ជប៉ុនសង្ស័យបាថាបាឡុងចារកម្មចិនបានហោះចូលក្នុងទឹកដីចំនួន៣លើក

ជប៉ុនសង្ស័យចិនថា បានបង្ហោះបាឡុងចារកម្ម៣លើកចូលក្នុងទឹកដីរបស់ខ្លួនពីឆ្នាំ២០១៩ដល់ឆ្នាំ២០២១


រដ្ឋាភិបាលជប៉ុន បានឱ្យដឹងកាលពីថ្ងៃអង្គារទី១៤កុម្ភៈថា វត្ថុហោះមិនស្គាល់អត្តសញ្ញាណចំនួនបីដែលត្រូវបានគេប្រទះឃើញនៅលើទឹកដីខ្លួនក្នុងរយៈពេលបីឆ្នាំជាប់គ្នា គឺចាប់ពីឆ្នាំ ២០១៩មក ត្រូវបានគេដាក់ការសង្ស័យយ៉ាងខ្លាំងថា ជាបាឡុងចារកម្មរបស់ប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Kyodo។
បាឡុងចារកម្មចិនបានហោះចូលក្នុងទឹកដីជប៉ុន

នេះជាលើកទីមួយហើយ ដែលជប៉ុនបានប្រកាសបែបនេះចាប់តាំងពីអាមេរិកបានបាញ់ទម្លាក់បាឡុងចារកម្មចិនដែលបានហោះរំលោភចូលក្នុងទឹកដីសហរដ្ឋអាមេរិកកាលពីដើមខែកុម្ភៈ។ ជប៉ុនអះអាងថា វាមានលក្ខណស្រដៀងគ្នាទៅនឹងបាឡុងដែលហោះចូលក្នុងប្រទេសជប៉ុនកន្លងមកដែរ។

បើតាមក្រសួងការពារជាតិជប៉ុនបានឱ្យដឹងថា ទីក្រុងតូក្យូបានទាមទារឱ្យរដ្ឋអំណាចទីក្រុងប៉េកាំងបញ្ជាក់ឱ្យបានច្បាស់ពីការពិត និងទប់ស្កាត់កុំឱ្យហេតុការណ៍នេះកើតឡើងម្តងទៀត។ ក្នុងនោះជប៉ុនក៏បានសង្កត់ធ្ងន់ថា តូក្យូនឹងមិនអាចទទួលយកបានឡើយនូវការរំលោភចូលដោយវត្ថុហោះណាមួយក្នុងដែនអាកាសរបស់ខ្លួននោះ។

ក្រសួងការពារជាតិជប៉ុនបានគូសបញ្ជាក់ទៀតថា វត្ថុដែលត្រូវបានរកឃើញពេលនោះ គឺបានហោះក្នុងខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុនក្នុងខែវិច្ឆិកាឆ្នាំ២០១៩ និងខេត្តភាគឦសាននៃតំបន់ Miyagi និង Aomori ក្នុងខែមិថុនាឆ្នាំ២០២០ និងខែកញ្ញាឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយដោយក្រសួងការពារជាតិទីក្រុងតូក្យូបានឱ្យដឹងថា៖ «យើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបង្កើនសមត្ថភាពក្នុងការប្រមូលទិន្នន័យព័ត៌មាន និងឃ្លាំមើលប្រឆាំងនឹងបាឡុង រួមទាំងឧបករណ៍គ្មានមនុស្សបើកផ្សេងទៀតដែលបម្រើចារកម្មបរទេស»។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារនោះដែរថា កងកម្លាំងស្វ័យការពារនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធ រួមទាំងមីស៊ីលបាញ់ពីលើអាកាសទៅអាកាស ដើម្បីដោះស្រាយការលុកលុយក្នុងដែនអាកាសក្នុងរូបភាពបែបនេះ។

មិនទាន់មានការឆ្លើយតបណាមួយ ពីភាគីចិនជុំវិញ វត្ថុហោះពីលើប្រទេសជប៉ុននេះឡើយ។ ប៉ុន្តែកន្លងមក សម្រាប់ករណីនៅអាមេរិក ប៉េកាំងប្រកាន់ខ្ចាប់ថា បាឡុងនោះប្រើសម្រាប់ឧត្តុនិយមប៉ុណ្ណោះ ហើយថ្មីៗនេះ ចិនបានចោទអាមេរិកវិញថា បានបញ្ជូនបាឡុងទៅហោះរំលោភចូលដែនអាកាសរបស់ចិន ច្រើនជាង ១០ដង គិតចាប់តាំងពីដើមឆ្នាំ២០២២។ ការចោទប្រកាន់នេះ ក៏ត្រូវអាមេរិកច្រានចោលដូចគ្នា៕




អត្ថបទបន្ទាប់


ប្រធានធនាគារពិភពលោក លោក David Malpass ប្រកាសនឹងលាលែងពីតំណែងនៅខែមិថុនាខាងមុខ

ព័ត៌មាន
ប្រមុខដឹកនាំធនាគារពិភពលោក លោក David Malpass នៅក្នុងវ័យ ៦៦ឆ្នាំ បានប្រកាសនឹងលាលែងពីតំណែងប្រធានធនាគារពិភពលោក នៅចុងខែមិថុនាខាងមុខនេះ…

ធនាគារកណ្តាលថៃរំពឹងទំហំបំណុលគ្រួសារធ្លាក់ចុះក្រោម ៨០%នៃ GDP

ព័ត៌មាន
ធនាគារកណ្តាលថៃបង្ហាញពីក្ដីរំពឹងចង់ឲ្យ កម្រិតបំណុលគ្រួសារនៅក្នុងប្រទេសថៃ ស្ថិតនៅក្រោម ៨០% នៃផលិតផលក្នុងស្រុកសរុប ដើម្បីជួយកាត់បន្ថយហានិភ័យស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ