វិស័យការពារជាតិ

ជប៉ុន និងអាម៉េរិកនឹងធ្វើទំនើបកម្មផ្នែកការពារជាតិ ដ៏ធំបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ស្របពេលពិភពលោកកំពុងរងការគំរាមកំហែង


រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសជប៉ុន រួមជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃសហរដ្ឋអាម៉េរិក បានប្រកាសដាក់ចេញនូវផែនការធ្វើទំនើបកម្មផ្នែកការពារជាតិ ដ៏ធំបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ដើម្បីគ្រប់គ្រងប្រតិបត្តិការរក្សាសន្តិសុខទាំងនៅក្នុង និងជុំវិញប្រទេសជប៉ុន ស្របពេលដែលសន្តិភាព និងសន្តិសុខរបស់ពិភពលោកកំពុងរងការគំរាមកំហែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
វិស័យការពារជាតិ
ដោយ

នៅឯកិច្ចជំនួប២+២ នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa) និងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក មីណូរូ គីហារ៉ា (Minoru Kihara) រួមជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អែនថូនី ប្ល‍៊ីងឃិន (Antony Blinken) និងរដ្ឋមន្ត្រីការពារជាតិ អាម៉េរិកលោក ឡយ អូស្ទីន (Lloyd Austin) បានឈានដល់កិច្ចព្រមព្រៀងបង្កើតទីស្នាក់ការកណ្តាលថ្មីមួយសម្រាប់កងកម្លាំងចម្រុះរបស់សហរដ្ឋអាម៉េរិក ដើម្បីគ្រប់គ្រងសកម្មភាពរក្សាសន្តិសុខទាំងនៅក្នុង និងជុំវិញប្រទេសជប៉ុន។

ទីស្នាក់ការកណ្តាលថ្មីសម្រាប់កងកម្លាំងចម្រុះនេះ នឹងមានគោលបំណងចម្បង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារជាតិ អាម៉េរិក និងកងកម្លាំងការពារជាតិជប៉ុន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយបង្កើនសមត្ថភាពរបស់ប្រទេសទាំងពីរនៅក្នុងការរារាំងទប់ស្កាត់ និងដើម្បីពង្រីកការចែករំលែកព័ត៌មានសម្ងាត់ និងវិធានការសន្តិសុខតាមអ៊ីនធឺណិត ឬ Cybersecurity។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទាំងពីរក្រសួងនៃប្រទេសទាំងពីរ ក៏បានលើកឡើងពីការគំរាមកំហែងដ៏គួរឱ្យព្រួយបារម្ភពីសំណាក់មហាយក្សចិន កូរ៉េខាងជើង និងទំនាក់ទំនងរបស់ប្រទេសទាំងនេះជាមួយប្រទេសរុស្ស៊ី ក៏ដូចជាការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ផងដែរ។

រដ្ឋមន្ត្រីទាំងនេះ ក៏បានសង្កត់ធ្ងន់ផងដែរពីសារសំខាន់ នៃសេចក្ដីសម្រេចរបស់ខ្លួនក្នុងការបង្កើតទីស្នាក់ការកណ្តាលថ្មីសម្រាប់កងកម្លាំងចម្រុះខាងលើនេះ សម្រាប់ការពារសន្តិសុខនាពេលអនាគត ហើយសហរដ្ឋអាម៉េរិក បានសន្យាថា នឹងការពារប្រទេសជប៉ុន តាមគ្រប់មធ្យោបាយដែលមានទាំងអស់រួមទាំងការប្រើប្រាស់សព្វាវុធនុយក្លេអ៊ែរផងដែរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើពិតទេ ដែលថា សួនឧស្សាហកម្មនៅកម្ពុជា កំពុងស្វែងរកអ្នកជួលមកពីថៃ និងវៀតណាម?

ព័ត៌មាន
សួនឧស្សាហកម្មកម្ពុជា ដែលបានដើរតួជាមូលដ្ឋានជាយូរមកហើយសម្រាប់ក្រុមហ៊ុនផលិតកម្មរបស់ជប៉ុន និងចិន កំពុងស្វែងរកការធ្វើពិពិធកម្មអ្នកជួល ខណៈការ…

ហេតុអ្វីនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃ ចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំមាសសម្រាប់ផ្លែឈើ?

ព័ត៌មាន
នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ថៃ កំពុងសម្លឹងឃើញឆ្នាំមាស ដោយបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅលើការជំរុញការប្រើប្រាស់ក្នុងស្រុក និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ