ប្រទេសអូស្ត្រាលី

សំណង់អគារកូនកាត់ធ្វើពីឈើខ្ពស់ជាងគេបំផុតនឹងលេចរូបរាងឡើងនៅប្រទេសអូស្ត្រាលី


សំណង់អគារខ្ពស់ កូនកាត់ដែលសង់ឡើងដោយប្រើប្រាស់ឈើជាធាតុផ្សំជាចម្បង ជាមួយនឹងមានកម្ពស់ជិត២០០ម៉ែត្រ នឹងផុសឡើងនៅកណ្ដាលទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនៅប៉ុន្មាឆ្នាំងាមុខនេះ។ សំណង់អគារកូនកាត់ធ្វើពីឈើលាយបេតុងនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាសំណង់អគារធ្វើពីឈើកម្ពស់ខ្ពស់ជាងគេបំផុតក្នុងពិភពលោក ហើយវត្ថុធាតុដើមឈើទាំងនេះ សុទ្ធសឹងតែជាប្រភេទឈើដែលមិនប៉ះពាល់ដល់បរិស្ថាននោះឡើយ។
សំណង់អគារកូនកាត់ធ្វើពីឈើខ្ពស់ជាងគេបំផុតនឹងលេចរូបរាងឡើងនៅប្រទេសអូស្ត្រាលី

សំណង់អគារនេះ ត្រូវបាននិងកំពុង​ចាប់ផ្ដើមសាងសង់ឡើង​ដោយ​ក្រុមហ៊ុន​ជប៉ុន និងអូស្ត្រាលី និងគ្រោងបញ្ចប់​ការសាងសង់​នៅឆ្នាំ២០២៦ខាងមុខនេះ។ នេះបើតាម​ការរាយការណ៍ដោយសារព័ត៌មានជប៉ុន Kyodo។

ក្រុមហ៊ុនជប៉ុន Obayashi Corp និងក្រុមហ៊ុនអូស្ត្រាលី Built Pty Ltd បាននិងកំពុងចាប់ផ្ដើមសាងសង់​អគារ​កូនកាត់​ដែលធ្វើឡើងពីឈើដែលមិនប៉ះពាល់ដល់បរិស្ថាន។ គម្រោងអគារ ដែលមានឈ្មោះថា Atlassian Central នេះ មានកម្ពស់​១៨២ម៉ែត្រ មាន៣៩ជាន់ គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរ​នៅឆ្នាំ២០២៦ ដែលវា​នឹងត្រូវគេប្រើប្រាស់​​សម្រាប់​ជា​ទីតាំងការិយាល័យ និងហាងលក់ទំនិញជាច្រើនផ្សេងទៀត។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរ​បស់ក្រុមហ៊ុននេះ។

ក្រុមហ៊ុនសាងសង់អគារនេះ បានអះអាងថា ពួកគេមានគោលបំណងកាត់បន្ថយ​ការបំភាយ​កាបូនឌីអុកស៊ីត អំឡុងពេលសាងសង់​ឲ្យបាន៥០% ឬច្រើនជាងនេះ បើធៀបនឹងអគារសាងសង់​​ដែលប្រើប្រាស់បេតុង និងដែកធម្មតា ហើយថាមពល​អគ្គិសនី សម្រាប់​ប្រើប្រាស់​នៅក្នុងអគារនេះទាំងមូល គឺនឹងប្រើប្រាស់​​តែថាមពលកកើតឡើងវិញតែប៉ុណ្ណោះ

ប្រភព័ត៌មានបានគូសបញ្ជាក់ថា ការសាងសង់អគារ Atlassian Centralនេះ ចាប់ពីជាន់ទី៧ឡើងទៅ គឺមានការសាងសង់ដោយប្រើឈើ​ ដែលរួមផ្សំជាមួយនឹងការចាប់ជាប់ជាមួយស៊ុមដែក និងការតុបតែងរចនាមួយចំនួនទៀត។

ការងារសាងសង់ដោយប្រើឈើនេះ មានការបញ្ចេញឧស្ម័នកាបូន​តិច​ជាងការសាងសង់ដោយប្រើ​បេតុង ខណៈដែលវា​ក៏អាច​កែច្នៃឡើងវិញ​​សម្រាប់ការប្រើប្រាស់​​ផ្សេងទៀតផងដែរ។

ដោយឡែក​ចាប់ពីជាន់ទី៧ចុះមកក្រោម ​គឺត្រូវសាងសង់​ដោយ​ប្រើប្រាស់បេតុងដែក សម្រាប់​ជាគ្រឹះរឹងមាំរបស់អគារនោះ។

ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនអូស្ត្រាលី ដែលបានសាងសង់អគារនេះបា​នលើកឡើងថា អគារនេះ​ត្រូវបានរចនា និងអភិវឌ្ឍឡើង ដើម្បីជាសបញ្ជាក់ពីគំនិត​សម្រាប់​អនាគត​នៃការសាងសង់អគារ គួរតែ​គិតគូរសាងសង់ឡើងតាមរបៀបថ្មីនេះ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ដល់បរិស្ថាន​ទាំងនៅក្នុង​ការងារសាងសង់ និងប្រតិបត្តិការ៕




អត្ថបទបន្ទាប់


ការស្វែងយល់គ្រឿងយន្តកសិកម្មឲ្យចំគោលដៅ មានសារៈសំខាន់យ៉ាងណាចំពោះការធ្វើកសិកម្ម?

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មបានផ្លាស់ប្ដូរពីការប្រើប្រាស់កម្លាំងមនុស្ស និងសត្វ មកប្រើប្រាស់គ្រឿងចក្រជំនួសវិញកាន់តែច្រើនឡើង។ ទន្ទឹម…

នាយករដ្ឋមន្ត្រីឥណ្ឌាប្រាប់លោកពូទីន ថា «សម័យនេះមិនមែនជាពេលធ្វើសង្គ្រាមទេ»

ព័ត៌មាន
ក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោកពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ នៅប្រទេសអ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ