មហាអំណាចអាមេរិកនឹងផ្តោតលើបញ្ហាធំៗពីរ

មហាអំណាចអាមេរិកនឹងផ្តោតលើបញ្ហាធំៗពីរ គឺឥណ្ឌូប៉ាស៊ីហ្វិក និងសង្គ្រាមនៅអឺរ៉ុប ចំពេលស្ថានការណ៍ពិភពលោកកាន់តែតានតឹង


ស្របពេលដែលស្ថានការណ៍ពិភពលោកកំពុងតែតានតឹងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ ក្រុមអ្នកជំនាញផ្នែកគោលនយោបាយបានអះអាងថា ក្នុងកាលៈទេសៈនេះ សហរដ្ឋអាមេរិកអាចនឹងផ្ដោតលើការយកចិត្តទុកដាក់លើបញ្ហាធំៗចំនួន២ គឺតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និង សង្គ្រាមនៅអឺរ៉ុប។
លោក Kurt Campbell ដែលជាជំនួយការរបស់ប្រធានាធិបតី និងជាអ្នកសម្របសម្រួលកិច្ចការឥណ្ឌូប៉ាស៊ីហ្វិកនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក

ជាក់ស្ដែង អ្នកសម្របសម្រួលគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិករបស់សេតវិមានអាមេរិកបាននិយាយ ថា សហរដ្ឋអាមេរិកនឹងរក្សាការយកចិត្តទុកដាក់របស់ខ្លួនលើឥណ្ឌូប៉ាស៊ីហ្វិក ទោះបីជាវិបត្តិអ៊ុយក្រែនកំពុងឆេះក្ដៅគគុកក៏ដោយ ខណៈក្រុងវ៉ាស៊ីនតោនបានចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងបញ្ហាទាំងពីរនេះក្នុងពេលដំណាលគ្នា។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

លោក Kurt Campbell ដែលជាជំនួយការរបស់ប្រធានាធិបតី និងជាអ្នកសម្របសម្រួលកិច្ចការឥណ្ឌូប៉ាស៊ីហ្វិកនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយសម្ដៅដល់បញ្ហានៅឥណ្ឌូប៉ាស៊ីហ្វិក និងសង្គ្រាមនៅអឺរ៉ុបខាងកើតថា សម្រាប់អាមេរិក កិច្ចការនេះ វាពិបាក! វាមានតម្លៃខ្ពស់ ប៉ុន្ដែក៏សំខាន់ណាស់ដែរ។ ដោយលោកបានបញ្ជាក់ថា អាមរិកមានការទទួលស្គាល់ និងគោលបំណងយ៉ាងជ្រាលជ្រៅ ដើម្បីទ្រទ្រង់រាល់ធាតុផ្សំនៃការចូលរួមរបស់អាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោក Campbell បាននិយាយថា ប៉ុន្មានខែខាងមុខអាមេរិកនឹងបង្ហាញពី ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាការចូលរួមកម្រិតខ្ពស់ជាមួយនឹងតំបន់នេះ ដែលប្រធានាធិបតីអាមេរិកបានប្រកាសពី អាទិភាពសម្រាប់គោលនយោបាយ និងធនធានសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីរុញច្រានប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់មហាយក្សចិន។ 

គួរជម្រាបថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកគ្រោងនឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍ក្នុងខែមីនា និងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមសម្ព័ន្ធមិត្ត Quad ដែលមានសមាជិកដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌាក្នុងខែឧសភាខាងមុខនេះផងដែរ។ 

ជាមួយគ្នានេះ លោក ចូ បៃដិន ក៏កំពុងបញ្ជូនគណៈប្រតិភូអតីតមន្ត្រីសន្តិសុខជាន់ខ្ពស់ទៅកាន់កោះតៃវ៉ាន់ក្នុងការបង្ហាញការគាំទ្រសម្រាប់កោះមួយនេះ ចំពេលមានការភ័យខ្លាចថាប្រទេសចិនអាចឆ្លៀតឱកាសប្រឆាំងនឹងតៃវ៉ាន់ ចំពេលដែលលោកខាងលិចដែលកំពុងជាប់ដៃដោះស្រាយរឿងសង្គ្រាមនៅអឺរ៉ុបខាងកើត។ ដោយឡែកចំពោះ លោកស្រី Mira Rapp-Hooper នាយកផ្នែកយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកនៅក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានអាមេរិកបាននិយាយថា លោកស្រីមានទំនុកចិត្តថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននឹងមិនបង្វែរអាមេរិកចេញពីគោលដៅឥណ្ឌូប៉ាស៊ីហ្វិកនោះទេ។

យ៉ាងណាមិញ ទាំងលោក Campbell និងលោកស្រី Rapp-Hooper បាននិយាយថា ពិភពលោកកំពុងឃ្លាំមើលយ៉ាងដិតដល់នូវគោលជំហររបស់ចិន ចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូបានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រកាន់តែប្រសើរឡើង។ 

អាមេរិកក៏បានទទូចឲ្យចិនថ្កោលទោសសកម្មភាពរុស្ស៊ីនៅអ៊ុយក្រែន ដែលជាការរំលោភបំពានដ៏ធំបំផុតទៅលើរដ្ឋនៅអាមេរិក តាំងពីមានសង្គ្រាមលោកលើកទី២មក។

នៅក្នុងព្រឹត្តិការណ៍ដដែលនេះ ប្រធានគោលនយោបាយសម្រាប់សេវាកាទូតរបស់សហភាពអឺរ៉ុប ក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការរក្សាការចរចាបើកចំហជាមួយប្រទេសចិន ខណៈដែលបេសកជនពិសេសរបស់សហភាពអឺរ៉ុបសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក បានលើកឡើងថាព្រឹត្តិការណ៍នៅអ៊ុយក្រែននឹងលើកទឹកចិត្តឱ្យប្លុកនេះបង្កើនការចូលរួមជាមួយអាស៊ីកាន់តែខ្លាំងក្លាថែមទៀត៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សជប៉ុនប្រកាសលក់សណ្ឋាគារផ្កាយ៥ Hyatt Regency នៅទីក្រុង Tokyo ក្នុងតម្លៃជិត ៨៧០ លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងដឹកជញ្ជូនរបស់ចប៉ុន Odakyu Electric Railway គ្រោងនឹងលក់អគារសណ្ឋាគារលំដាប់ផ្កាយ៥ Hyatt Regency Tokyo …

អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះទទួលកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាននៅចុងខែមីនាខាងមុខនេះ!

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកបាននិយាយកាលពីថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលពិសេសមួយជាមួយបណ្តាប្រទេសអាស៊ីអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ