ក្រសួងអប់រំ

ក្រសួងអប់រំមិនទាន់អនុញ្ញាតឲ្យបើកដំណើរការក្លឹបហាត់ប្រាណវិញនៅឡើយទេ


ក្រោយពីក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ទាំង១២២នាក់ បានជាសះស្បើយទាំងអស់ និងមិនមានរកឃើញករណីថ្មីៗផងទៀតនោះ គេសង្កេតឃើញថា មានអាជីវកម្មមួយចំនួនបានបើកដំណើរការឡើងវិញ ក្នុងនោះក៏មានក្លឹបហាត់ប្រាណមួយចំនួនផងដែរ។ បែបនេះហើយ ទើបក្រសួងអប់រំបានចេញសេចក្តីជូនដំណឹងមួយដល់ក្លឹបហាត់ប្រាណនានា ដោយក្រសួងអះអាងថា មិនទាន់អនុញ្ញាតឲ្យបើកវិញនាពេលនេះទេ។
ក្រសួងអប់រំមិនទាន់អនុញ្ញាតឲ្យបើកដំណើរការក្លឹបហាត់ប្រាណវិញនៅឡើយទេ(រូបភាព​ Move to cambodia.com)
ដោយ

នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​បាន​បញ្ជាក់​ទៀត​ថា មិន​ត្រឹមតែ​ក្លឹ​ប​ហាត់ប្រាណ​ទេ ដែល​ក្រសួង​ពុំ​ទាន់​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើង​វិញ ក្រសួង​ក៏​មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រមូលផ្តុំ​កីឡាករ កីឡាការិនី​ហ្វឹកហ្វឺន និង​ការ​ប្រកួត​លី​គ​ផង​ដែរ ដោយ​ត្រូវ​រង​ចាំ​ការ​ប្រកាស​ជា​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​ដំណើរការ​ការងារ​ប្រក្រតី​ឡើង​វិញ​សិន​។

បន្ទាប់​ពី​មានការ​ជូនដំណឹង​នេះ គេ​ឃើញ​មាន​ក្លឹ​ប​ហាត់ប្រាណ​លំដាប់​ខ្ពស់​មួយ​គឺ ដឹ ផ្លេ​ស ហ្វី​ត​ណេ​ស សេន​ធើ បាន​បង្ហោះ​សារ​នៅ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន ដោយ​បាន​ជូនដំណឹង​ដល់​អតិថិជន​របស់​ខ្លួន​ថា «​យើង​សូម​ជម្រាប​ជូន ដល់​សមាជិក​ក្លឹ​ប​ហាត់ប្រាណ ដឹ ផ្លេ​ស ទាំងអស់​ថា យើង​មិន​ទាន់​អាច​បើក​ដំណើរការ និង​ផ្តល់​សេវាកម្ម​ឡើង​វិញ​បាន​ទេ លុះត្រាតែ​មានការ​ប្រកាស​របស់​រាជរដ្ឋាភិបាល​។ យើង​កំពុង​តាមដាន​ព័ត៌មាន​ថ្មី​ៗ​ពី​រដ្ឋាភិបាល យ៉ាង​ដិត​ដល់​បំផុត ហើយ​យើង​ត្រៀមខ្លួន​រួច​ជា​ស្រ​ច ដើម្បី​បើក​ផ្លូវការ​សម្រាប់​សមាជិក​របស់​យើង​។ ក្នុង​ពេល​នេះ សមាជិក​ទាំងអស់​អាច​ហាត់ប្រាណ​ពី​បណ្តាញ​សង្គម​របស់​យើង ថែម​ទាំង​រក្សា​កម្រិត​ហាត់ប្រាណ​របស់​អ្នក​»​។

បែប​នេះ​ក្តី ក្នុង​សេចក្តីជូនដំណឹង​នេះ មិន​បាន​បញ្ជាក់​ពី​វិធានការ​មួយ​ចំនួន​ចំពោះ​ក្លឹ​ប​ហាត់ប្រាណ​ណា​ដែល​នៅ​តែ​បន្ត​បើក និង​មិន​ស្តាប់​ការ​ណែនាំ​នៃ​សេចក្តីជូនដំណឹង​នេះនោះ​ទេ ខណៈ​ដែល​គេ​ឃើញ​មាន​ក្លឹ​ប​ហាត់ប្រាណ​តូច​ៗ​មួយ​ចំនួន​នៅ​តែ​បន្ត​បើ​កដដែល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា បង្កើនម៉ាស៊ីនអេធីអឹម ១១៥គ្រឿងបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពឌីជីថលទូទាំងប្រទេសកម្ពុជា

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជ ដែលមានបណ្តាញប្រតិបត្តិការធំ ជាងគេនៅប្រទេសកម្ពុជា បានប្រកាសថា ខ្លួនបានរៀបចំដាក់ម៉ាស៊ីនអេធីអ…

អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណង ៧,៥លានដុល្លារអាមេរិកដល់កម្ពុជា ចំពេលវិបត្តិកូវីដ-១៩

ព័ត៌មាន
នៅថ្ងៃនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ៧,៥លានដុល្លារអាមេរិកដល់កម្ពុជា ដោយក្នុងនោះ៥លានដុល្លារសម្រាប់ការស្តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ