Advertisement
ច្នៃ​សំរាម​ធ្វើ​ជា​របស់​ប្រើ​ប្រាស់

ជន​ពិការ​ម្នាក់​យក​សំណល់​ច្នៃ​ជា​កាបូប​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស


លោក ឡាវ ចំរើន ម្ចាស់​សិប្បកម្ម Smart Craft បាន​ប្រមូល​សំណល់​ដូចជា ពោះវៀន​កង់ឡាន និង​បាវ​ស៊ីម៉ងត៍ ដើម្បី​កែច្នៃ​ជា​កាបូប​លក់​នៅ​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។
លោក ឡាវ ចំរើន ម្ចាស់​សិប្បកម្ម Smart Craft ​កែច្នៃ​​សំណល់ ​ដូចជា ពោះវៀន​កង់ឡាន និង​​បាវ​ស៊ីម៉ងត៍ ធ្វើ​ជា​កាបូប​។
ដោយ
Advertisement

បើ​ទោះបី​លោក ឡាវ ចំរើន ជា​ជន​ពិការ​ម្នាក់​មែន ប៉ុន្តែ លោក​មិន​បាន​ពិការ​គំនិត​ឡើយ។ លោក​បាន​ផ្តួចផ្តើម​កែច្នៃ​ឧបករណ៍​ចាស់ៗ​ដែល​គេ​បោះបង់​ចោល អស់​រយៈពេល​​​៦​ឆ្នាំ​មក​ហើយ ដើម្បី​ធ្វើ​ជា​កាបូប លក់ដូរ​ចិញ្ចឹម​ជីវិត ហើយ​ថែម​ទាំង​អាច​ផ្តល់​ការងារ​ដល់​ជន​ពិការ​ដទៃ​ទៀត និង​អ្នក​ក្រីក្រ​ជា​ច្រើន​នាក់​ផង​ដែរ។

លោក​បាន​ប្រាប់ ខេមបូណូមីស យ៉ាង​ដូច្នេះ​ថា៖ «ដំបូង ខ្ញុំ​ធ្លាប់​ធ្វើការ​នៅ​អង្គការ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​បទ​ពិសោធន៍ ហើយ​ក៏​គិត​ថា រក​របស់​របរ​អ្វី​ដែល​ប្លែក​ពី​គេ ដើម្បី​កែច្នៃ ហើយ​នៅ​ស្រុក​យើង​មាន​ជន​ពិការ​និង​អ្នក​ក្រ​ខ្សត់​ច្រើន។ ខ្ញុំ​គិត​ថា យើង​បង្កើត​សិប្បកម្ម​នេះ ដើម្បី​ផ្តល់​ការងារ​ឲ្យ​ពួកគាត់​ធ្វើ​ផង»។

កាបូប​មួយ​មាន​តម្លៃ​ពី ២​ម៉ឺន​រៀល​ ទៅ ៦​ម៉ឺន​រៀល ឬ​ខ្ពស់​ជាង​នេះ។ លោក​បាន​នាំ​ផលិត​ផល​ទាំង​នេះ ទៅ​លក់​នៅ​ប្រទេស​អង់គ្លេស អូស្រ្ដាលី និង​អាមេរិក ជាដើម ដោយ​អាច​នាំចេញ​ចន្លោះ​ពី ៥​០០ ទៅ ១០០០​កាបូប ក្នុង​មួយ​ខែ ខណៈ​ទីផ្សារ​ក្នុង​ស្រុក​មាន​តម្រូវការ​ច្រើន​ជាង​ក្រៅ​ប្រទេស។ 

តាម​ពិត​ទៅ សិប្បកម្ម Smart Craft មិន​លក់​រាយ​ឡើយ ប៉ុន្តែ លោក​បាន​បោះដុំ​កាបូប​ទាំង​នេះ ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប រួមទាំង​ខេត្ត​ដែល​មាន​សក្តានុពល​ទេសចរណ៍​ផ្សេង​ទៀត។  

លោក​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ជួយ​ទិញ និង​គាំទ្រ​ផលិត​ផល​ខ្មែរ ដើម្បី​ជួយ​ជីវភាព​ជនពិការ​និង​អ្នក​ក្រីក្រ ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​សិប្បកម្ម Smart Craft៕      

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោង​ទី​៥​របស់​បុរីមង្គល​ភ្នំពេញ​ផ្លូវ​ជាតិ​លេខ​១ បើក​លក់​ជា​ផ្លូវការ​និង​បញ្ចុះ​តម្លៃ​១០%

ព័ត៌មាន
បន្ទាប់​ពី​«បុរី​មង្គល​​ភ្នំពេញ»​ បាន​ទទួល​ជោគជ័យ​លើ​ការ​សាងសង់​លំនៅដ្ឋាន​បែប​បុរី​ជា​ហូរហែ​មក គម្រោង​ទី​៥​របស់​បុរី​មង្គល​ភ្នំពេ...

បុរី ប៉េង ហួត បោះ​ជំហាន​កាន់​តែ​ឆ្ងាយ​ក្នុង​វិស័យ​អចលន​ទ្រព្យ​កម្ពុជា

ព័ត៌មាន
ចូល​មក​ដល់​ចុង​ឆ្នាំ​២០១៧ និង​ដើម​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន បុរី ប៉េង ហួត បាន​និង​កំពុង​ពង្រីក​វិសាល​ភាព​អភិវឌ្ឍន៍​របស់​ខ្លួន​កាន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ