បណ្ណបំណុលក្រុមហ៊ុនអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី

ស្ថាប័នរដ្ឋ និងឯកជនជាង១០ហើយ បានចូលរួមទិញបណ្ណបំណុលក្រុមហ៊ុនអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី


គិតមកទល់ពេលនេះមានគ្រឹះស្ថានហិរញ្ញវត្ថុទាំងរដ្ឋ និងឯកជនជាង១០ស្ថាប័នហើយ បានបោះទុនទិញមូលបត្របំណុល ឬសញ្ញាប័ណ្ណមានអ្នកធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមអភិវឌ្ឍគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ឬព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី។
យន្តហោះក្រុមហ៊ុន Cambodia Airway នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

តាម​រយៈ​ការ​ចូលរួម​ពី​ស្ថាប័ន​ទាំងនេះ​ក្រុមហ៊ុន CAIC ទទួល​បាន​ទុន​សរុប​ជាង ១៥០​ដុល្លារ​ហើយ ដើម្បី​ទ្រទ្រង់​ដំណើរការ​សាងសង់​របស់​ខ្លួន ខណៈ​ក្រុមហ៊ុន​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​តែត្រឹម​៣០០​លាន​ដុល្លារ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន អាកាសយានដ្ឋាន​ដែល​មាន​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ​មួយ​នេះ សម្រេចការ​សាងសង់​បាន​ជាង​៣០% ដែល​គ្រោង​បញ្ចប់​ការ​សាងសង់​ដំណាក់កាល​ទី​១​នៅ​អំឡុង​ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។

ក្រោយ​ការ​ស្នើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​យើង​សង្កេត​ឃើញ​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន និង​ស្ថាប័នរដ្ឋ​ជា​ច្រើន បាន​ចូលរួម​ទិញ​មូល​ប​ត្រ​បំណុល​មាន​អ្នក​ធានា​របស់​ក្រុមហ៊ុន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ នៅ​ខេត្តកណ្តាល​ជា​បន្តបន្ទាប់​។ ជាក់ស្តែង គិត​តាំងពី​ក្រុមហ៊ុន CAIC ដែល​ជា​អ្នក​អភិវឌ្ឍន៍​គម្រោង​អាកាសយានដ្ឋាន​នេះ បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​មក​ទល់​បច្ចុប្បន្ន មាន​ស្ថាប័នហិរញ្ញវត្ថុ​ឯកជន និង​ស្ថាប័នរដ្ឋ​ជាង​១០​ហើយ បាន​ចូលរួម​វិនិយោគ ទិញ​បំណុល​នេះ និង​ប្រមូល​បាន​ទុន​សរុប​ជាង​១៥០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្រុមហ៊ុន ដែល​ចូលរួម​ទិញ​មូល​ប​ត្រ​បំណុល​ទាំងនេះ ទទួល​បាន​អត្រា​ការ​ប្រាក់ ៥,៥% ក្នុង​មួយ​ឆ្នាំ ដែល​មាន​រយៈ​បី​ឆ្នាំ​។

ជាមួយ​គ្នា​នេះ​ដែរ ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​ធនាគារ​ហត្ថា ដែល​ទើប​ចំណាយ​ថវិកា​១៥​លាន​ដុល្លារ​វិនិយោគ​លើ​មូល​ប​ត្រ​បំណុល​របស់​ក្រុមហ៊ុន CAIC កាលពី​ពេល​ថ្មី​ៗ​បាន​លើក​ឡើង​ថា កត្តា​ដែល​ជំរុញ​ឲ្យ​ធនាគារ​ហត្ថា​ចូលរួម​ចំណែក​ជាមួយ CAIC គឺ​ដោយសារ​ធនាគារ​មើលឃើញ​ពីសារ​សំខាន់​របស់​ព្រ​លាន​យន្តហោះ​នេះ ក្នុង​ការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​រួម​ទាំង​វិស័យ​ទេសចរណ៍ និង​ដឹក​ជញ្ជូន​របស់​កម្ពុជា​។ 

ឧកញ៉ា ហួត អៀង​តុង បាន​គូសបញ្ជាក់​បន្ថែម​ថា ការ​ចូលរួម​របស់​ហត្ថា​ក្នុង​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​នេះ ក៏​ជា​ការ​ចូលរួម​សម្រេច​ក្តី​ស្រមៃ​របស់ លោក​ឧកញ៉ា​ផ្ទាល់ ដែល​ចង់​ឃើញ​កម្ពុជា​មាន​ព្រ​លាន​យន្តហោះ​ធំ​ដូច​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​មួយ​ចំនួន​លើ​ពិភពលោក​ផង​ដែរ​។

បើ​តាម​អ្នកឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន OCIC ដែល​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន CAIC បាន​អះអាង​ថា ក្រុមហ៊ុន CAIC គ្រោង​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ប្រមាណ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ គោលបំណង​នៃ​ការ​បោះផ្សាយ​លក់​នេះ គឺ​ដើម្បី​កៀរគរ​ទុន​សម្រាប់​ទ្រទ្រង់​ដំណើរការ​សាងសង់ និង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​បច្ចុប្បន្ន​សម្រេចការ​សាងសង់​បាន​ជាង​៣០% ដោយ​គ្រោង​បញ្ចប់​ការ​សាងសង់​ដំណាក់កាល​ទី​១​នៅ​អំឡុង​ឆ្នាំ​២០២៣ ខាង​មុខ​។

សម្តេច​តេ​ជោ​ធ្លាប់​បាន​បញ្ជាក់​ថា ការ​ចូលរួម​ទិញ​សញ្ញា​បណ្ណ​នេះ គឺជា​ការ​ចូល​ដល់​ការ​អភិវឌ្ឍន៍​ព្រ​លាន​យន្តហោះ​ថ្មី ដែល​កាត់​បន្ថយ នូវ​ការ​ប្រើប្រាស់​ទុន​ពី​ក្រៅប្រទេស ហើយ​ការ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងនោះ ក៏​ទទួល​បាន​ផល​ចំណេញ​ពី​អត្រា​ការ​ប្រាក់ ដោយ​ទទួល​បានការ​ធានា​ផ្នែក​ហានិភ័យ ស្មើ​សូន្យ​ពី​រាជរដ្ឋាភិបាល​ផង​ដែរ​។

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន និង​ស្ថាប័នរដ្ឋ​ដែល​បាន​ទិញ​មូល​ប​ត្រ​បំណុល​មាន​អ្នក​ធានា​របស់ CAIC មាន​ដូច​ជា​ធនាគារ អេ​ស៊ី​លី​ដា​, ហត្ថា​, ជីប​ម៉ុង​, ព្រី​ន​ស៍​, ប្រៃសណីយ៍​កម្ពុជា​, ធនាគារ​វី​ង​, អាល់​ហ្វា​, ABA, FTB, APD, ក្រុមហ៊ុន​ធានា​រ៉ាប់រង​ប្រូ​ដិ​ន​សល់​, AIA, សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា និង​បេឡា​ជាតិ​សន្តិសុខ​សង្គម​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងហក់ឡើងខ្ពស់ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន កំពុងចោទជាក្ដីបារម្ភកាន់តែខ្លាំងសម្រាប់សេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
តម្លៃប្រេងឆៅបានកើនឡើងខ្ពស់អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្ដែ នៅក្រោយសង្គ្រាមផ្ទុះឡើងរវាងរស្ស៊ី និងអ៊ុយក្រែននៅប្រហែល២សប្ដាហ៍មកនេះ តម្លៃប្រេងបាន…

ក្រុមអ្នកចិញ្ចឹមត្រីថា ចំណីឡើងថ្លៃកាន់តែខ្ពស់ជាបន្ដបន្ទាប់ ខណៈតម្លៃទីផ្សារត្រីនៅតែមានទាប

ព័ត៌មាន
វិស័យចិញ្ចឹមត្រីនៅកម្ពុជា បានជួបទុក្ខលំបាកលើបញ្ហាទីផ្សារមកអស់រយៈជាយូរមកហើយ ដែលធ្វើឲ្យការប្រកបរបរនេះបច្ចុប្បន្ន មានការថយចុះជាងមុនផងដែរ។ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ