មន្រ្តីរាជការ

សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងស្ថាប័នរដ្ឋ កុំចាត់ទុកការងារអធិការកិច្ចជាការងារចុះចាប់


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្តការងារអធិការកិច្ច គឺជាការអនុវត្តអភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាល មិនមែនជាការវះកាត់នោះទេ ដូច្នេះហើយសម្ដេចធិបតីស្នើឱ្យក្រសួង-ស្ថាប័នរដ្ឋនានា កុំចាត់ទុកការងារអធិការកិច្ចជាការងារចុះចាប់។
មន្រ្តីរាជការ
ដោយ

បើតាមការអះអាងរបស់សម្តេចធិបតី ការធ្វើអធិការកិច្ច គឺការតាមដានត្រួតពិនិត្យ និងផ្ដល់យោបល់ ក៏ដូចជាឆ្លុះបញ្ចាំងពីគុណសម្បត្តិ និងគុណវិបត្តិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឱ្យគ្រប់ក្រសួងស្ថាប័ន-រដ្ឋ កុំចាត់ទុកការងារអភិបាលកិច្ច គឺជាការងារចុះចាប់ឱ្យសោះ ដោយត្រូវគិតថា គឺជាដៃគូពង្រឹងការអនុវត្តការងារ ជួយតាមដានត្រួតពិនិត្យ និងផ្ដល់យោបល់ជាដើម ដ្បិតថា ការងារអធិការកិច្ច គឺជាការជួយដល់ការអនុវត្តអភិក្រមចំនួន៤ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួមមានឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាល មិនមានការអនុវត្តនូវអភិក្រមទី៥ ដែលជាការវះកាត់នោះទេ។ ការលើកឡើងបែបនេះរបស់សម្តេចធិបតីធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ដើម្បីពង្រឹងការអនុវត្តលើកិច្ចការងារអធិការកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងអធិការកិច្ចត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស រៀបចំយន្តការនិងរបៀបរបបធ្វើការងារ និងបទដ្ឋានគតិយុត្តិ។ សម្រាប់សម្តេចធិបតី អ្នកចុះធ្វើអធិការកិច្ចគេគឺទាមទារឱ្យមានសមត្ថភាពខ្លាំងពូកែ តែបើអ្នកចុះធ្វើអធិការកិច្ចគេពុំមានសមត្ថភាព នោះអាចធ្វើឱ្យមានការវាយតម្លៃខុស និងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារ។

សូមជម្រាបថា ការងារសំខាន់ៗ របស់ក្រសួងអធិការកិច្ចមាន៣ចំណុច រួមមានការងារអធិការកិច្ច, ទទួលបេសកកម្មពីរាជរដ្ឋាភិបាល តាមដានការអនុវត្តច្បាប់ គឺការត្រួតពិនិត្យអនុលោមភាពនៃច្បាប់ និងបទដ្ឋានគតិយុត្តិ ដែលមានជាធរមាននៅកម្ពុជា និងការទទួលខុសត្រូវលើការទទួលពាក្យបណ្តឹង អង្កេត និងស្រាវជ្រាវ ទទួលពីប្រជាពលរដ្ឋ និងមានសមត្ថកិច្ចបើកការស្រាវជ្រាវ និងស៊ីបអង្កេតរាប់តាំងពីរូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលដើមបណ្តឹងបានប្តឹងទៅក្រសួង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បាតុភូតអែលនីណូអាចទាញទម្លាក់ទិន្នផលស្វាយចន្ទីឱ្យធ្លាក់ចុះពី១០ទៅ៣០%នៅឆ្នាំនេះ

ព័ត៌មាន
ដំណាំស្វាយចន្ទីនៅកម្ពុជា កំពុងរងការគំរាមកំហែងពីបាតុភូតអែលនីណូ ដោយបញ្ហានេះអាចបង្កឱ្យមានការខូចខាតដល់ផ្លែ ផ្កា និងធ្លាក់ចុះទិន្នផល។ តាមរយ…

អាជ្ញាធរជាតិអប្សរារៀបចំផ្លូវដើរកម្សាន្តបែប Trekking ក្នុងព្រៃធម្មជាតិនៅសួនរុក្ខជាតិអង្គរ ដើម្បីទាក់ទាញទេសចរ

ព័ត៌មាន
ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ដែលកំពុងទទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ