វិស័យការងារ

ជប៉ុននឹងបង្កើនការជ្រើសរើសពលករជំនាញពីបរទេស ដើម្បីបំពេញតម្រូវដែលកំពុងខ្វះខាត


ប្រទេសជប៉ុន ដែលទើបជ្រុះបាត់តំណែងជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកកាលពីពេលថ្មីៗ នឹងបង្កើនការបើកចំហរទ្វារទទួលពលករជំនាញបរទេសរហូតដល់៨សែននាក់ បន្ថែមទៀត ដើម្បីបំពេញតម្រូវការខ្វះខាត ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងបញ្ហាប្រជាសាស្រ្ត ពោលគឺអ្នកដែលមានអាយុចំណាស់កើន ហើយអត្រាកំណើតថយចុះគួរឲ្យកត់សម្គាល់។ ចំនួនកូតាពលករបរទេសជំនាញនេះ គឺកើនឡើងទ្វេរដងបើធៀបនឹងកូតាដែលបានគ្រោងទុកកាលពីមុន។
វិស័យការងារ
ដោយ

ជប៉ុនគ្រោងនឹងបង្កើនចំនួនកូតាពលករជំនាញបរទេស ដែលមានសិទ្ធិទទួលបានទិដ្ឋាការកម្មករជំនាញក្នុងរយៈពេល៥ឆ្នាំទ្វេរដង ចាប់ពីឆ្នាំ២០២៤នេះ ពោលគឺជប៉ុនគ្រោងនឹងបើកទ្វារទទួលពលករជំនាញបរទេសចំនួន៨០ម៉ឺននាក់ ដើម្បីឆ្លើយតបនឹងបញ្ហាកង្វះកម្លាំងពលកម្មក្នុងស្រុកនៅក្នុងវិស័យផលិតកម្ម សំណង់ និងកសិកម្ម។ តាមផែនការពីមុន ជប៉ុនគ្រោងទទួលពលករបរទេសជំនាញតែជាង៣៤ម៉ឺន៥ពាន់នាក់ប៉ុណ្ណោះនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។ បច្ចុប្បន្នប្រទេសដែលមានប្រជាពលរដ្ឋសរុបជាង១២៥លាននាក់នេះ ត្រូវបានគេដឹងថា មានពលរដ្ឋដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងរហូតដល់ជាង២៩% ខណៈដែលអត្រាកំណើតបន្តថយចុះជាបន្តបន្ទាប់។

ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលជប៉ុន បានដាក់ចេញនូវគោលនយោបាយទទួលពលករបរទេសជំនាញជាបន្តបន្ទាប់ ក្នុងនោះចន្លោះពីឆ្នាំ២០១៩ មកដល់ឆ្នាំ២០២៣ ជប៉ុនបានទទួលពលករជំនាញបរទេសប្រមាណ២០ម៉ឺននាក់ ដោយពលករបរទេសទាំងនេះតម្រូវឲ្យចេះប្រើប្រាស់ភាសាជប៉ុន។

គួរបញ្ជាក់ថា រាល់ការជ្រើសរើសពលករជំនាញបរទេសទៅធ្វើការនៅប្រទេសជប៉ុន គឺត្រូវឆ្លងកាត់ការប្រឡងច្បាស់លាស់ និងជ្រើសរើសតែអ្នកដែលមានជំនាញពិតប្រាកដ ហើយនៅក្នុងករណីពលករជំនាញទាំងនោះមានសក្តានុពល ហើយអាចពង្រឹងសមត្ថភាពខ្លួនដល់កម្រិតជំនាញការ ឬពលករកម្រិត២ នោះក្រុមពលករបរទេសជំនាញទាំងនោះ អាចមានសិទ្ធិបន្តធ្វើការងារ និងនាំសមាជិកក្រុមគ្រួសារ ហើយក៏អាចមានសិទ្ធិស្នើសុំសិទ្ធិស្នាក់នៅជាអចិន្រ្តៃយ៍នៅជប៉ុនផងដែរ។ បើតាមក្រសួងសុខាភិបាល ការងារ និងសុខមាលភាពជប៉ុន គិតត្រឹមខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេសជប៉ុនមានពលករបរទេសសរុបប្រមាណជា២លាននាក់៕​

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាស៊ាន និងអូស្ត្រាលីខិតកាន់តែជិតទៅរកការពង្រឹងសន្តិសុខអាកាសធាតុ និងសេដ្ឋកិច្ច

ព័ត៌មាន
ប្រទេសអូស្ត្រាលី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កំពុងប្រារព្ធខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសហប្រតិបត្តិការតាមរយៈកិច្ចប្រជុំកំពូលពិសេសមួ…

តើមានកត្តាធំៗអ្វីខ្លះធ្វើឱ្យតម្លៃ Bitcoin ហក់ឡើងថ្លៃខ្ពស់ដល់៦ម៉ឺន៨ពាន់ដុល្លារ ជិតឈានដល់ការបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន?

ព័ត៌មាន
Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតរបស់ពិភពលោក បានហក់ឡើងថ្លៃខ្ពស់រហូតដល់ទៅ៦ម៉ឺន ៨ពាន់៦រយដុល្លារ ក្នុងមួយកាក់ កាលពីថ្ងៃចន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ