សេដ្ឋកិច្ចថៃ

តើស្ថានភាពដែលថៃ កំពុងហែលឆ្លងពេលនេះ ពិតជាអាក្រក់ជាងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ១៩៩៧ មែនឬ?


អ្នកជំនាញនៅវិទ្យាស្ថានជាតិ អភិវឌ្ឈន៍រដ្ឋបាលថៃ យល់ឃើញថា បញ្ហាសេដ្ឋកិច្ច ជាពិសេសវិបត្តិសាច់ប្រាក់ដែលសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសថៃ កំពុងប្រឈមបច្ចុប្បន្ននេះ មានការលំបាកក្នុងការស្តារឡើងវិញជាងវិបត្តិសេដ្ឋកិច្ចដែលថៃ ធ្លាប់ហែលឆ្លងកាលពីឆ្នាំ១៩៩៧ទៅទៀត។ បញ្ហាដែលញាំញីធំបំផុតនៅពេលនេះ ត្រូវបានគេជឿជាក់ថា គឺការកើនឡើងបំណុលគ្រួសារ និងបញ្ហាកង្វះលំហូរនៃចរន្តសាច់ប្រាក់ងាយស្រួល ដែលជះផលប៉ះពាល់ដល់ទាំងប្រជាជន និងអាជីវកម្មនៅទូទាំងប្រទេស។
សេដ្ឋកិច្ចថៃ
ដោយ

លោកសាស្ត្រាចារ្យ មុនទ្រី សូសាទីយ៉ានូរាក់ ( Montree Socatiyanurak) នាយកប្រតិបត្តិ នៃកម្មវិធីគ្រប់គ្រងថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្ត នៅវិទ្យាស្ថានជាតិ អភិវឌ្ឍន៍រដ្ឋបាល បានអះអាងថា វិបត្តិសេដ្ឋកិច្ចបច្ចុប្បន្នខុសពីឆ្នាំ១៩៩៧ ជាពិសេសទាក់ទងនឹងផលប៉ះពាល់របស់វា ទៅលើវិស័យផ្សេងៗ។ លោកយល់ឃើញថា រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ថៃ នៅពេលនេះ ហាក់បីដូចជាពីរ៉ាមីត ដែលមានអាជីវកម្ម និងសហគ្រាសខ្នាតតូច ស្ថិតនៅបាតជាមូលដ្ឋាន បន្ទាប់មកមានវណ្ណៈកណ្តាល និងក្រុមហ៊ុនធំៗ និងបុគ្គលដែលមានប្រាក់ចំណូលខ្ពស់នៅកំពូល។

លោកបានបន្តថា បញ្ហាសេដ្ឋកិច្ចថៃ បច្ចុប្បន្នត្រូវបានប្រមូលផ្តុំនៅមូលដ្ឋាន ជាពិសេសនៅក្នុងអាជីវកម្ម និងសហគ្រាសខ្នាតតូច ដែលវាជាមូលហេតុធ្វើឱ្យការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចមានការលំបាក ដោយសារការដោះស្រាយបញ្ហានៅមូលដ្ឋានទាមទារការខិតខំប្រឹងប្រែងយ៉ាងសកម្ម។ ផ្ទុយទៅវិញ វិបត្តិឆ្នាំ ១៩៩៧ បានជះឥទ្ធិពលផលប៉ះពាល់លើមូលដ្ឋានតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យការស្ទុះងើបឡើងវិញនៅពេលនោះមានភាពរហ័សជាងពេលនេះ។

អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា បច្ចុប្បន្នបញ្ហាសេដ្ឋកិច្ចថៃ នៅមូលដ្ឋានមានសភាពធ្ងន់ធ្ងរ ដោយគ្រួសាររហូតដល់ទៅ៩១% នៃអត្រាផលិតផលក្នុងស្រុកសរុប កំពុងប្រឈមនឹងបញ្ហា។ បន្ថែមលើនេះសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសខ្នាតតូច កំពុងប្រឈមមុខនឹងបញ្ហាដែលបង្កឡើងដោយការកើនឡើងកម្ចីមិនដំណើរការ(NPLs) ដែលធ្វើឲ្យធនាគារមានការប្រុងប្រយ័ត្នចំពោះការផ្តល់ប្រាក់កម្ចី ដែលឱ្យមានការខ្វះខាតសាច់ប្រាក់នៅក្នុងចរន្តសេដ្ឋកិច្ច។ .

ចំពោះបញ្ហាសំខាន់នៅពេលនេះ គឺវិបត្តិសាច់ប្រាក់ងាយស្រួលដែលសហគ្រាសធុនតូច និងមធ្យម កំពុងប្រឈមមុខ ជារឿយៗពឹងផ្អែកលើប្រាក់កម្ចីក្រៅផ្លូវការសម្រាប់ប្រតិបត្តិការ។ ទិន្នន័យបានបង្ហាញថា ក្នុងចំណោមសហគ្រាសខ្នាតតូចប្រមាណ២,៥លាន គឺមានតែ៥៣% ប៉ុណ្ណោះដែលអាចទទួលបានប្រាក់កម្ចីផ្លូវការ ខណៈប្រហែល៣៥% ពឹងផ្អែកលើប្រាក់កម្ចីក្រៅផ្លូវការ ដែលនាំឱ្យអត្រាការប្រាក់ខ្ពស់ និងបង្កើនហានិភ័យនៃការបិទអាជីវកម្ម។

យ៉ាងណាមិញ លោកបានរិះគន់លើគម្រោងកាបូបឌីជីថល ដែលផ្តល់លុយឱ្យពលរដ្ឋម្នាក់ៗ២៨៥ដុល្លារថា វាមិនបានជួយដោះស្រាយបានគ្រប់គ្រាន់នូវតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម និងអ្នកលក់រាយខ្នាតតូចឡើយ។ គម្រោងនេះអនុញ្ញាតឱ្យអ្នកលក់រាយតូចៗទទួលបានការទូទាត់ជាឌីជីថល ប៉ុន្តែមិនជួយពួកគេជាមួយនឹងលំហូរសាច់ប្រាក់ ដែលជាកត្តាសំខាន់សម្រាប់ប្រតិបត្តិការរបស់ពួកគេ។ លោកជឿជាក់ថា គម្រោងនេះអាចផ្តល់អត្ថប្រយោជន៍ដល់សាជីវកម្មធំជាងអាជីវកម្មខ្នាតតូច៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ២ របស់ក្រុមហ៊ុនចិន Evergrande ត្រូវបានតុលាការសម្រេចអនុញ្ញាតឲ្យដាក់ពាក្យសុំក្ស័យធន

ព័ត៌មាន
ក្រុមហ៊ុន China Evergrande New Energy Vehicle បាននិយាយបញ្ជាក់នៅថ្ងៃទី ៥ ខែសីហាថា តុលាការក្នុងស្រុកមួយបានសម្រេចឲ្យក្រុមហ៊ុនបុត្រសម្ព័ន្…

លោក អេឡិន ម៉ាស រិះគន់ថា ធនាគារកណ្ដាលអាម៉េរិក ពិតជាឆ្កួតណាស់ ដែលមិនព្រមកាត់បន្ថយអត្រាការប្រាក់

ព័ត៌មាន
មហាសេដ្ឋីបច្ចេកវិទ្យាអាម៉េរិកលោក អេឡិន ម៉ាស បានបង្ហាញភាពមិនសប្បាយចិត្តចំពោះការរក្សាអត្រាការប្រាក់ឱ្យនៅស្ថិររបស់ធនាគារកណ្តាលអាម៉េរិក។ មហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ