កំពង់ផែទេសចរណ៍

កំពង់ផែទេសចរណ៍ខេត្តកំពត អាចនឹងបើកដំណើរការឆាប់ៗ ខណៈបច្ចុប្បន្នកំពុងដំណើរការជ្រើសរើសក្រុមហ៊ុនដើម្បីគ្រប់គ្រង និងធ្វើប្រតិបត្តិការ


កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត តម្លៃជាង៩លានដុល្លារ ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរតាំងពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ និងបានពន្យាពេលដាក់ឱ្យដំណើររហូតមកទល់ពេលនេះ អាចនឹងបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ខាងមុខៗនេះ។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បច្ចុប្បន្នក្រុមការងារអន្តរក្រសួង កំពុងដំណើរការនីតិវិធីជ្រើសរើសក្រុមហ៊ុនដើម្បីគ្រប់គ្រង និងធ្វើប្រតិបត្តិលើគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិមួយនេះ។
កំពង់ផែទេសចរណ៍
ដោយ

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍និយាយក្នុងក្របខណ្ឌ​សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ដែលបានសាងសង់រួចរាល់អស់រយៈពេលជិតពីរឆ្នាំ តែមិនទាន់អាចដាក់ឱ្យប្រើប្រាស់បាននោះ បច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងខិតខំជំរុញ និងដោះស្រាយលើបញ្ហានេះ និងកំពុងដំណើរការនីតិវិធីជ្រើសរើសក្រុមហ៊ុនសម្រាប់គ្រប់គ្រង និងធ្វើប្រតិបត្តិលើកំពង់ផែមួយនេះ ដោយតាមផែនការ គម្រោងនេះអាចនឹងដាក់ឱ្យដំណើរការនៅចុងឆមាសទី១ ឬដើមឆមាសទី២ឆ្នាំនេះ។

ពាក់ព័ន្ធគម្រោងនេះដែរ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ក្រុមបច្ចេកទេសទៅពិនិត្យ និងសិក្សាលើគម្រោងលើកកម្ពស់ជម្រៅផ្លូវទឹកនៅកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតនេះ ជាបន្តបន្ទាប់ផងដែរ ក្រោយពីមានការជំរុញពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើយ៉ាងណាដោះស្រាយបញ្ហាជម្រៅទឹកនៅទីនោះ ដើម្បីជំរុញឱ្យកំពង់ផែទេសចរណ៍អន្តរជាតិនេះ អាចដាក់ឱ្យដំណើរការបាន។

សូមបញ្ជាក់ថា ក្រោយកំពង់ផែទេសចរណ៍អន្តរជាតិនេះ ដាក់ឱ្យដំណើរការ វានឹងក្លាយជាច្រកទ្វារដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនបន្ថែមទៀត តាមរយៈការធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ពីកន្លែងមួយទៅកន្លែងមួយ ពីប្រទេសមួយ ទៅប្រទេសមួយទៀត ដ្បិតថា ការតភ្ជាប់ទេសចរណ៍តាមផ្លូវទឹក បានជួយសម្រួលដល់កាធ្វើទេសចរណ៍ជាច្រើនទាំងពេលវេលា និងថវិការផងដែរ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដោយលាតសន្ធឹងលើផ្ទៃដីទំហំជាង៤ហិកតា ដែលបានបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ កាលកាលពី ខែមិថុនា ឆ្នាំ២០២២ ជាមួយទុនវិនិយោគជាង៩,២លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញជឿជាក់ថា ការបើកជើងហោះហើរតាមខេត្តគោលដៅនឹងក្លាយជាចលករថ្មីនៃការស្ដារវិស័យទេសចរណ៍ឡើងវិញ

ព័ត៌មាន
ការបើកជើងហោះហើរតាមខេត្តគោលដៅនៅកម្ពុជា របស់ក្រុមហ៊ុន AirAsia Cambodia ដោយធ្វើការបញ្ចុះតម្លៃសំបុត្រយន្តហោះនៅក្នុងកម្រិតទាប ត្រូវអ្នកបានជំន…

វៀតណាម រុះរើក្បាលម៉ាស៊ីនដឹកនាំប្រទេស ១ឆ្នាំប្ដូរប្រធានាធិបតី២ ស្របពេលយុទ្ធនាការប្រឆាំងអំពើពុករលួយឡើងកម្ដៅដូចបាយពុះ

ព័ត៌មាន
ប្រទេសវៀតណាម ដែលជាប់ភូមិផងរបងជាមួយប្រទេសកម្ពុជា បានធ្វើការរុះរើក្បាលម៉ាស៊ីនដឹកនាំប្រទេស ១ឆ្នាំប្ដូរប្រធានាធិបតី២ ស្របដែលពេលយុទ្ធនាការប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ