Advertisement
Advertisement
Advertisement
កិច្ចព្រមព្រៀង RCEP

គណៈរដ្ឋមន្ត្រីជប៉ុនអនុម័តផ្ដល់សច្ចាប័នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ដ៏ធំជាងគេមួយក្នុងពិភពលោក


គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាល ជប៉ុននៅថ្ងៃទី ២៤ កុម្ភៈ បានសម្រេចអនុម័តលើការផ្ដល់សច្ចាប័នសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ដ៏ធំជាងគេមួយក្នុងពិភពលោក គឺកិច្ចព្រមព្រៀងវឌ្ឍភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់RCEP ដែបានចុះហត្ថលេខាដោយប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៥ ក្នុងនោះរួមទាំងប្រទេសចិន ហើយក៏មានកម្ពុជាយើងចូលរួមផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Kyodo News។
គណៈរដ្ឋមន្ត្រីជប៉ុនអនុម័តផ្ដល់សច្ចាប័ន RCEP
ដោយ
Advertisement

កិច្ចព្រមព្រៀងវឌ្ឍនភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ RCEP នេះ គឺគ្របដណ្ដប់ទំហំ១ភាគ៣នៃពាណិជ្ជកម្ម និងចំនួនប្រជាជនសរុបក្នុងសកលលោក ហើយវានឹងក្លាយជាមូលដ្ឋានគ្រឹះពាណិជ្ជកម្មដ៏រឹងមាំនៅក្នុងតំបន់អាស៊ី។ នេះបើតាមការបញ្ជាក់អះអាងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុនក៏រំពឹងថា សភានឹងអនុម័តចុងក្រោយលើការផ្ដល់សច្ចាប័នកិច្ចព្រមព្រៀងនេះនៅក្នុងពេលឆាប់ៗនេះ។

ទាក់ទងទៅនឹងកិច្ចព្រមព្រៀងវឌ្ឍនភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ នេះដែរ ប្រទេសថៃដែលជាសមាជិកកិច្ចព្រមព្រៀងនេះ ក៏ទើបតែបានសម្រេចអនុម័តផ្ដល់សច្ចាប័នដោយរដ្ឋសភារួចហើយដែរ និងរំពឹងថាកិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅក្នុងឆ្នាំ២០២១នេះ។

ដោយឡែក សម្រាប់កម្ពុជាវិញ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ឡុង កែមវិចិត្រធ្លាប់បានអះអាងថា ក្រុមការងាររបស់ក្រសួងកំពុងបកប្រែអត្ថបទនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តនីតិវិធីផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឈានទៅសុំការផ្ដល់សច្ចាប័នដោយរដ្ឋសភាជាតិត្រឹមដំណាច់ត្រីមាសទី២ ឬទី៣ ឆ្នាំ២០២១ នេះ។ 

សម្រាប់ប្រទេសជប៉ុន កិច្ចព្រមព្រៀង RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងមួយ ដែលជប៉ុនមានធ្វើជាមួយនឹងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន រួមទាំងប្រទេសកូរ៉េខាងត្បូងផងដែរ ដែលជាប្រទេសដៃគូពាណិជ្ជកម្មធំទី៣របស់ជប៉ុន។ ក្រៅពីជប៉ុន ចិន និងកូរ៉េខាងត្បូង កិច្ចព្រមព្រៀង RCEP ក៏មានការចូលរួមពីប្រទេសអូស្ត្រាលី នូវែស័រឡង់ និងប្រទេសអាស៊ានទាំង១០ផងដែរ។

កិច្ចព្រមព្រៀង RCEP នេះ អាចនឹងចូលជាធរមានទៅបាន លុះត្រាតែមានការផ្ដល់សច្ចាប័នពីប្រទេសអាស៊ានចំនួន៦ និងប្រទេសក្រៅអាស៊ានចំនួន៣ផ្សេងទៀត ដែលជាសមាជិកកិច្ចព្រមព្រៀង៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រកឃើញឆ្លង​កូវីដ-១៩ ចំនួន ៦៥នាក់ទៀត​ នៅព្រឹកនេះ, ៥៨នាក់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៥នាក់បន្ថែមទៀត នៅក្នុងព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងនោ...

រដ្ឋសភាអាមេរិកនឹងបោះឆ្នោតសម្រេចលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច១,៩ទ្រីលានដុល្លារនៅសប្ដាហ៍នេះ

ព័ត៌មាន
ក្រោយពីទទួលបានការអនុម័តពីគណៈកម្មាធិការថវិកានៃរដ្ឋសភាអាមេរិករួចមក នៅទីបំផុតកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត ២ទ្រីលានដុល្លារអាមេរិក នឹង...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ