សេដ្ឋកិច្ចអាស៊ាន

ការស្ទង់មតិបង្ហញថា ការស្ទុះងើបសេដ្ឋកិច្ចរបស់សិង្ហបុរីជាកត្តាជំរុញកំណើនអាស៊ាននៅឆ្នាំ២០២៤


យោងតាមការស្ទង់មតិប្រចាំត្រីមាសរបស់អ្នកសេដ្ឋកិច្ច ដែលចងក្រងដោយមជ្ឈមណ្ឌលជប៉ុនសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច និងសារព័ត៌មាននីកេអាស៊ី បានឱ្យដឹងថា ការស្ទុះងើបសេដ្ឋកិច្ចដ៏រឹងមាំរបស់សិង្ហបុរី នឹងក្លាយជាកត្តាសំខាន់សម្រាប់កំណើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំក្រោយ។ ខណៈសមាជិកភាគច្រើននៃក្រុមប្រទេសអាស៊ានបានទទួលរងការធ្លាក់ចុះតម្រូវពីខាងក្រៅនៅឆ្នាំនេះ ដោយសារតែការធ្លាក់ចុះជាសាកល ដែលបណ្តាលមកពីអត្រាការប្រាក់ខ្ពស់ និងការធ្លាក់ចុះរបស់ប្រទេសចិនបន្ទាប់ពីកូវីដ១៩។
សេដ្ឋកិច្ចអាស៊ាន
ដោយ

ការស្ទង់មតិមួយធ្វើឡើងដោយមជ្ឈមណ្ឌលជប៉ុនសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច និងសារព័ត៌មាននីកេអាស៊ី កាលពីថ្ងៃទី១៧ វិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ និងដោយប្រមូលផ្តុំអ្នកសេដ្ឋកិច្ច៣១នាក់ និងអ្នកវិភាគក្នុងប្រទេសសេដ្ឋកិច្ចធំៗចំនួន៥នៅអាស៊ាន ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ និងនៅប្រទេសឥណ្ឌា។

តាមការស្ទង់មតិនោះ នៅឆ្នាំក្រោយអត្រាកំណើនសរុបសម្រាប់ប្រជាជាតិអាស៊ានទាំងប្រាំត្រូវបានព្យាក​ថា នឹងមានចំនួន៤,៥% កើនឡើងពីការព្យាករនៅឆ្នាំនេះ ដែលមាន៤%។ ប្រទេសឥណ្ឌាត្រូវបានព្យាករថា នឹងមានអត្រាកំណើន៦,៤% សម្រាប់ឆ្នាំសារពើពន្ធចាប់ពីខែមេសា ឆ្នាំក្រោយ ដែលស្ទើរតែដូចគ្នាទៅនឹងការព្យាករកំណើន៦,៥%នៅឆ្នាំនេះ។

បើតាមមជ្ឈមណ្ឌលជប៉ុនសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច (JCER) បានឱ្យដឹងនៅក្នុងការស្ទង់មតិនោះថា សិង្ហបូរីជាប្រទេសដែលលេចធ្លោជាងគេក្នុងចំណោមប្រទេសអាស៊ានចំនួនបួនផ្សេងទៀត ជាមួយនឹងអត្រាកំណើនរបស់ខ្លួនត្រូវបានគេរំពឹងថា នឹងកើនឡើងបីដងដល់២,៨% ក្នុងឆ្នាំ២០២៤ ពីការព្យាករ១%ក្នុងឆ្នាំនេះ ដោយសារការងើបឡើងវិញនៃការនាំចេញនៃបន្ទះឈីប និងគ្រឿងអេឡិចត្រូនិកផ្សេងទៀត។

យ៉ាងណា ប្រទេស ដ៏តូចនៅអាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកលើការនាំចេញមួយនេះ កំពុងមើលឃើញការនាំចេញធ្លាក់ចុះចំពេលមានការធ្លាក់ចុះជាសកល និងកំណើនអវិជ្ជមាននៅក្នុងវិស័យផលិតកម្មនៅឆ្នាំនេះ។

ស្របពេលជាមួយគ្នានេះ ប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងមានកំណើនខ្ពស់បំផុតនៅឆ្នាំក្រោយក្នុងចំណោមប្រទេសទាំងប្រាំខាងលើ គឺ៥,៩% កើនឡើងពីការព្យាករកំណើន៥,៥% ក្នុងឆ្នាំ២០២៣នេះ។ ខណៈឥណ្ឌូនេស៊ីដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់ ត្រូវបានគេព្យាករថានឹងមានកំណើន៥,១% នៅឆ្នាំ២០២៤ បើធៀបនឹងឆ្នាំនេះ ដែលភាគច្រើនដោយសារតែតម្រូវការក្នុងស្រុកមានស្ថិរភាព។

សម្រាប់ប្រទេសថៃ ការព្យាកររបស់អ្នកសេដ្ឋកិច្ចបានចង្អុលបង្ហាញពីអត្រាកំណើន៣,៣% សម្រាប់ឆ្នាំ២០២៤ ដែលកើនឡើងពី២,៤%នៅឆ្នាំនេះ។ ទោះបីជាយ៉ាងណា ការស្ទង់មតិរកឃើញថា ប្រទេសសេដ្ឋកិច្ចធំទីពីរនៅអាស៊ានមួយនេះ កំពុងមានក្តីបារម្ភចំពោះសេដ្ឋកិច្ចថៃចំពោះវិស័យទេសចរណ៍ ដែលតំណាងឱ្យប្រហែល២០% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

ដោយឡែក ការស្ទង់មតិក៏បានបង្ហាញដែរថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏បានបន្តជាកត្តាហានិភ័យសម្រាប់សេដ្ឋកិច្ចអាស៊ានតទៅទៀតដែរ។ នេះបើតាមការលើកឡើងរបស់លោក Suhaimi Ilias នៃក្រុមហ៊ុនវិនិយោគ Maybank Investment Banking Group ក្នុងប្រទេសម៉ាឡេស៊ី ដោយលោកបានបន្ថែមថា ហានិភ័យចម្បង គឺការមានទំនាក់ទំនងគ្នាទៅវិញទៅមក ដែលក្នុងនោះសេដ្ឋកិច្ចចិន ដែលនៅខ្សោយជាងការរំពឹងទុក និងអត្រាការប្រាក់ខ្ពស់សម្រាប់រយៈពេលយូររបស់សហរដ្ឋអាមេរិកនឹងប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ចសកល និងក្នុងស្រុកនៃប្រទេសអាស៊ាន។ ក្រៅពីនេះ ការព្រួយបារម្ភអំពីផលប៉ះពាល់នៃភូមិសាស្ត្រនយោបាយ និងតម្លៃប្រេងឡើងថ្លៃ ក៏បានលេចឡើងក្នុងចំណោមអ្នកសេដ្ឋកិច្ចនៅក្នុងការស្ទង់មតិចុងក្រោយនេះដែរ រួមទាំងជម្លោះនៅមជ្ឈិមបូព៌ា និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រទេស G7 កំពុងរកវិធីរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី៣០០ពាន់លានដុល្លារ យកទៅឧបត្ថម្ភអ៊ុយក្រែន

ព័ត៌មាន
ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧(G7)កំពុងបង្កើននិតិវិធី ក៏ដូចជាយុទ្ធវិធីនានា ដើម្បីធ្វើយ៉ាងណារឹបអូសទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្…

ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់លោក បៃដិន ជឿជាក់យ៉ាងមុតមាំថា សហរដ្ឋអាម៉េរិកនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច

ព័ត៌មាន
ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតី ចូ បៃដិន បានបង្ហាញការជឿជាក់កាន់តែខ្លាំងឡើងថា សហរដ្ឋអាម៉េរិកនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច ហើយនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ