ឧស្សាហកម្មរថយន្ត

ជប៉ុន និងអាស៊ាន គ្រោងសហការបង្កើតផែនការមេសម្រាប់ការអភិវឌ្ឍរថយន្តជំនាន់ក្រោយ


មេដឹកនាំជប៉ុន និងបណ្តាមេដឹកនាំនៃប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងធ្វើការរួមគ្នាដើម្បីបង្កើតផែនការមេសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មរថយន្ត តាមគំរូនៃការប្រកួតប្រជែងស្របតាមស្តង់ដារបរិស្ថានពណ៌បៃតង។ សារព័ត៌មាន Nikkei បានរាយការណ៍ថា ផែនការនេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងតូក្យូ ខណៈជប៉ុនបានបើកទ្វារជាថ្មីស្វាគមន៍ក្រុមមេដឹកនាំក្នុងតំបន់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
ឧស្សាហកម្មរថយន្ត
ដោយ

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានប្រាប់ក្រុមអ្នកយកព័ត៌មានថា កិច្ចប្រជុំកំពូលនេះគឺជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់ប្រទេសជប៉ុន និងអាស៊ានក្នុងការឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងអាស៊ាន និងដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាព និងអនាគតរួមរបស់តំបន់ បន្ទាប់ពីជប៉ុន និងអាស៊ានមានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល៥០ឆ្នាំ។

លោក គីស៊ីដា បានបន្ថែមថា កិច្ចប្រជុំនេះបានបង្ហាញផែនទីចង្អុលផ្លូវដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយផ្តោតលើ "ការរួមគ្នា" ដើម្បីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម ព្រមទាំងសន្តិភាព និងស្ថិរភាព។

ពាក់ព័ន្ធនឹងឧស្សាហកម្មរថយន្ត សារព័ត៌មាន Nikkei បានរាយការណ៍ថា មេដឹកនាំជប៉ុន និងអាស៊ានបានដាក់ឱ្យដំណើរការ “គំនិតផ្តួចផ្តើមរួមគ្នាបង្កើតអាស៊ាន-ជប៉ុន សម្រាប់ឧស្សាហកម្មរថយន្តជំនាន់ក្រោយ”។ ប្រភពដដែលបានបន្តថា ក្នុងកិច្ចពិភាក្សានេះមេដឹកនាំជប៉ុន និងអាស៊ាន បានព្រមព្រៀងរួមគ្នាបង្កើត "ផែនការមេ" សម្រាប់ឧស្សាហកម្មនេះ និងសម្របសម្រួលគោលនយោបាយដើម្បី "កាត់បន្ថយការបំភាយកាបូនក្នុងខ្សែសង្វាក់តម្លៃទាំងមូល" និងការកសាង "ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ និងអាចទុកចិត្តបាន"។

ទំនាក់ទំនងរវាងប្រទេសជប៉ុន និងអាស៊ីអាគ្នេយ៍ក្នុងឧស្សាហកម្មរថយន្តមានរយៈពេលជាង៥ទសវត្សរ៍មកហើយ ដោយក្រុមហ៊ុនផលិតរថយន្តជប៉ុន រក្សាបាននូវមូលដ្ឋានផលិតកម្មក្នុងប្រទេសដូចជាថៃ និងឥណ្ឌូនេស៊ីយ៉ាងរឹងមាំ ប៉ុន្តែទោះបីជាយ៉ាងណា ជប៉ុន និងអាស៊ាន ក៏ត្រូវតែរិះគិតអំពីឧស្សាហកម្មតាមបច្ចេកវិទ្យាថ្មីជាពិសេសរថយន្តអគ្គិសនីដែលនៅពេលនេះ ឥណ្ឌូណេស៊ី ថៃ វៀតណាម ម៉ាឡេស៊ី ជាដើមកំពុងតែកំណត់គោលដៅរៀងៗខ្លួន។

ពាក់ព័ន្ធនឹងបញ្ហានេះក្រុមមន្រ្តីជប៉ុនបានអះអាងថា អំឡុងកិច្ចប្រជុំ លោក គីស៊ីដា បានលើកឡើងរួចហើយពីគោលបំណងនៃគំនិតផ្តួចផ្តើមថ្មីនេះ គឺដើម្បីធានាថា អាស៊ាននៅតែជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញរថយន្តដ៏សំខាន់នៅលើពិភពលោក ស្របពេលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់រថយន្តជំនាន់ក្រោយ"។

នៅក្រោមបរិបទថ្មី ទោះបីជាឧស្សាហកម្មរថយន្តជប៉ុននៅមានតួនាទីរឹងមាំក្នុងទីផ្សារអាស៊ាន យ៉ាងណាក្ដី ក៏ចំណែកទីផ្សាររថយន្តជប៉ុន បានថយចុះប្រមាណជា៤%។ សិ្ថតិកាលពីឆ្នាំ២០២២ បានបង្ហាញថា ចំណែកទីផ្សារថយន្តជប៉ុននៅអាស៊ាននៅពេលនេះបានថយមកនៅត្រឹម៧៣% ក្រោយពេលដែលរថយន្តអគ្គិសនីចិនហក់ចូលទីផ្សារនេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហាបំណុលច្រើននៅតែជាកង្វល់សម្រាប់រដ្ឋាភិបាលថៃ ក្នុងការដោះស្រាយបំណុលរបស់ពលរដ្ឋ ដែលមានជាង៩០% នៃ GDP

ព័ត៌មាន
ក្រុមអ្នកស្រាវជ្រាវ និងមេដឹកនាំឧស្សាហកម្ម បាននិយាយថា ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការដោះស្រាយបញ្ហាបំណុលក្រៅផ្លូវការ និងប្រាក់កម្ចី គ…

សង្រ្គាមជិតពីរឆ្នាំ អ៊ុយក្រែននៅសេសសល់តែទឹកចិត្ត តែមូលដ្ឋានសេដ្ឋកិច្ចខ្ទេចស្ទើរស្មើសូន្យ

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា សង្រ្គាមជិតពីរឆ្នាំចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មកដល់ពេលនេះ មូលដ្ឋានសេដ្ឋកិច្ចរបស់អ៊ុយក្រែន ត្រូវបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ