វិស័យសេដ្ឋកិច្ច

បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ីដាក់ចេញផែនការ ដើម្បីស្តារសេដ្ឋកិច្ចដែលទំហំជាង១ទ្រីលានលានដុល្លារ


ដើម្បីឈ្នះទឹកចិត្តពលរដ្ឋនៅក្នុងការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ បណ្តាបេក្ខជនប្រធានាធិបតីទាំងបីរូបបានដាក់ចេញនូវផែនការរបស់ពួកគេនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារសេដ្ឋកិច្ចឥណ្ឌូនេស៊ី ដែលមានទំហំសរុបជាង១ទ្រីលានដុល្លារ។ ការដាក់ចេញផែនការស្តារសេដ្ឋកិច្ចនេះ វាស្របពេលដែលកំណើនផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌូនេស៊ីបានធ្លាក់ចុះជិត៥% នៅក្នុងត្រីមាសទី៣ឆ្នាំនេះ។
វិស័យសេដ្ឋកិច្ច
ដោយ

បេក្ខភាពប្រធានាធិបតី៣រូបរបស់ប្រទេសឥណ្ឌូណេស៊ី បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយសម្រាប់ការចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលខាងមុខ ខណៈពួកគេទាំង៣រូបកំពុងប្រឈមមុខនឹងបញ្ហាដ៏រសើបនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក និងលំដាប់ទីមួយនៅអាស៊ាន ដែលមានទំហំសេដ្ឋកិច្ចសរុប១,២ទ្រីលានដុល្លារ។

បេក្ខជនប្រធានាធិបតីទាំង៣រូប ដែលត្រៀមចូលមកជំនួសតំណែងរបស់លោក ចូកូ វីដូដូ ដែលអស់សិទ្ធិឈរឈ្មោះ រួមមានលោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) ដែលកំពុងតែកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ, លោក អេនី បាស្វេសដាន ( Anies Baswedan) អតីតអភិបាលក្រុងហ្សាកាតា និងលោក ហ្គានចា ប្រាណូវូ ( Ganjar Pranowo) អតីតអភិបាលខេត្ត ហ្សាវ៉ាកណ្តាល។

ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញឱ្យឃើញថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះមកនៅត្រឹមជិត៥% នៅក្នុងត្រីមាសទី៣ បើធៀបនឹងអត្រាជិត៦% ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០២២។

ពាក់ព័ន្ធនឹងស្ថានភាពនេះអ្នកជំនាញសេដ្ឋកិច្ចបាននិយាយថា ការរក្សាបាននូវកំណើនសេដ្ឋកិច្ចលើសពី៥% នឹងផ្តល់លទ្ធភាពខ្ពស់ក្នុងការបង្កើតការងារគ្រប់គ្រាន់សម្រាប់ប្រជាជនឥណ្ឌូនេស៊ី១លាននាក់ដែលនឹងត្រូវចូលបម្រើការងារជារៀងរាល់ឆ្នាំ ប៉ុន្តែអត្រាគ្មានការងារធ្វើរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងខែសីហា មានរហូតដល់ទៅជាង៥% មានការធ្លាក់ចុះជិត១%តែប៉ុណ្ណោះ។

ជុំវិញបញ្ហានេះបេក្ខភាព១រួប គឺលោក ហ្គានចា បានសន្យាថា នឹងបង្កើតការងារថ្មីជូនពលរដ្ឋឱ្យបាន១៧លានដោយផ្តោតជាពិសេសទៅលើយុវជនរបស់ប្រទេស។

ដោយឡែកគោលនយោបាយរបស់លោក អេនី គឺផ្តោតទៅលើការបែងចែកអត្ថប្រយោជន៍នៃធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូនេស៊ី ដល់ពលរដ្ឋឱ្យបានស្មើៗគ្នាប្រសិនបើលោកអាចក្លាយជាប្រធានាធិបតី។

អ្នកនាំពាក្យ និងជាទីប្រឹក្សាគោលនយោបាយសេដ្ឋកិច្ចរបស់លោក អេនី គឺលោក ថម លីមបូង ( Tom Lembong ) បាននិយាយថា វិស័យរុករករ៉ែបានពង្រីកការបែងចែករវាងអ្នកមាន និងអ្នកក្រ ក៏ដូចជាតំបន់អភិវឌ្ឍន៍ និងតំបន់ដែលមិនសូវមានការអភិវឌ្ឍន៍ ខណៈដែលការនាំចេញរ៉ែនីកែលរបស់ប្រទេសដែលចាប់ផ្តើមត្រឹម៦ពាន់លានដុល្លារនៅឆ្នាំ២០១៣ បានឡើងដល់៣០ ពាន់លានដុល្លារនៅឆ្នាំ២០២២។

កំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ីត្រូវបានគ្របដណ្ដប់ដោយផ្នែកតូចចង្អៀតនៃឧស្សាហកម្ម ដែលភាគច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងទំនិញដូចជា និងការជីកយករ៉ែធ្យូងថ្ម ការជីកយករ៉ែនីកែល។

ដោយឡែកអ្នកនាំពាក្យលោក ប្រាបូវូ បានបដិសេធនៅក្នុងការបញ្ចេញទស្សនៈ ប៉ុន្តែគេដឹងថា លោក ប្រាបូវូ គឺជាទូទៅជាបេក្ខភាពដែលគេជឿជាក់ថា នឹងបន្តគោលនយោបាយរដ្ឋាភិបាល បច្ចុប្បន្ន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមបន្តយុទ្ធនាការបង្ក្រាបអំពើពុករលួយ ខណៈមានការក្លែងបន្លំអចលនទ្រព្យស្មើ ៣%នៃ GPD

ព័ត៌មាន
ប្រធានបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃពុធ បានសច្ចាបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយក្នុងប្រទេសក្នុងរយៈវែងតទៅមុខទៀត ក្រោយមើលឃើញថា បញ្ហានេះកំ…

ថៃកំពុងឈឺក្បាលវិលមុខលើបញ្ហាលំហូរចូលសាច់បង្កកខុសច្បាប់ ដូចកម្ពុជាដែរ

ព័ត៌មាន
បញ្ហាលួចនាំចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់វាមិនមែនកើតមាននៅតែកម្ពុជានោះទេ សូម្បីប្រទេសក្បែរខាងថៃ ក៏កំពុងឈឺក្បាលវិលមុខលើបញ្ហានេះដែរ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ