ការផ្ទេរប្រាក់

ពលរេដ្ឋមីយ៉ាន់ម៉ា សម្រុកទៅទិញខុនដូនៅថៃ ខណៈអាជ្ញាធរកំពុងចាត់វិធានការទប់ស្កាត់ការផ្ទេរប្រាក់ចេញក្រៅប្រទេស


មីយ៉ាន់ម៉ា ដែលជាប្រជាជាតិក្រីក្រមួយនៅក្នុងតំបន់ និងកំពុងហ៊ុំព័ទ្ធដោយសង្គ្រាមស៊ីវិលតែមានពលរដ្ឋដែលមានទ្រព្យ និងធនធានរាប់សិបនាក់បាននាំគ្នាសម្រុកមកទិញខុនដូនៅក្នុងប្រទេសថៃ រហូតអាជ្ញាធរចាត់វិធានការរឹតបន្តឹងលើលំហូរសាច់ប្រាក់ចេញក្រៅប្រទេស។ នៅក្នុងត្រីមាសទី១ដើមឆ្នាំ២០២៤នេះ ពលរដ្ឋមីយ៉ាន់ម៉ា បានក្លាយជាអតិថិជនលំដាប់ទី២ ដែលបានទិញខុនដូនៅថៃច្រើនជាងគេរហូតដល់ទៅ៣៩២យូនីតជាមួយតម្លៃជិត៦០លានដុល្លារ។
ការផ្ទេរប្រាក់
ដោយ

អាជ្ញាធរមីយ៉ាន់ម៉ា កំពុងចាត់វិធានការរឹបបន្តឹងការផ្ទេរប្រាក់ចេញក្រៅប្រទេស បន្ទាប់ពីពលរដ្ឋមីយ៉ាន់ម៉ា ដែលមានធនធានបានសម្រុកនាំគ្នាបញ្ចេញលុយទិញខុនដូនៅប្រទេសថៃ។ ជាក់ស្តែងនៅត្រីមាសទី១ឆ្នាំ២០២៤ ពលរដ្ឋមីយ៉ាន់ម៉ា បានក្លាយជាអ្នកទិញខុនដូនៅថៃច្រើនជាងគេលំដាប់ទីពីរ រហូតដល់៣៩២យូនីត ដែលមានតម្លៃសរុបជិត៦០លានដុល្លារអាម៉េរិក។ តាមរយៈចំណាត់ការរបស់អាជ្ញាធរមីយ៉ាន់ម៉ាលើការទិញខុនដូនៅប្រទេសថៃនេះ វានឹងទាញទម្លាក់បរិមាណលក់ខុនដូនៅក្នុងប្រទេសថៃឱ្យធ្លាក់ចុះនៅត្រីមាសទី២ និងទី៣នៃឆ្នាំ២០២៤។

លោក ប្រាសឺត ថេដូឡាយ៉ាសាធិត ( Prasert Taedullayasatit) ប្រធានសមាគមអ្នកអភិវឌ្ឈន៍ខុនដូថៃបាននិយាយថា ចាប់តាំងពីខែមេសា មកដល់ពេលនេះ អាជ្ញាធរមីយ៉ាន់ម៉ាបានចេញបទបញ្ជារឹតត្បិតរាល់ការផ្ទេប្រាក់ចេញក្រៅប្រទេសដែលមានទំហំសរុបដល់ទៅជាង២៧ លានដុល្លារ ដែលនាំឲ្យទីផ្សារខុនដូនៅថៃសុ្រតចុះ។

មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃបានអះអាងថា កាលពីឆ្នាំ២០២២ អ្នកទិញខុនដូមកពីប្រទេសមីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់ទី៦ បើនិយាយអំពីចំនួនយូនីតនៃខុនដូ ដែលបានលក់ចេញ តែឈរនៅលំដាប់ទី៣បើនិយាយអំពីតម្លៃ។

កាលពីឆ្នាំ២០២២ ពលរដ្ឋមីយ៉ាន់ម៉ាបានទិញខុនដូនៅថៃសរុបចំនួន៣៤៩យូនីត ដែលមានតម្លៃជាង៦៩លានដុល្លារ ហើយនៅឆ្នាំ២០២៣ បរិមាណនៃការទិញបានកើនឡើងដល់៥៦៤យូនីត ដែលមានតម្លៃជាង១០០លានដុល្លារ។ កំណើនពលរដ្ឋមីយ៉ាន់ម៉ាទិញខុនដូនៅថៃបានកើនឡើងតាំងពីផ្ទុះភាពចលាចលនយោបាយនៅក្នុងប្រទេសនេះតាំងពីនៅឆ្នាំ២០២១៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាល្លឺម៉ង់ ដែលជាបងធំនៅអឺរ៉ុប ប្រកាសកាត់បន្ថយពន្ធក្នុងទំហំ២៥ពាន់លានដុល្លារ ដើម្បីទប់អតិផរណាដែលកំពុងហក់ឡើងខ្ពស់គួរឱ្យបារម្ភ

ព័ត៌មាន
រដ្ឋាភិបាលចម្រុះនៃប្រទេសអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅក្នុងសហភាពអឺរ៉ុបបានប្រកាសកាត់បន្ថយពន្ធ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ២៥ពាន់លានដ…

លោក ពូទីន កំពុងបញ្ចុះបញ្ចូលឱ្យមានការវិនិយោគពីចិន និងឥណ្ឌា ដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់បស្ចិមលោក

ព័ត៌មាន
នៅក្នុងវេទិកាប្រចាំឆ្នាំមួយដែលគេហៅថា«ដេវ៉ូសរបស់រុស្ស៊ី»ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចុះបញ្ចូលឱ្យមានការវិនិយោគពីប្រទេសចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ