ហ្វីលីពីន-អាម៉េរិក

ហ្វីលីពីនពឹងអាម៉េរិកធ្វើជាខ្នងបង្អែកកាន់តែខ្លាំងលើវិស័យថាមពល ខណៈអាម៉េរិកត្រៀមបោះទុន១ពាន់លានដុល្លារ


ប្រទេសហ្វីលីពីន ដែលជិតស្និទបំផុតនឹងសហរដ្ឋអាម៉េរិកនឹងបន្តចាប់យក អាម៉េរិកធ្វើជាខ្នងបង្អែកកាន់តែខ្លាំងបន្ថែមទៀតលើវិស័យប្រេង និង ហ្គាស ខណៈអាម៉េរិកត្រៀមបោះទុន១ពាន់លានដុល្លារក្នុងប្រទេសហ្វីលីពីន។ កន្លងមកហ្វីលីពីន និងសហរដ្ឋអាម៉េរិកមានទំនាក់ទំនងយ៉ាងស្អិតរមួត ប៉ុន្តែក៏រង្គោះរង្គើក្នុងសម័យប្រធានាធិបតីមុន ហើយបច្ចុប្បន្ននេះរដ្ឋបាលថ្មីកំពុងតែស្តារទំនាក់ទំនងឡើងវិញ ដើម្បីទប់ស្កាត់នឹងឥទ្ធិពលចិន ។
ហ្វីលីពីន-អាម៉េរិក
ដោយ

ប្រទេសហ្វីលីពីន កំពុងពឹងផ្អែកលើសហរដ្ឋអាម៉េ​រិក និងសម្ព័ន្ធមិត្តកាន់តែខ្លាំង ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងផែនការរបស់ខ្លួនក្នុងការរុករកធនធានថាមពលនៅក្នុងសមុទ្រចិន ខាងត្បូង ដែលមានជម្លោះ។ នេះបើយោងតាមបេសកជនការទូតរបស់ទីក្រុងម៉ានីលប្រចាំទីក្រុងវ៉ាស៊ីនតោន។

ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅសហរដ្ឋអាម៉េ​រិក គឺ លោក ចូសេ ម៉ាណូអែល រ៉ូម៉ាលដេរ (Jose Manuel Romualdez) បាននិយាយថា ហ្វីលីពីនកំពុងស្វែងរកការភ្ជាប់ទំនាក់ទំនងសន្តិសុខដ៏ស៊ីជម្រៅរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រែក្លាយទៅជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ទូលំទូលាយ។

លោក ចូសេ ម៉ាណូអែល បាននិយាយថា ហ្វីលីពីនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត​របស់ខ្លួន មិនត្រឹមតែសហរដ្ឋអាម៉េ​រិក​ប៉ុណ្ណោះទេ ប៉ុន្តែមានទាំងជប៉ុន និងអូស្ត្រាលីផងដែរ។

ពាក់ព័ន្ធនឹងផែនការនេះ លោកស្រី ជីណា រ៉េនមុនដូ ( Gina Raimondo ) អ្នកទទួលខុសត្រូវនៃការិយាល័យពាណិជ្ជកម្មអាម៉េ​រិក បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការមួយទៅកាន់ទីក្រុងម៉ានីល កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនអាម៉េ​រិកគ្រោងនឹងប្រកាសការវិនិយោគដែលមានទឹកប្រាក់ជាង ១ ពាន់លានដុល្លារនៅក្នុងប្រទេសហ្វីលីពីន។

ការវិនិយោគនេះនឹងស្ថិតនៅក្នុងវិស័យដូចជា ថាមពលពន្លឺព្រះអាទិត្យ យានយន្ត អគ្គិសនី និងការធ្វើបដិវត្តកម្មឌីជីថល ។ លោកស្រីបានបន្ថែមថា ក្រុមហ៊ុនអាមេរិកមានបំណងចង់ធ្វើអាជីវកម្មនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍នេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យអត្រាបដិសេធផ្ដល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះនៅថៃ កើនលើស៥០%?

ព័ត៌មាន
អត្រាបដិសេធផ្តល់កម្ចីជូនប្រជាពលរដ្ឋសម្រាប់ទិញផ្ទះនៅប្រទេសថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ជាង៥០% បើទោះបីស្ថានភាពនៃឆ្លងរាតត្បាតជំងឺកូ…

តើផ្លូវហាយវ៉េវែងបំផុតរបស់ពិភពលោកមានប្រវែងប៉ុន្មានគីឡូម៉ែត្រ មានប្រវត្តិអស្ចារ្យបែបណា និងស្ថិតនៅក្នុងប្រទេសណា?

ព័ត៌មាន
យោងតាមកំណត់ត្រាឯកទត្តកម្មពិភពលោក Guinness បានឱ្យដឹងថា ផ្លូវដែលមានឈ្មោះថា ភែន-អាម៉េរិកឃែន ហាយវ៉េ (Pan-American Highway) គឺជាផ្លូវហាយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ