ទេសចរណ៍

ក្រសួង​ទេសចរណ៍​នឹង​ពង្រឹង​ជំនាញ​បន្ថែម​ដល់​អ្នក​ជំនាញ​ម៉ាស្សា


ក្រសួង​ទេសចរណ៍ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្កើត​សេចក្ដីព្រាង​ស្តង់ដារ​កម្មវិធី​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ ដើម្បី​ត្រៀម​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ទៅ​ដល់​អ្នក​ដែល​កំពុង​ប្រកប​ជំនាញ​ម៉ាស្សា​ទាំង​អស់​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​ជា​​ការ​ឆ្លើយ​តប​ទៅនឹង​ស្ដង់ដារ​អាស៊ាន នា​ពេល​អនាគត​ផង​ដែរ។
ក្រសួង​ទេសចរណ៍​នឹង​ពង្រឹង​ជំនាញ​បន្ថែម​ដល់​អ្នក​ជំនាញ​ម៉ាស្សា។
ដោយ

ក្រសួង​ទេសចរណ៍ រួមទាំង​ភាគី​ឯកជន ក៏​ដូចជា​ម្ចាស់​អាជីវកម្ម បាន​អនុម័ត​លើក​កម្ពស់​ជំនាញ​វិជ្ជាជីវៈ​ម៉ាស្សា និង​ផ្តល់​ជំនាញ​បន្ថែម ដល់​អ្នក​ជំនាញ​ម៉ាស្សា ស្របតាម​ស្តង់ដារ​ជាតិ។ 

ស្តង់ដារ​ជាតិ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ទេសចរណ៍ និង​ផ្តល់​យោបល់​ដោយ​អ្នក​ជំនាញ​ម៉ាស្សា គ្រូ​បង្គោល​ជាតិ ស្របតាម​ផែនការ​យុទ្ធសាស្រ្ត​ក្រសួង​ទេសចណ៍ ដោយ​បាន​ខិតខំ​បណ្តុះបណ្តាល​ជំនាញ​ថ្មីៗ ដល់​យុវជន ដែល​កំពុង​បម្រើ​ការងារ ធ្វើ​យ៉ាង​ណា​សម្រេច​ឲ្យ​បាន​តាម​គោលដៅ​ដូច​ខាង​ក្រោម៖

១)  ឆ្នាំ​២០២០ ទេសចរណ៍​កម្ពុជា នឹង​សម្រេច​បាន​នូវ​ការងារ​ដោយ​ធ្វើការ​បណ្តុះ​បណ្តាល និង​វាយ​តម្លៃ អ្នក​ជំនាញ​ទេសចរណ៍​កម្ពុជា បាន​ចំនួន​៥០%។

២) ឆ្នាំ២០២៥ ទេសចរណ៍​កម្ពុជា​នឹង​សម្រេច​បាន​នូវ​ការងារ​ដោយ​ធ្វើការ​បណ្តុះ​បណ្តាល និង​វាយ​តម្លៃ អ្នក​ជំនាញ​ទេសចរណ៍​កម្ពុជា បាន​ចំនួន​១០០% ដោយ​ចូលរួម​ជំរុញ​ផ្សព្វផ្សាយ​យុទ្ធនាការ “បុគ្គលិក​ម្នាក់ ជំនាញ​មួយ”។

៣) ឆ្នាំ២០៣០ ទេសចរណ៍​កម្ពុជា​នឹង​ចូលរួម​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​របស់ SDGs ចំណុច​លេខ ៤ និង ៨។

សូមរំឭក​ផង​ដែរ​ថា ជាមួយ​នឹង​កំណើន​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដ៏​ខ្លាំង​ក្លា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ទេសចរណ៍​បាន​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ ៦២​ម៉ឺន​នាក់ ស្មើនឹង​១៣% នៃ​ការងារ​សរុប ហើយ​នៅ​ក្នុង​ឆ្នាំ​២០២០ និង​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ ជិត​១​លាន​នាក់ និង ២០២៥ ជិត ១,២​លាន​នាក់ និង​ឆ្នាំ​២០៣០ បានចំនួន ១,៦​លាន​នាក់ ដោយ​មិន​គិត​ពី​ការងារ​ដោយ​ប្រយោល រាប់​សិប​ម៉ឺន​នាក់​ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍​វីដេអូ៖ តើ​វិនិយោគ​ចិន​លើ​វិស័យ​សំណង់​នៅ​កម្ពុជា មាន​ផលវិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ?

ព័ត៌មាន
ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ វិស័យ​សំណង់​នៅ​កម្ពុជា​បាន​រីក​លូតលាស់​យ៉ាង​លឿន ពិសេស នៅ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ​តែម្តង…

បំណង​​ប្រាថ្នា​​ឆ្នាំថ្មី៖ ខ្លះ​ចង់​មាន​ប្រពន្ធ ខ្លះ​ចង់​ជោគជ័យ ខ្លះ​ចង់​ឲ្យ​អ្នក​នយោបាយ​រួបរួម​គ្នា…

ព័ត៌មាន
នៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា គឺ​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ដើម្បីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំច សំរឹទ្ធិស័ក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ