វិស័យអប់រំកម្ពុជា

ក្រុមអ្នកជំនាញរំពឹងការដាក់ឱ្យដំណើរឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា


នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(KAPE) និងក្រុមហ៊ុន Meta សម្រេចដាក់ឱ្យដំណើរការកម្មវិធីអក្ខរកម្មខ្មែរឌីជីថលនៅក្នុងកម្មវិធីសិក្សារបស់សាលារៀនជំនាន់ថ្មី ក្នុងគោលបំណងជួយបំពេញបន្ថែមលើកម្មវិធីដែលមានស្រាប់នៅក្នុងសាលារៀនជំនាន់ថ្មី។ ការដាក់ចេញនូវកម្មវិធីនេះ មានគោលបំណងសំខាន់ ក្នុងកាជួយរដោះស្រាយបញ្ហាប្រឈម ក៏ដូចជាលើកម្ពស់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាប្រកបដោយគុណភាព។
4
ដោយ

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ និងយុវជន និងកីឡា គូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការធ្វើកំណែទម្រង់ក្នុងវិស័យអប់រំ គឺជាការងារអាទិភាពមួយ ក្នុងចំណោមការកែកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺផ្ដោតសំខាន់ទៅលើការលើកកម្ពស់គុណភាពអប់រំចាប់ពីកម្រិតមតេយ្យរហូតដល់កម្រិតទុតិយភូមិ។ បើតាមលោកជំទាវ គឹម សេដ្ឋានី ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដីពីឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ គឺជាការបោះជំហ៊ានឆ្ពោះទៅការកែទម្រង់ប្រកបដោយគុណភាព។ ម្យ៉ាងវិញទៀត ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដីពីឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ ក៏ជាការដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងនៅក្នុងវិស័យអប់រំផងដែរ។

មន្ត្រីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា បើទោះបីវិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្តី តែបញ្ហាប្រឈមក្នុងវិស័យនេះនៅតែបន្តកើតមាន ជាពិសេសបញ្ហាកង្វះហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងគ្រូបង្រៀនតែម្តង។ កត្តាទាំងនេះហើយទើបនៅក្នុងក្របខណ្ឌកម្មវិធីសិក្សាថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០១-២០១៧ គឺបានផ្ដោតសំខាន់លើកត្តាមួយចំនួនដូចជា សុខភាព កីឡា និងបច្ចេកវិទ្យាឌីជីថល។ រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បានបង្ហាញគំនិតសុទិដ្ឋិនិយមថា តាមរយៈការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដីពីឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ នឹងកាន់តែធ្វើឲ្យវិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ លោក ហេង ភក្ដី តំណាងក្រុមហ៊ុន Meta​ យល់ឃើញថា ស្ថិតក្នុងបរិបទនៃការអប់រំក្នុងសម័យបច្ចេកវិទ្យា ឌីជីថល ការពង្រឹងអក្ខរកម្មឌីជីថល ពិតជាមានសារសំខាន់ណាស់សម្រាប់សិក្សានុសិស្ស ដើម្បីយកទៅអនុវត្តផ្ទាល់ក្នុងជីវិតការងារ និងចូលរួមក្នុងការអភិវឌ្ឍសង្គម-ជាតិ។ បើតាមលោក ហេង ភក្ដី ដោយមើលឃើញនូវសក្ដានុពល និងអត្ថប្រយោជន៍ជាច្រើនរបស់អក្ខរកម្មឌីជីថល ក្នុងសង្គមកម្ពុជា ទើបក្រុមហ៊ុន Meta ​បានសម្រេចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍវិស័យនេះនៅកម្ពុជា។

តំណាងក្រុមហ៊ុន​រូបនេះ ជឿជាក់ថា ឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ ដែលដាក់ឲ្យអនុវត្តនេះ ពិតជាមានគុណភាពល្អ ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះអ្នកគ្រូ លោកគ្រូ ក្នុងកិច្ចការបង្រៀនសិក្សានុសិស្ស។ បញ្ហាប្រឈមសម្រាប់លោកគ្រូ អ្នកគ្រូ ក្នុងការពង្រឹងទៅលើអក្ខរកម្មឌីជីថល នាពេលកន្លងមក គឺការខ្វះខាតនូវធនធាន និងឯកសារនានា។ នេះបើតាមការលើកឡើងរបស់លោក ហេង ភក្ដី ដែលបានបន្តថា ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដីពីឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ វានឹងក្លាយជាធាតុចូលដ៏សំខាន់មួយសម្រាប់លើកកម្ពស់ និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

សូមបញ្ជាក់ថា ការដាក់ឱ្យដំណើរការកម្មវិធីអក្ខរកម្មខ្មែរឌីជីថល នៅក្នុងកម្មវិធីសិក្សារបស់សាលារៀនជំនាន់ថ្មីវានឹងជួយផ្តល់អត្ថប្រយោជន៍រួម និងឆ្លើយតបទៅនឹងកំណែទម្រង់វិស័យអប់រំឆ្ពោះទៅរកគុណភាព ដោយក្នុងនោះសាលារៀនជំនាន់ថ្មីចំនួន៦ ត្រូវបានជ្រើសរើស ដើម្បីសាកល្បងអនុវត្តនូវកម្មវិធីថ្មីនេះ។

តាមរយៈយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលដៅលើកកម្ពស់ការរៀន និងបង្រៀន តាមរយៈការសិក្សា បង្កើនបំណិនសត្សវត្សទី២១ សម្រាប់ជួយសិស្សនៅគ្រប់កម្រិតសិក្សានៅទូទាំងប្រទេសកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សាយផ្ទាល់ការចាប់រង្វាន់សម្រាប់អតិថិជន អេ អឹម ខេ នៅថ្ងៃទី ២៥ ខែតុលា ម៉ោង៤រសៀល

ព័ត៌មាន
ការចាប់រង្វាន់សម្រាប់អតិថិជនរបស់ អេ អឹម ខេ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ហើយការចាប់រង្វាន់នេះនឹងស្វែងរកអ្នកឈ្នះចំនួន ៣០នាក់ …

សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ពិភាក្សាលើខ្លឹមសារប្រធានបទសំខាន់ ៣ ជាមួយរដ្ឋមន្ត្រីក្រសួងដែនដី ដើម្បីដោះស្រាយបញ្ហាក្នុងវិស័យសំណង់ និងអចលនទ្រព្យ

ព័ត៌មាន
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបន្ទាន់មួយ នៅទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ