អត្ថបទក្រុមហ៊ុន

អ្នកឧកញ៉ា លី ហួរ ចាប់ដៃគូជាយុទ្ធសាស្រ្តអាជីវកម្មក្នុងវិស័យហិរញ្ញវត្ថុជាមួយក្រុមហ៊ុនភតិសន្យាថ្នាក់តំបន់ Hotai Finance


ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី របស់អ្នកឧកញ៉ា លី ហួរ និង ក្រុមហ៊ុន Hotai Finance Co. Ltd បានបង្កើតមហាព្រឹត្តិការណ៍ដ៏អស្ចារ្យរួមគ្នាមួយបង្ហាញពីការវិនិយោគរួមគ្នា ដែលប្រព្រឹត្តឡើង នៅល្ងាចថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាឌែនស៊ីធីភ្នំពេញ។ កិច្ចសហប្រតិបត្តិការនេះ គឺជាការចាប់ដៃគ្នាជាដៃគូយុទ្ធសាស្ត្រអាជីវកម្មក្នុងវិស័យហិរញ្ញវត្ថុ ជំរុញធ្វើឲ្យការផ្ដល់សេវាកម្មរបស់ក្រុមហ៊ុនទាំងពីរកាន់តែមានភាពប្រសើរឡើង។
ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី
ដោយ

ថ្លែងនៅក្នុង​ព្រឹត្តិការណ៍នោះ អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ លី ហួរ គ្រុប បានមាន​ប្រសាសន៍ថា អ្នកឧកញ៉ា​ពិតជា​មាន​ក្តីសោមនស្ស​រីករាយណាស់ ដែលក្រុមហ៊ុន ហូ ថៃ ហ្វាយណែន ខូអិលធីឌី ផ្តល់ទំនុក​ចិត្តចូល​រួម​វិនិយោគជាដៃគូយុទ្ធសាស្រ្តអាជីវកម្ម​ក្នុងវិស័យហិរញ្ញវត្តុ​​ជាមួយក្រុមហ៊ុន លី ហួរ លីស៊ីង ខណៈដែល​ប្រទេសកម្ពុជា​កំពុងមានសុខសន្តិភាព ស្ថិរភាព និងសក្តានុពលសេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​នៅក្នុងតំបន់ និងមានការអភិវឌ្ឍឥតឈប់ឈរ។ លើសពីនេះ ប្រទេស​កម្ពុជា​ក៏មានសក្តានុពល​ធនធានមនុស្ស​ខ្លាំង​ក្នុង​វិស័យ​​ហិរញ្ញវត្ថុ ក៏ដូចជាវិស័យផ្សេងៗទៀត ដែលជួយ​ជំរុញ​ដល់​ការរីកចម្រើន​សេដ្ឋកិច្ចជាតិកម្ពុជា​ទាំងមូល។

អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ លី ហួរ គ្រុប

ដោយឡែក ឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ លីស៊ីង ក៏បានមាន​ប្រសាសន៍ដែរថា ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី (Hotai Finance Co.,Ltd) ជាក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​នាំមុខគេក្នុងតំបន់ ហើយ​ក្រុមហ៊ុននេះ ​បានបង្កើតឡើង​តាំង​ពី​ឆ្នាំ១៩៩៩ ដែលផ្តោត​សំខាន់​ទៅ​លើ​​សេវាកម្ម​​បង់រំលស់​រថយន្ត គ្រឿងចក្រ និងសម្ភារៈបរិក្ខារផ្សេងៗជាច្រើនទៀត។ ក្រុមហ៊ុននេះ​​ក៏បានចុះបញ្ជី​​ក្នុងទីផ្សារ​ភាគហ៊ុន​​ក្នុងឆ្នាំ​២០១៩ ផងដែរ។

ឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ លីស៊ីង

ឧកញ៉ា លី សុភ័ក្ដលើកឡើងយ៉ាងដូច្នេះថា «ការផ្តល់ទំនុកចិត្ត​ចូលរួម​វិនិយោគ​រួមគ្នា​ជាដៃគូយុទ្ធសាស្រ្ត ជាមួយ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី នេះ ជាមោទនភាពមួយ​របស់ខ្ញុំបាទ​ក៏ដូចជាថ្នាក់ដឹកនាំ​ទាំងអស់ផងដែរ ហើយវាក៏ជាកត្តាជំរុញទឹកចិត្តបន្ថែមអោយខ្ញុំ និងក្រុមការងាររឹតតែ​ខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍខ្លួនទទួលបានការវិនិយោគថ្មីៗបន្ថែមទៀត។»

ជាមួយគ្នានេះ លោកប្រធាន LIU YUANSHENG ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី បានមានប្រសាសន៍ថា កិច្ច​សហការរួមគ្នារវាងក្រុមហ៊ុនទាំងពីរ គឺដើម្បីស្វែងរកឧត្តមភាព និងភាពច្នៃ​ប្រឌិត​​ថ្មីៗ​​ឥតឈប់ឈរនៅក្នុងអាជីវកម្ម​។ លោកបន្ថែមថា កិច្ចសហប្រតិបត្តិការនេះ តំណាងឱ្យ​​ការចាប់ផ្តើម​នៃសមិទ្ធិផល ដែលសម្រេចបាន និងក្តីស្រមៃ​កាន់តែច្រើន។

លោក LIU YUANSHENG ប្រធានក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី

កម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃកំណើនសេដ្ឋកិច្ច ហើយសក្តានុពល​នៃការប្រើប្រាស់​ទីផ្សារ និងការពង្រីក​អាជីវកម្ម​នៅទីនេះ​នៅតែ​មានទំហំធំ។ នៅពេលអនាគត ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌីនិង ក្រុមហ៊ុន លីហួរ លីស៊ីង នឹងមានកិច្ចសហប្រតិបត្តិការួមគ្នាបន្ថែមទៀត។ ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី នឹងផ្តល់នូវ​បទពិសោធន៍ជោគជ័យ​ក្នុងការអភិវឌ្ឍ​អាជីវកម្ម រួមផ្សំ​ជាមួយមូលដ្ឋាន​គ្រឹះប្រតិបត្តិការ​​ក្នុងស្រុក​​ដ៏ស៊ីជម្រៅ​របស់ក្រុមហ៊ុន លីហួរ លីស៊ីង។ នៅក្រោមសម្ព័ន្ធភាពដ៏រឹងមាំ ពិតជាអាចបង្កើត​​ការអភិវឌ្ឍ​​ប្រកប​ដោយប្រសិទ្ធភាព​មួយ​ដ៏ធំទូលំទូលាយ​ និងនាំមកនូវ​ភាពរីកចម្រើន​យ៉ាងខ្លាំង​ដល់​អាជីវកម្ម ហើយបន្ទាប់មកនឹងជោគជ័យ​នៅជំនួញថ្មីៗ​បន្តទៀត​។

សូមបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយបាន ចុះបញ្ជីលេខ០០០០០៦៩៤ ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញឲ្យ​មានសេវាកម្មភតិសន្យា​រថយន្ត​នៅលើ​ទីផ្សារកម្ពុជា។ ក្រុមហ៊ុន លី ហួរ លីស៊ីង បានបោះជំហ៊ានយ៉ាងលឿន ដោយ​ធនាគារជាតិ​នៃកម្ពុជា​បានផ្តល់អាជ្ញាបណ្ណជាផ្លូវការ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៦ ព្រមទាំងបង្កើតសេវាកម្ម​ភតិសន្យា​ម៉ូតូនៅឆ្នាំ២០១៧ និងសេវាកម្ម Lease-back នៅឆ្នាំជាបន្តបន្ទាប់ទៀត ដោយបង្កើនដើមទុនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ក្នុងឆ្នាំ២០២៣នេះ គឺក្រុមហ៊ុនគម្រប់ខួប៨ឆ្នាំ ហើយក្រុមហ៊ុននៅតែបន្តនិរន្តរភាព ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយូរអង្វែងដើម្បីអោយក្លាយជាមជ្ឈមណ្ឌលបង់រំលស់ឈានមុខគេនៅកម្ពុជា។ ដោយមើលឃើញ​ពីភាពលូតលាស់​ឥតឈប់ឈររបស់ក្រុមហ៊ុន មជ្ឈដា្ឋនដៃគូសហការ​បានចាប់អារម្មណ៍​វិនិយោគរួមគ្នា​ដើម្បីពង្រីកសក្តានុពលក្រុមហ៊ុនកាន់តែធំទូលាយទូទាំងប្រទេស។

ចំណែកឯ ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី (Hotai Finance Co.,Ltd) ជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុនាំមុខគេក្នុងតំបន់ ហើយក្រុមហ៊ុននេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ដែលផ្តោតសំខាន់ទៅ

លើសេវាកម្មបង់រំលស់រថយន្ត គ្រឿងចក្រ និងសម្ភារៈបរិក្ខារផ្សេងៗជាច្រើនទៀត។ ក្រុមហ៊ុននេះក៏បានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនក្នុងឆ្នាំ២០១៩ ផងដែរ។ ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី (Hotai Finance Co.,Ltd) គឺជាក្រុមហ៊ុនអាជីវកម្មលក់និងបង់រំលស់ និងជួលសម្រាប់យានយន្ត និងឧបករណ៍ផ្សេងៗ។ អាជីវកម្មបង់រំលស់ភាគច្រើនទាក់ទងនឹងយានយន្ត។ ការបង់រំលស់សម្រាប់អាជីវកម្មយានជំនិះគឺពាក់ព័ន្ធនឹងការផ្តល់គម្រោងបង់រំលស់សម្រាប់សាធារណជនក្នុងការទិញរថយន្តថ្មី និងប្រើរួច។ អាជីវកម្មភតិសន្យា​គឺចូលរួម​ក្នុងការផ្តល់សេវាកម្ម​ជួលសម្រាប់ឧបករណ៍ជាច្រើនប្រភេទ ផលិតផលពាក់កណ្តាលសម្រេច ឬវត្ថុធាតុដើម​ក្នុងទម្រង់​នៃការជួល។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលប្រាប់ពីរោគសញ្ញា និងវិធីបង្ការជំងឺភ្នែកក្រហម ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់

ព័ត៌មាន
ក្រសួងសុខាភិបាលកត់សម្គាល់ឃើញថា ជំងឺឆ្លងភ្នែកក្រហមកំពុងកើតថ្មីគួរឱ្យកត់សម្គាល់នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជានៅមួយរយៈចុងក្រោយ ដែលជំងឺបង្ក…

ក្រុមហ៊ុន Smart Axiata បើកសម្ពោធជាផ្លូវការនូវរបាយការណ៍និរន្តរភាពឆ្នាំ ២០២២ កំណត់ជាស្តង់ដារថ្មីសម្រាប់វិស័យទូរគមនាគមន៍

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេនៅប្រទេសកម្ពុជា នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៣ បានបើកសម្ពោធជាផ្លូវការនូវរបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ