សេដ្ឋកិច្ចអ៊ីស្រាអែល

ធនាគារកណ្ដាលអ៊ីស្រាអែល នឹងលក់រូបិយបណ្ណបរទេស ៣០ពាន់លានដុល្លារដើម្បីរក្សាស្ថិរភាពរូបិយបណ្ណក្នុងស្រុក


ធនាគារកណ្តាលអុីស្រាអែល បាននិយាយពីថ្ងៃចន្ទថា ធនាគារនេះនឹងលក់រូបិយបណ្ណបរទេសរហូតដល់ចំនួន ៣០ពាន់លានដុល្លារ នៅក្នុងទីផ្សារបើកចំហ ហើយនេះគឺជាការលក់រូបិយបណ្ណបរទេសលើកដំបូងរបស់ធនាគារកណ្តាលនេះ ដើម្បីរក្សាស្ថិរភាពរូបិយបណ្ណក្នុងស្រុក និងសេដ្ឋកិច្ច នៅក្នុងពេលមានសង្រ្គាមជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅក្នុងតំបន់ហ្គាហ្សា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
សេដ្ឋកិច្ចអ៊ីស្រាអែល
ដោយ

រូបិយបណ្ណសាគែល (shakel) របស់អ៊ីស្រាអែល បានធ្លាក់ចុះជិត ៣% បើធៀបនឹងប្រាក់ដុល្លារដោយក្នុង១ដុល្លារប្ដូរបានជិត ៤សាកែល ហើយនេះគឺជាកម្រិតធ្លាក់ចុះទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៦។

លោក ហ្គោឡេន បេនីតា (Golan Benita) ប្រធានផ្នែកទីផ្សាររបស់ធនាគារអ៊ីស្រាអែលនេះបានប្រាប់សន្និសីទសារព័ត៌មានថា ពួកគេស្ថិតនៅក្នុងស្ថានភាពសន្តិសុខដ៏មិននឹកស្មានដល់ ហើយពួកគេបានប៉ាន់ប្រមាណថា ទីផ្សារអាចឈានដល់ស្ថានភាពនៃការប្រែប្រួលជាមិនខានបើសិនជាគ្មានការប្រកាសជាមុនពីអន្តរាគមន៍របស់ពួកគេបែបនេះទេ។

រូបិយប័ណ្ណសាកែលបានធ្លាក់ចុះ១០%រួចទៅហើយតាំងពីដើមឆ្នាំ២០២៣មកដល់ពេលនេះជា មួយអត្រាប្ដូរប្រាក់ជិត៤សាកែលក្នុងមួយដុល្លារ ដោយសារភាពចលាចលនយោបាយ និងអ្វីដែលគេរំពឹងថា នឹងមានសង្រ្គាមដ៏យូរជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាដែលអាចធ្វើឱ្យប្រាក់សាកែលនឹងធ្លាក់ចុះកាន់តែខ្លាំង។

លោក បេនីតា បាននិយាយថា មុនពេលបើកការជួញដូរ អត្រាប្តូរប្រាក់បានកើនឡើងដល់ទៅជាង៤សាកែលក្នុងមួយដុល្លារភ្លាមៗនៅតំបន់អាស៊ី ដូច្នេះហើយនៅមុនពេលបើកការជួញដូរនៅក្នុងទីផ្សារក្នុងស្រុក ធនាគារអ៊ីស្រាអែល ចាំបាច់ត្រូវតែបង្កើន ភាពប្រាកដប្រជានៅក្នុងទីផ្សារនេះ ដើម្បីជួយសម្រួលឱ្យអស់លទ្ធភាពដើម្បីធានាសកម្មភាពទៀងទាត់នៅទីផ្សារនេះ។

លោក បេនីតា បាននិយាយថា ដូច្នេះហើយពេលនេះធនាគារកណ្ដាលអ៊ីស្រាអែល​ បានសម្រេចលក់រូបិយប័ណ្ណបរទេស ចំនួន៣០ពាន់លានដុល្លារ ហើយក៏គ្មានផែនការលក់រូបិយបណ្ណបរទេសឱ្យលើសពីកម្រិតនេះដែរ ដើម្បីគាំទ្រសេដ្ឋកិច្ចក្នុងគ្រាមានអាសន្នបែបនេះ។

លោក មូរ៉ាត តូប្រាក់ (Murat Toprak) អ្នកយុទ្ធសាស្រ្តនៅធនាគារ HSBC បាននិយាយថា នៅពេលបច្ចុប្បន្ន អាទិភាពរបស់ធនាគារកណ្តាលអ៊ីស្រាអែល គឺគ្រាន់តែធានាឱ្យមានដំណើរការធម្មតានៃទីផ្សារតែប៉ុណ្ណោះ។

ធនាគារកណ្តាលនេះ ក៏បាននិយាយដែរថា ធនាគារនឹងផ្តល់សាច់ប្រាក់ងាយស្រួលរហូតដល់ចំនួន១៥ពាន់លានដុល្លារតាមរយៈយន្តការដោះដូរនៅក្នុងទីផ្សារ ហើយថា ធនាគាររបស់អ៊ីស្រាអែលនេះ នឹងបន្តតាមដានព្រឹត្តិការណ៍វិវឌ្ឍន៍ថ្មីៗ តាមដានទីផ្សារទាំងអស់ និងធ្វើសកម្មភាពតាមការចាំបាច់ជាមួយនឹងយន្ដការដែលមានស្រាប់ហើយ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ីស្រាអែលបន្តផ្លោងមីស៊ីល និងទម្លាក់គ្រាប់បែកទៅលើតំបន់ Gaza

ព័ត៌មាន
ស្ថានការណ៍មិនបានថមថយនៅឡើយ គឺកាន់តែសាហាវ និងព្រៃផ្សៃ នៅថ្ងៃទីបួននៃការប៉ះទង្គិចគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទ…

សង្គ្រាមនៅមជ្ឈឹមបូព៌ាជះផលប៉ះពាល់ពាណិជ្ជកម្មឥណ្ឌា-អ៊ីស្រាអែល និងទីផ្សារហិរញ្ញវត្ថុ

ព័ត៌មាន
សេដ្ឋកិច្ចពិភពលោកដែលកំពុងរង្គោះរង្គើរួចទៅហើយដោយអតិផរណាកើនខ្ពស់នោះ ឥឡូវនេះកំពុងតែប្រឈមមុខនឹងវិបត្តិភូមិសាស្ត្រនយោបាយមួយទៀត នៅមជ្ឈិមបូព៌…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ