វិស័យអាកាសចរណ៍

ជប៉ុនត្រៀមកញ្ចប់ថវិកា៣៣ពាន់លានដុល្លារ ដើម្បីគាំទ្រគម្រោងផលិតយន្តហោះដោយខ្លួនឯង


ក្រោយមហាយក្សចិន សម្រេចសមិទ្ធផលប្រកបដោយមហិច្ឆិតាលើការផលិតយន្តហោះស៊ីវិលកាលពីពេលថ្មីៗ ជប៉ុនបានបង្ហាញមហិច្ឆតាដ៏មហិមារបស់ខ្លួនលើការផលិតយន្តហោះនេះ។ តាមគម្រោងជប៉ុនបានត្រៀមកញ្ចប់ថវិកាប្រមាណ៣៣ពាន់លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍន៍សមត្ថភាពផលិតយន្តហោះដោយខ្លួនឯង។
វិស័យអាកាសចរណ៍
ដោយ

អាជ្ញាធរជប៉ុន បានបង្ហើបនូវគម្រោងដ៏មានមហិច្ឆតាពាក់ព័ន្ធនឹងសក្តានុពលនៃវិស័យអាកាសចរណ៍របស់ជប៉ុន ដែលមានតម្លៃគិតជាទឹកប្រាក់ប្រមាណជា៣៣ពាន់លានដុល្លារ។ ពាក់ព័ន្ធនឹងគម្រោងនេះ សារព័ត៌មានធំៗបានរាយការណ៍ថា ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន កំពុងប្រមូលផ្តុំក្រុមហ៊ុនផលិតក្នុងស្រុក និងបរទេស ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ ដើម្បីប្រមូលនូវធាតុចូល ក្នុងគោលដៅផលិតយន្តហោះពាណិជ្ជកម្មថ្មីឲ្យបានសម្រេចនៅឆ្នាំ២០៣៥ ខាងមុខ។

ការលើកឡើងបែបនេះកើតឡើងមួយឆ្នាំបន្ទាប់ពីក្រុមហ៊ុន Mitsubishi Heavy Industries បានលុបចោលគម្រោងការអភិវឌ្ឍន៍យន្តហោះក្នុងតំបន់ បន្ទាប់ពីបានខិតខំអស់រយៈពេល១៥ ឆ្នាំរួចមក។

ផែនការខាងលើត្រូវបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្ត្រឧស្សាហកម្មយន្តហោះរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុន ស្របពេលដែលរដ្ឋាភិបាលជប៉ុន បានស្វែងរកលទ្ធភាពផលិតយន្តហោះដឹកអ្នកដំណើរ ដែលផលិតក្នុងស្រុកជាយូរមកហើយ។ ពាក់ព័ន្ធនឹងការប៉ុនប៉ងចុងក្រោយនេះ ក្រសួងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាមួយកញ្ចប់ថវិកា៣៣ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដើម្បីផលិតយន្តហោះជំនាន់ក្រោយដែលប្រើថាមពលអ៊ីដ្រូសែន ឬប្រភពថាមពលជំនួស​។ ការប្រកាសនេះធ្វើឡើងស្របពេលដែលក្រុមហ៊ុន Boeing ព្យាយាមស្ដារទំនុកចិត្តលើយន្តហោះរបស់ខ្លួន។

បើយោងតាមក្រសួងពាណិជ្ជកម្មជប៉ុន តម្រូវការអ្នកដំណើរតាមផ្លូវអាកាសសកលត្រូវបានព្យាករណ៍ថា នឹងកើនឡើងទ្វេដងក្នុងរយៈពេល២០ឆ្នាំ ហើយការវិនិយោគដ៏ខ្លាំងក្លានៅក្នុងឧស្សាហកម្មយន្តហោះរបស់ប្រទេសជប៉ុន នឹងនាំឱ្យមានកំណើនប្រចាំឆ្នាំ ដែលមានតម្លៃ ច្រើនជាង៥ដងបើធៀបនឹងកម្រិតបច្ចុប្បន្ន។

គួរបញ្ជាក់ថា ក្រុមហ៊ុន Mitsubishi Heavy, Kawasaki Heavy Industries និងក្រុមហ៊ុនផលិតផ្សេងទៀតរបស់ជប៉ុន គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុន Boeing និងក្រុមហ៊ុនផលិតយន្តហោះផ្សេងទៀត រួមទាំងក្រុមហ៊ុន Airbus ផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីពាណិជ្ជកម្មរបស់ឥណ្ឌា ពឹងផ្អែកលើចិន និងសហភាពអឺរ៉ុបកាន់តែខ្លាំងឡើង?

ព័ត៌មាន
របាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បង្ហាញថា ពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា បានពឹងផ្អែកលើប្រទេសចិន និង…

តើមានកត្តាអ្វីជំរុញឱ្យធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃ មកនៅត្រឹម២,៨% នៅឆ្នាំនេះ?

ព័ត៌មាន
ធនាគារពិភពលោកបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃមកនៅត្រឹម២,៨%នៅឆ្នាំនេះ ខណៈកាលពីដំបូងស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយនេះព្យាករថា សេដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ