សេវាកម្ម

ឧកញ៉ា នួន រិទ្ធី៖ មូលហេតុ​សំខាន់​បី ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​ប្រើ​សេវាកម្ម cambonomist.com


ក្រុមហ៊ុន​ខ្មែរ​ហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី ( Khmer Foundation Appraisal Co.,Ltd. ដែល​ជា​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​និង​អភិវឌ្ឍ​អចលន​ទ្រព្យ​នៅ​កម្ពុជា បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​គេហ​ទំព័រ​សារព័ត៌មាន cambonomist.com លើ​កិច្ចព្រម​ព្រៀង​ការ​ផ្តល់​សេវាកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្នុង​ន័យ​ពង្រីក​ការ​ទំនាក់​ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​និង​អថិតិជន​ដើម្បី​ជំរុញ​អាជីវកម្ម​របស់​ខ្លូន​ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត។
លោកឧកញ៉ា នួន រិទ្ធី ប្រធាន​ក្រុមហ៊ុន​​អចលនទ្រព្យ Khmer Foundation Appraisal
ដោយ

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន ​ខ្មែរ​ហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី (Khmer Foundation Appraisal Co.,Ltd.) បាន​មាន​ប្រសាសន៍​ថា គេហទំព័រ​នេះ ថ្វី​ត្បិត​តែ​ថ្មី​ក៏​ពិត​មែន ប៉ុន្តែ បាន​ធ្វើ​ឲ្យ​លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​មាតិកា​ព័ត័មាន​សេដ្ឋកិច្ច​ល្អៗ​ជា​ច្រើន ដែល​ឆ្លុះ​បញ្ចាំង​ពី​គំនិត​អាជីវកម្ម​និង​សកម្មភាព​ពាណិជ្ជកម្ម​ដ៏​សម្បូរ​បែប។

លោក​ឧកញ៉ា បាន​សង្កត់​ធ្ងន់​ថា៖ «ខ្ញុំ​កត់​សម្គាល់​ឃើញ​ចំណុច​ខ្លាំង​បី​សំខាន់ៗ​របស់​គេហទំព័រ​សារព័ត៌មាន cambonomist.com គឺ ទី១ ធនធាន​មនុស្ស​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ទី២ មាន​បទ​ពិសោធន៍​ខ្ពស់​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ជា​ច្រើន​ឆ្នាំ មាន​ជំនាញ​វិជ្ជាជីវៈ​ក្នុង​ការ​ផលិត​ព័ត៌មាន​សេដ្ឋកិច្ច ពាណិជ្ជកម្ម ស៊ី​ជម្រៅ និង ទី៣ មាន​ផែនការ​និង​ឆន្ទៈ​ច្បាស់​លាស់​នៅ​ក្នុង​អាជីព​នេះ»។ 

ឆ្លង​តាម​ការ​ត្រួត​ពិនិត្យ​ទាំង​អស់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ចុះ​កិច្ច​ព្រមព្រៀង​ប្រើ​បា្រស់​សេវាកម្ម​របស់​គេហទំព័រ​​សារព័ត៌មាន cambonomist.com។ លោក​សង្ឃឹម​ថា អាជីវកម្ម​​បម្រើ​សេវា​កម្ម​អចលន​ទ្រព្យ ការ​វាយ​តម្លៃ និង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​លោក នឹង​កាន់​តែ​រីក​ចម្រើន។

គេហទំព័រ CAMBONOMIST.COM ផ្ដល់​ជូន​នូវ​ដំណឹង​និង​អត្ថបទ​ស៊ី​ជម្រៅ និង​មាន​តុល្យភាព​អំពី​បញ្ហា​សង្គម នយោបាយ ធុរកិច្ច វិនិយោគ និង​សេដ្ឋកិច្ច នៅ​កម្ពុជា និង​ជុំវិញ​ពិភពលោក។ អត្ថបទ​រឿង​នីមួយៗ អម​ដោយ​រូបភាព​ល្អៗ​និង​មាន​អត្ថន័យ ព្រមទាំង​វីដេអូគ្លីប ហើយ​ប្រធាន​បទ​នៃ​ដំណឹង​និង​អត្ថបទ​ស៊ីជម្រៅ ត្រូវ​បាន​សម្រិត​សម្រាំង​ផ្ដោត​ទៅ​លើ​អ្វីៗ​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់​នៅ និង​ធុរកិច្ច​របស់​លោក​អ្នក។

ជាមួយ​គ្នា​នេះ​ដែរ CAMBONOMIST.COM នឹង​ខិតខំ​ផ្ដល់​កិច្ច​សម្ភាសន៍​ខ្លឹមៗ​ជាមួយ​សហគ្រិន​និង​ធុរជន​លេច​ធ្លោ ព្រមទាំង​មន្ត្រី​ធ្វើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល និង​តួអង្គ​វិស័យ​ឯកជន​សំខាន់ៗ ដើម្បី​ផ្ដល់​ជា​ព័ត៌មាន​និង​គន្លឹះ​សំខាន់ៗ​ដល់​លោក​អ្នក៕ 




អត្ថបទបន្ទាប់


ទីសត្តឃាត​គោ​អូស្ត្រាលី​លំដាប់​អន្តរជាតិ​តែ​មួយ​គត់នៅ​កម្ពុជា​ប្រឈម​នឹង​ការ​ក្ស័យ​ធន

ព័ត៌មាន
ទីពិឃាត​គោ​អូស្រ្តាលី​ដ៏​ធំ​ជាង​គេ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​​នេះ…

មាន​បញ្ហា​ដេក​មិន​លក់​មែនទេ? សាកល្បង​វិធី​នេះ​មើល៍...

ព័ត៌មាន
ការ​ពិបាក​ដេក​លក់ ឬ​ដេក​លក់​មិន​ស្កប់​ ជា​រឿយៗ មាន​មនុស្ស​ជា​ច្រើន​រអ៊ូ​រទាំ​អំពី​បញ្ហា​នេះ។ ការដេក​មិន​លក់​អាច​បណ្ដាល​មក​ពី​បញ្ហា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ