ព្យុងយ៉ាងលើកសរសើរកីឡាអូឡាំពិកនៅចិន

កូរ៉េខាងជើងលើកសរសើរកីឡាអូឡាំពិកនៅចិនថា ជាជោគជ័យដ៏អស្ចារ្យ


មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារទៅកាន់ប្រធានាធិបតីចិន ស៊ី ជីនពីង ដោយបានអបអរសាទរលោកក្នុងឱកាសព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដោយចាត់ទុកថា ជាជ័យជម្នះដ៏អស្ចារ្យ ហើយទោះបីជាព្យុងយ៉ាងមិនបានចូលរួមក្តី លោកគីម ចង់ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរពី គឺកូរ៉េខាងជើង និងចិន កាន់តែប្រសើរឡើង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះ។
ព្យុងយ៉ាងលើកសរសើរកីឡាអូឡាំពិកនៅចិន
ដោយ

លោកគីម ជុងអ៊ុន បាននិយាយនៅក្នុងលិខិតនោះថា ការបើកដំណើរការ ដោយជោគជ័យនៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ទោះបីជា​មានវិបត្តិសុខភាពទូទាំងពិភពលោកកំពុងអុកឡុក គឺជាជ័យជម្នះដ៏អស្ចារ្យមួយផ្សេងទៀតរបស់ប្រទេសចិន។ ឆ្លៀតក្នុងឱកាសនេះ របបក្រុងព្យុងយ៉ាងបានបង្ហាញការតាំងចិត្តខ្ពស់ ដើម្បីបន្តអភិវឌ្ឍទំនាក់ទំនងរវាងកុម្មុយនិស្តទាំងពីរ ក៏ដូចជាប្រទេសទាំងពីរឱ្យឈានទៅដល់ដំណាក់កាលខ្ពស់បំផុតថ្មីមួយ។

គួររំឭកថា អាជ្ញាធរកីឡា​កូរ៉េខាងជើង​កាលពីខែមករាបានផ្ញើរលិខិតទៅកាន់គណកម្មការ​អូឡាំពិកចិនថា នឹងមិនបញ្ជូនកីឡាករនិងមន្ត្រីពាក់ព័ន្ធទៅចូលរួមព្រឹត្តិការកីឡា​អូឡាំពិករដូវរងាឆ្នាំនេះទេ។ 

ការប្រកាសដកខ្លួនចេញនេះ ត្រូវបានកូរ៉េខាង​ជើង​ស្តីបន្ទោសលើជំងឺរាតត្បាតកូវីដ១៩ដែលបន្តរាលដាលឥតឈប់ឈរ។ ជាមួយគ្នានេះដែរ កូរ៉េខាងជើងមិនភ្លេចឡើយឆ្លៀតស្តីបន្ទោស ចោទប្រកាន់អាមេរិក និងសម្ព័ន្ធមិត្ត​ថា បានព្យាយាមធ្វើឲ្យព្រឹត្តិការណ៍កីឡាខាងលើប្រារព្ធឡើងមិនបានជោគជ័យ។ យ៉ាងណាមិញ ពិធីបើកសម្ពោធកីឡាអូឡាំពិករដូវរងានឹងចាប់ផ្តើមនៅល្ងាចថ្ងៃសុក្រនេះហើយ។

សូមជម្រាបថា ប្រទេសចិនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់តែមួយគត់របស់កូរ៉េខាងជើង ចាប់តាំងពីប្រទេសទាំងពីរ​បាន​ចុះហត្ថលេខា​លើសន្ធិសញ្ញា​ក្នុងឆ្នាំ​១៩៦១ ខណៈទណ្ឌកម្មអន្តរជាតិដែលបានដាក់លើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង បានធ្វើឱ្យរបបផ្តាច់ការមួយនេះ កាន់តែពឹងផ្អែកខ្លាំងទៅលើទីក្រុងប៉េកាំងសម្រាប់ពាណិជ្ជកម្ម និងការគាំទ្រផ្សេងទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិនៅអ៊ុយក្រែន៖ អាមេរិកព្រមានចាត់វិធានការលើក្រុមហ៊ុនរកស៊ីជាមួយរុស្សី

ព័ត៌មាន
សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ទី ០៣កុម្ភៈ បានព្រមានចាត់វិធានការក្តៅទៅលើក្រុមហ៊ុនចិនដែលហ៊ានរំលោភបំពានលើទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន ពោលគឺហ…

Mercedes-Benz គ្រោងនឹងផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុន Mercedes-Benz នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តធំដំបូងគេ ដែលផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ ដោយក្រុមហ៊ុននេះ នឹងចាប់ផ្តើមផលិតកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ