មីយ៉ាន់ម៉ា រឹតត្បិតការនាំចូលរថយន្ត និង សម្ភារៈប្រណីតៗ

មីយ៉ាន់ម៉ា រឹតត្បិតការនាំចូលរថយន្ត និង សម្ភារៈប្រណីតៗ ខណៈកំពុងប្រឈមនឹងវិបត្តិខ្វះខាតរូបិយបណ្ណបរទេស


ប្រទេសមីយ៉ាន់ម៉ាបានបង្កើនការត្រួតពិនិត្យការនាំចូល ដោយការហាមឃាត់ការនាំចូលរថយន្ត និងទំនិញមិនសំខាន់ផ្សេងទៀត ខណៈដែលប្រទេសនេះកំពុងតស៊ូជាមួយនឹងបញ្ហាកង្វះរូបិយបណ្ណបរទេសធ្ងន់ធ្ងរ ដែលបណ្តាលមកពីការធ្លាក់ចុះនៃការវិនិយោគ និងជំនួយពីបរទេស។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ថៃកំពុងខ្នះខ្នែង បង្កើនការឧបត្ថម្ភធន ដើម្បីបន្ទាបតម្លៃប្រេងឥន្ធនៈ ដែលកំពុងកើនខ្ពស់

ក្រសួងពាណិជ្ជកម្ម​និយាយ​ថា ខ្លួន​នឹង​ចាប់ផ្តើម​ដាក់​ចេញ​នូវ​វិធានការ​រឹត​បន្តឹង​ការ​នាំ​ចូល​លើ​ទំនិញប្រណិត​ៗ ដូច​ជា​ការ​នាំ​ចូល​រថយន្ត​ពី​ក្រៅប្រទេស​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ទល់​នឹង​ការ​ខ្វះខាត​រូបិយប័ណ្ណ​បរទេស ខណៈ​វិធានការ​នេះ​បាន​ប៉ះពាល់​ដល់​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​យ៉ាងធ្ងន់ធ្ងរ​។ ក្នុង​នោះ ក្រុមហ៊ុន​បរទេស​ដែល​បាន​វិនិយោគ​លើ​វិស័យ​នាំ​ចូល​រថយន្ត​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដោយ​ពឹងផ្អែក​លើ​តម្រូវការ​ក្នុងស្រុក​ឥឡូវនេះ កំពុង​ប្រឈម​មុខ​នឹង​ការ​ខាតបង់​ជា​ខ្លាំង​។

ប្រភព​ពី​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ថ្មី​របស់​ជប៉ុន​បាន​និយាយ​ថា មន្ត្រី​មី​យ៉ា​ន​ម៉ា​បាន​ចេញ​សេចក្តី​ប្រកាស ថា​ពួក​គេ​នឹង​កំណត់​ការ​អនុញ្ញាត​ឱ្យ​មាន​នាំ​ចូល​រថយន្ត​ឡើង​វិញ ប៉ុន្តែ​មិន​បាន​បង្ហាញ​ថា នៅ​ពេល​ណា​នោះ​ទេ​។

ទោះ​យ៉ាងណា បញ្ហា​ការ​នាំ​ចូល​រថយន្ត​មិនមែន​ជា​គ្រោះថ្នាក់​តែ​មួយ​គត់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ក្នុង​ការ​លើកកម្ពស់​សមតុល្យ​ពាណិជ្ជកម្ម​របស់​ខ្លួន​នោះ​ទេ នៅ​ចំ​ពេល​ដែល​ការ​ជំរុញ​ការ​នាំ​ចេញ​កំពុង​ធ្លាក់​ចុះ ហើយ​រដ្ឋាភិបាល​កំពុង​កាត់​បន្ថយ​ការ​នាំ​ចូល ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​។

មែនទែន​ទៅ មី​យ៉ា​ន់​ម៉ា​មាន​អាជ្ញា​បណ្ណ​នាំ​ចូល​សម្រាប់​ទំនិញ​ក្រៅប្រទេស​ត្រឹម​ចំនួន​ជិត ៤ ពាន់​អាជ្ញា​បណ្ណ​ប៉ុណ្ណោះ មុន​ពេល​ពួក​យោធា​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ី​វិល​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២១ ប៉ុន្តែ​កាលពី​ខែឧសភា​កន្លង​ទៅ​នេះ​ចំនួន​សរុប​នៃ​អាជ្ញា​បណ្ណ​នាំ​ចូល​បាន​កើនឡើង​ដល់​ជាង ៩​ពាន់​អាជ្ញា​បណ្ណ​។ ស្ថានភាព​ហាក់ដូចជា​មិន​ប្រសើរ​ឡើង​ទេ សម្រាប់​រយៈពេល​ពីរ​ត្រីមាស​ចុង​ក្រោយ​នេះ បើ​គិត​ត្រឹម​ខែមីនា ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​រាយការណ៍​ពី​ការ​នាំ​ចេញ​គិត​ជា​ទំហំ​ទឹកប្រាក់​ចំនួន​ជាង ៨ ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​សរុប​មាន​ចំនួន​ជិត​៨ ពាន់​លាន​ដុល្លារ​។ កត្តា​ទាំងនេះ​បណ្តាល​មក​ពី អាជីវកម្ម​បរទេស​ភាគច្រើន​បាន​កាត់​បន្ថយ​ការ​ទិញ​ទំនិញ​មូលធន​នៅ​ក្នុងស្រុក​។ ការ​នាំ​ចូល​ទំនិញប្រើប្រាស់​បាន​កើនឡើង ៨ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១ ដែល​វា​បាន​បណ្តាល​ឱ្យ​មី​យ៉ា​ន់​ម៉ា​ធ្លាក់​ចុះ​ក្នុង​ឱនភាព​ពាណិជ្ជកម្ម​វិញ​ចាប់តាំងពី​ខែមេសា បូក​រួម​ទាំង​បញ្ហា​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​ផង​ដែរ​។

យ៉ាងណាមិញ អាជ្ញាធរ​បាន​រឹត​បន្តឹង​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​នៅ​ក្នុង​ខែមេសា ខណៈ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ការ​ប្តូរ​ប្រាក់​បរទេស​ឥឡូវនេះ​កំពុង​បែងចែក​រូបិយប័ណ្ណ​បរទេស​សម្រាប់​ការ​នាំ​ចូល​ទំនិញ​សំខាន់​ៗ និង បាន​ចាត់វិធានការ​តឹង​រឹង​បន្ថែម​ទៀត​ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​នាំ​ចូល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបន្តបើកជើងហោះហើរអន្តរជាតិបន្ថែម ស្របពេលដែលករណីឆ្លងកូវីដ១៩ហាក់ថយចុះ

ព័ត៌មាន
និយតករអាកាសចរណ៍របស់ប្រទេសចិន សម្លឹងមើលការបង្កើនការបើកជើងហោះហើរអន្តរជាតិ ខណៈដែលប្រទេសនេះបន្ធូរបន្ថយបន្តិចម្តងៗនូវការទប់ស្កាត់ការធ្វើដំណើ…

ម៉ាឡេស៊ីគ្រោងចំណាយប្រាក់ឧបត្ថម្ភធនចំនួន ១៨ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងអតិផរណាកើនឡើង

ព័ត៌មាន
ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងចំណាយប្រាក់ជិត ១៨ ពាន់លានដុល្លារ ក្នុងការឧបត្ថម្ភធន និង ជំនួយជាសាច់ប្រាក់នៅឆ្នាំនេះ ខណៈវាជាចំនួនដ៏ច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ