស្ថាប័ននេះអាចនឹងនាំចេញវ៉ាក់សាំងប្រមាណ ២០ ទៅ៣០លានដូសក្នុងមួយខែ ទៅឲ្យកម្មវិធីកូវ៉ាក់នៅក្នុងខែវិច្ឆិកា និង ខែធ្នូខាងមុខនេះ ហើយអាចបង្កើនបរិមាណនាំចេញកាន់តែច្រើនថែមទៀតនៅខែក្រោយ ប្រសិនបើវ៉ាក់សាំងនៅក្នុងប្រទេសឥណ្ឌាមានគ្រប់គ្រាន់តាមតម្រូវការ។

លោក តេត្រូស ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថ្មីៗនេះថា កម្មវិធីកូវ៉ាក់មានលុយ និង មានកុងត្រាទិញវ៉ាក់សាំងសម្រាប់ប្រទេសចំណូលទាប ប៉ុន្ដែ កន្លងមកក្រុមហ៊ុនផលិតវ៉ាក់សាំង មិនបានអនុវត្តតាមកុងត្រារបស់ខ្លួននោះឡើយ។

កាលពីខែ កញ្ញាកន្លងទៅនេះ កម្មវិធីកូវ៉ាក់ បានកាត់បន្ថយគោលដៅចែកចាយវ៉ាក់សាំងនៅឆ្នាំ២០២១របស់ខ្លួនជិត៣០% ដោយមកនៅត្រឹមតែចំនួនជាង១ពាន់៤រយលានដូសប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី ផ្ដល់គំនិតគន្លឹះ ដើម្បីអាចក្លាយជាទីភ្នាក់ងារលក់អចលនទ្រព្យដ៏ពូកែ

ព័ត៌មាន
ស្របពេលដែលការទិញលក់អចលនទ្រព្យ មានការផុសផុលខ្លាំងនៅប៉ុន្មានមកនេះ បានធ្វើឲ្យការងារជាភ្នាក់ងារលក់អចលនទ្រព្យក៏កំពុងកើនឡើងដែរ ក៏ប៉ុន្ដែ ដើម្ប…

ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ កំពុងធ្វើឲ្យប៉ះពាល់ដល់យុទ្ធនាការចាក់វ៉ាក់សាំងនៅអាមេរិក ឬយ៉ាងណា?

ព័ត៌មាន
សហរដ្ឋអាមេរិកកំពុងបារម្ភថា នៅពេលមានថ្នាំគ្រាប់ព្យាបាលកូវីដ១៩ហើយ វានឹងអាចធ្វើឲ្យប៉ះពាល់ដល់ យុទ្ធនាការចាក់វ៉ាក់សាំងនៅអាមេរិក ដ្បិតថាកន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ