សួនរុក្ខជាតិអង្គរ

អាជ្ញាធរជាតិអប្សរារៀបចំផ្លូវដើរកម្សាន្តបែប Trekking ក្នុងព្រៃធម្មជាតិនៅសួនរុក្ខជាតិអង្គរ ដើម្បីទាក់ទាញទេសចរ


ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ដែលកំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំនិងអភិវឌ្ឍតំបន់ទេសចរណ៍ ដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្ត។
សួនរុក្ខជាតិអង្គរ
ដោយ

ទន្ទឹមនេះ ដើម្បីបន្ថែមសក្តានុពលដល់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ អាជ្ញាធរជាតិអប្សរា កំពុងរៀបចំផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ អាចដើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះបន្ថែមនៅក្នុងព្រៃទំហំ១៥០ហិកតា ដោយឥតគិតថ្លៃ ពីក្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិន្ធុខាងត្បូងនៃប្រាសាទអង្គរវត្ត។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការរៀបចំផ្លូវក្នុងព្រៃធម្មជាតិក្នុងសួនរុក្ខជាតិអង្គរនេះ គឺស្របតាមការដាក់ចេញនូវយុទ្ធនាការ«ទស្សនាសៀមរាបឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាលដោយផ្តោតលើការផ្សព្វផ្សាយអំពីសក្តានុពលនៃខេត្តសៀមរាប ដែលមានគោលដៅទេសចរណ៍ជាច្រើន លើសពីការទស្សនាតែប្រាង្គប្រាសាទឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញទេសចរមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងស្ថាប័នរដ្ឋ កុំចាត់ទុកការងារអធិការកិច្ចជាការងារចុះចាប់

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្តការងារអធិការកិច្ច គឺជាការអនុវត្តអភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុះ…

តើការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា អាចផ្ដល់ផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះសម្រាប់កម្ពុជា?

ព័ត៌មាន
បន្ទាប់ពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសដែលមានអភិវឌ្ឍតិចតួចរួចមក នៅដើមឆ្នាំ២០២៤នេះ កម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ