ទីផ្សារអង្ករ

តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតនៅត្រីមាសទី២ឆ្នាំនេះ


តម្លៃអង្ករសកលត្រូវបានគេព្យាករថា នឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងត្រីមាសទី២ឆ្នាំ២០២៤ ក្រោយផលិតកម្មស្រូវរងការរំខានដោយសារបាតុភូត អែលនីណូ គូបផ្សំឥណ្ឌាបន្តរឹតត្បិតលើការនាំចេញអង្ករ ក្រោមហេតុផលដើម្បីរក្សាសន្តិសុខស្បៀង។ ក្រោយឥណ្ឌារឹតបន្តឹងការនាំចេញកាលពីឆ្នាំ២០២៣ បានជំរុញឱ្យតម្លៃអង្ករសកលហក់ឡើងយ៉ាងគំហុក។
ទីផ្សារអង្ករ
ដោយ

លោក ឈូកៀត អូផាសវង់សេ (Chookiat Ophaswongse) ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បានព្យាករថា តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ នឹងបន្តកើនឡើងកាន់តែខ្ពស់នៅក្នុងត្រីមាសទី២ឆ្នាំ២០២៤។ ការព្យាករបែបនេះ ធ្វើឡើងក្រោយលោកមើលឃើញថា បាតុភូតអែលនីណូ បាននិងកំពុងបង្កផលប៉ះពាល់ដល់ផលិតកម្មស្រូវរបស់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងលើពិភពលោក គួបផ្សំឥណ្ឌាដែលជាប្រទេសនាំចេញអង្ករធំជាងគេលើពិភពលោកបន្តអនុវត្តវិធានការរឹតបន្តឹងការនាំចេញ។

យ៉ាងណាក៏ដោយរូបនេះព្យាករថា ការនាំចេញអង្កររបស់ថៃនៅក្នុងត្រីមាសទី២ឆ្នាំនេះអាចនឹងមានការថមថយដោយសារការប្រកួតប្រជែងកាន់តែខ្លាំង ខណៈវៀតណាមដល់ពេលប្រមូលផលស្រូវ។ នៅក្នុងត្រីមាសទី១កន្លងទៅ ថៃសម្រេចបានការនាំចេញអង្ករជាង២លាន៥សែនតោន ដែលភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ដូចជាឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី ក៏ដូចជាទៅអាហ្វ្រិក និងមជ្ឈិមបូព៌ា។

តាមរយៈលទ្ធផលនេះបានធ្វើឱ្យអ្នកជំនាញរូបនេះរំពឹងថា ការនាំចេញអង្កររបស់ថៃនៅឆ្នាំនេះទំនងជានឹងឈានដល់៨លានតោនជាមួយនឹងតម្លៃប៉ាន់ស្មានជាង១ពាន់លានដុល្លារ គឺកើនលើសការព្យាករកាលពីខែមុន ដែលរំពឹងសម្រេចបានជិត៧.៥លានតោនជាមួយនឹងតម្លៃប៉ាន់ស្មានជាង៩១០លានដុល្លារ​។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមីនា តម្លៃអង្ករធម្មតារបស់ថៃមានតម្លៃ៦០១ដុល្លារក្នុងមួយតោន ខណៈដែលតម្លៃអង្ករនៅប្រទេសវៀតណាមមានតម្លៃចន្លោះពី៥៨២-៥៨៦ដុល្លារក្នុងមួយតោន ហើយនៅប៉ាគីស្ថានមានតម្លៃចន្លោះពី៦០៥-៦០៩ដុល្លារក្នុងមួយតោន៕

អត្ថបទ៖ ព្រាប ស

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញវាយតម្លៃថា ធនាគារកណ្តាលអាម៉េរិក ទំនងជាអាចកាត់បន្ថយអត្រាការប្រាក់នៅអំឡុងខែកក្កដា

ព័ត៌មាន
ធនាគារកណ្តាលរបស់សហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា អាចនឹងកាត់បន្ថយអត្រាការប្រាក់របស់ខ្លួននៅអំឡុងខែមិថុនា ខាងមុខ តែក្តីរំពឹងនេះហាក់មិនទ…

រដ្ឋមន្ត្រីរតនាគារអាម៉េរិក ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លី ខឹឈាង ស្របពេលមានភាពតានតឹងជុំវិញឧស្សាហកម្ម

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ជេណេត យេឡេន (Janet Yellen) កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍មុន បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ