ធនាគារធំៗនៅសហរដ្ឋអាមេរិក

ធនាគារធំៗនៅអាមេរិកបញ្ចេញទុនជួយសង្គ្រោះធនាគារ First Republic Bank ដើម្បីបញ្ជៀសការដួលរលំ


ធនាគារធំៗនៅសហរដ្ឋអាមេរិកបានសម្រេចធ្វើអន្តរាគមន៍ផ្នែកហិរញ្ញវត្ថុដើម្បីធានាឲ្យប្រាកដថា ធនាគារ First Republic Bank នឹងមិនក្លាយជាធនាគារដួលរលំថ្មី ដូចជាបន្ដពីធនាគារ Signature Bank និង ធនាគារ Silicon Valley Bank នោះទេ។ ការអន្តរាគមន៍នេះ ធ្វើឡើងនៅក្នុងពេលដែលធនាគារ First Republic Bank កំពុងជួបប្រទះនូវតម្លៃភាគហ៊ុនធ្លាក់ចុះ ចំពេលអ្នកដាក់ប្រាក់បញ្ញើក៏បានសម្រុកដកប្រាក់របស់ខ្លួនកាន់តែច្រើនឡើង។
ធនាគារធំៗនៅអាមេរិកបញ្ចេញទុនជួយសង្គ្រោះធនាគារ First Republic Bank ដើម្បីបញ្ជៀសការដួលរលំ រូបភាព CNN
ដោយ

ទូរទស្សន៍CNN បានរាយការណ៍កាលពីល្ងាចថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៣ ថា ធនាគារធំៗដែលមានមូលដ្ឋាននៅលើទឹកដីមហាអំណាយសេដ្ឋកិច្ចពិភពលោកទី១នៅលើពិភពលោក ចំនួន ១១ បានកំពុងតែផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុតាមរយៈការយកសាច់ប្រាក់សរុបដល់ទៅ ៣០ ពាន់លានដុល្លារយកទៅដាក់ជាប្រាក់បញ្ញើនៅធនាគារ First Republic Bank ដែលកំពុងស្ថិតនៅមាត់ជ្រោះនៃការដួលរលំ ដោយសារកង្វះសាច់ប្រាក់ទូទាត់ជូនអតិថិជន។
ប្រភពដដែលបានអះអាងថា ធនាគារ First Republic Bank ដែលកំពុងប្រឈមមុខនឹងវិបត្តិទំនុកចិត្តពីអ្នកវិនិយោគ និងអតិថិជន នឹងទទួលបានប្រាក់បញ្ញើ សរុប ៣០ ពាន់លានដុល្លារពីក្រុមធនាគារធំៗចំនួន ១១ ដែលរួមមាន ធនាគារ JP Morgan Chase, ធនាគារ Bank of America, ធនាគារ Wells Fargo, ធនាគារ Citigroup និង ធនាគារ Truist Bank ជាដើម ។
បន្ទាប់ពីទទួលបានព័ត៌មានដ៏វិជ្ជមាននេះ អតិថិជនរបស់ធនាគារ First Republic Bank មានមូលដ្ឋាននៅ រដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ ដែលកំពុងជួបការលំបាកនៅក្នុងការទទួលបានសាច់ប្រាក់សម្រាប់បំពេញ តម្រូវការដកប្រាក់របស់អតិថិជន និងទំនុកចិត្តលើប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលដ៏ច្របូកច្របល់ហាក់មានលំនឹងបន្ដិចឡើងវិញហើយ។
ដោយឡែក នៅលើទីផ្សារភាគហ៊ុនអាមេរិក សន្ទស្សន៍ភាគហ៊ុនរបស់ធនាគារ First Republic Bank ដែលដាំក្បាលចុះជាបន្តបន្ទាប់តាំងពីបើកការជូញដូរនៅសប្តាហ៍នេះ បានទទួលកំណើនឡើងវិញ ដោយពេលដែលបិទទីផ្សារជួញដូ កាលពីថ្ងៃព្រហស្បតិ៍ តម្លៃភាគហ៊ុន បានកើនឡើង ១០% ។
កាលពីឆ្នាំ២០២២ ធនាគារ First Republic Bank ត្រូវបានគេដឹងថា គឺជាធនាគារពាណិជ្ជមួយនៅសហរដ្ឋអាមេរិក ដែលមានទ្រព្យសរុបដល់ទៅ ២១២ ពាន់លានដុល្លារ ហើយធនាគារនេះ មានប្រាក់ចំណេញរហូតដល់ជិត ១,៥ ពាន់លានដុល្លារ ប៉ុន្តែសភាពការណ៍ហិរញ្ញវត្ថុនៅដើមឆ្នាំ២០២៣ នេះ បានធ្វើឲ្យធនាគារស្ថិតនៅក្នុងហានិភ័យ នៃកង្វះសាច់ប្រាក់បើកជូនអតិថិជនរបស់ខ្លួន៕




អត្ថបទបន្ទាប់


ធនាគារ Credit Suisse រងបណ្ដឹងពីភាគហ៊ុនិក ដោយចោទប្រកាន់ថា លាក់បាំងព័ត៌មានហិរញ្ញវត្ថុ

ព័ត៌មាន
ទោះបីថា ស្ថានភាពច្របូកច្របល់នៃទីផ្សារធនាគារនៅអាមេរិកកំពុងស្ថិតនៅក្រោមការគ្រប់គ្រងបានក្ដី ប៉ុន្តែបុត្រសម្ព័ន្ធធនាគារវិនិយោគសកលស្វីស គឺធនាគា…

ជប៉ុន អង់គ្លេស និងអ៊ីតាលី រួមគ្នាផលិតហោះចម្បាំងជំនាន់ក្រោយបំផុតនៅឆ្នាំ ២០២៤ ដោយគ្មានវត្តមានបងធំអាមេរិក

ព័ត៌មាន
ប្រទេសជប៉ុន ចក្រភពអង់គេ្លស និងអ៊ីតាលីមានបំណងក្នុងការរៀបចំអភិវឌ្ឍនូវយន្តហោះចម្បាំងជំនាន់ចុងក្រោយបំផុតត្រឹមឆ្នាំ២០២៤ខាងមុខ ក្រោមគម្រោងការដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ