គម្រោងផ្លូវរថភ្លើងល្បឿន

ហេតុអ្វីបណ្ដាក្រុមហ៊ុនជប៉ុន នាំគ្នាដកខ្លួនចេញពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនម៉ាឡេស៊ី-សិង្ហបុរី តម្លៃជាង២០ពាន់លានដុល្លារ?


ប្រភពពីរដ្ឋាភិបាល និងក្រុមហ៊ុនមួយចំនួនរបស់ជប៉ុន និងម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ថា ក្រុមហ៊ុនជប៉ុនមួយចំនួន បានសម្រេចចិត្តបោះបង់ចោលផែនការចូលរួមក្នុងគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដែលគេគ្រោងនឹងចំណាយទុនដល់ទៅ ២១ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។ ហេតុអ្វី ក៏ក្រុមហ៊ុនជប៉ុនទាំង សម្រេចចិត្តដកខ្លួនចេញពីគម្រោងដ៏ធំមួយនេះ?
គម្រោងផ្លូវរថភ្លើងល្បឿន
ដោយ

ប្រភពមួយចំនួនរួមទាំងប្រភពពីរដ្ឋាភិបាលជប៉ុន និងម៉ាឡេស៊ី ផងបាននិយាយថា ក្រុមហ៊ុនជប៉ុន មួយចំនួនរួមទាំងក្រុមហ៊ុន East Japan Railway Co ផងដែរធ្លាប់សង្ឃឹមថា នឹងប្រើប្រាស់ប្រព័ន្ធរថភ្លើងល្បឿនលឿន ស៊ីនកានសេន (Shinkansen) របស់ជប៉ុន នៅក្នុងគម្រោងខាងលើនេះ ប៉ុន្តែពួកគេបានសម្រេចចិត្តដកខ្លួនចេញវិញដោយសារគិតថា គម្រោងនេះមានហានិភ័យខ្លាំងពេកព្រោះតែគ្មានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលម៉ាឡេស៊ី។

ការណ៍នេះអាចនឹងធ្វើឱ្យបណ្ដាក្រុមហ៊ុនចិន ដែលជាគូប្រជែងពង្រឹងការឈរជើងកាន់តែរឹងមាំនៅក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ីបូព៌ា បន្ទាប់ពីក្រុមហ៊ុនចិនទាំងនោះបានបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនមួយក្នុងឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ហើយបច្ចុប្បន្នកំពុងសាងសង់ផ្លូវបែបនេះមួយទៀតនៅក្នុងប្រទេសថៃ។

ថ្ងៃចន្ទទី១៥ ខែមករា គឺជាថ្ងៃឱសានវាទនៃការដាក់ពាក្យដេញថ្លៃសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងលឿនលឿននេះហើយ ខណៈដែលរដ្ឋាភិបាលម៉ាឡេស៊ី បានចាប់ផ្ដើមស្នើសុំឱ្យក្រុមហ៊ុននានាធ្វើការដេញថ្លៃតាំងពីខែកក្កដា ឆ្នាំ២០២៣ មកម្ល៉េះ។

គម្រោងនេះត្រូវបានគេរំពឹងថា នឹងចំណាយថវិកាសរុបរហូតដល់ទៅប្រមាណ២១ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែរដ្ឋាភិបាលម៉ាឡេស៊ី មានបំណងដាក់គម្រោងនេះឱ្យស្ថិតនៅក្រោមការចំណាយរបស់ឯកជនជាជាងការចំណាយរបស់រដ្ឋាភិបាល ឬ ការធានាបំណុលបន្ថែម។

ប្រភពទាំងនេះបានបន្តថា ខណៈក្រុមហ៊ុនជប៉ុន កំពុងបោះបង់ចោលគម្រោងនេះ មានក្រុមហ៊ុនក្នុងស្រុកមួយចំនួនគ្រោងចាប់ដៃសហការជាមួយក្រុមហ៊ុនចិន និងអឺរ៉ុប ខ្លះទៀតដើម្បីធ្វើការដេញថ្លៃយកគម្រោងមួយនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងនឹងជ្រើសរើសក្រុមហ៊ុនមួយចំនួននៅប៉ុន្មានខែខាងមុខ ហើយនឹងចាប់ផ្តើមការចរចាពេញលេញជាមួយរដ្ឋាភិបាលសិង្ហបុរី ឱ្យឆាប់បំផុតនៅចុងឆ្នាំនេះ។

សូមបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ី និងសិង្ហបុរី បានឈានដល់កិច្ចព្រមព្រៀមបឋមមួយនៅក្នុងឆ្នាំ២០១៣ លើការសាងសង់គម្រោងផ្លូវរថភ្លើងល្បឿនលឿនប្រវែង៣៥០គីឡូម៉ែត្រនេះដែលនឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរទៅមករវាងគូឡាឡាំពួ និងសិង្ហបុរី មកនៅត្រឹមតែ៩០នាទី បើធៀបនឹងការធ្វើដំណើរតាមរថយន្តដែលត្រូវចំណាយពេលដល់ទៅជាង៤ម៉ោង៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើក្រុមមេដឹកនាំពិភពលោកនឹងជជែកពីបញ្ហាសំខាន់ៗអ្វីខ្លះនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នាសប្ដាហ៍ក្រោយនេះ?

ព័ត៌មាន
ទីក្រុង Davos នៃប្រទេសស្វីស នៅសប្តាហ៍ក្រោយនេះនឹងទទួលស្វាគមន៍ក្រុមមេដឹកនាំពិភពលោកដែលអញ្ជើញចូលរួមក្នុង “វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤” …

តើប្រទេសណាដណ្ដើមបានតំណែងជាប្រទេសនាំចេញកំពូលទៅកាន់សហរដ្ឋអាម៉េរិក ជំនួសចិន?

ព័ត៌មាន
ប្រទេសចិន បានកាន់កាប់តំណែងជាប្រទេសនាំចេញកំពូលទៅកាន់ទីផ្សារអាម៉េរិក រយៈពេល១៧ឆ្នាំមកហើយ ប៉ុន្ដែ ក៏ត្រូវរបូតតំណែងវិញ ដោយសារតែប្រទេសយក្ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ