វិស័យធនាគារ

វិស័យធនាគាររបស់ថៃ រងសម្ពាធកាន់តែខ្លាំង ក្រោយកម្ចីខូចកាន់តែធ្ងន់ធ្ងរទៅៗ


ក្រុមអ្នកវិភាគបានលើកឡើងថា វិស័យធនាគាររបស់ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី នឹងប្រឈមសម្ពាធកាន់តែខ្លាំងនៅក្នុងឆ្នាំ២០២៤ នេះ ដោយសារតែកត្តាចម្បងមួយចំនួនដូចជា គុណភាពទ្រព្យសកម្មកាន់តែធ្លាក់ចុះ រដ្ឋាភិបាលថ្មីមានគោលដៅបញ្ចុះអត្រាការប្រាក់ និងការកើនឡើងនូវហានិភ័យពីកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន និងការកើនឡើងឥណទានមិនដំណើរការ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍។
វិស័យធនាគារ
ដោយ

លោក វីរ៉ាផាត វង្ស-យូរ៉ៃ (Weerapat Wonk-urai) អ្នកវិភាគនៅក្រុមហ៊ុនមូលបត្រអន្តរជាតិ CGS International Securities ប្រចាំប្រទេសថៃ បានលើកឡើងថា យោងតាមការព្យាករ រដ្ឋាភិបាលថ្មីរបស់ថៃ អាចនឹងប្រកាសគោលនយោបាយជំរុញសេដ្ឋកិច្ចមួយចំនួន បន្ទាប់ពីគណៈរដ្ឋមន្ត្រីស្បថចូលកាន់តំណែងនៅថ្ងៃសុក្រ ទី៦ ខែកញ្ញា នេះ។

រដ្ឋាភិបាលថ្មីគ្រោងជួយសម្រាលបន្ទុករបស់អ្នកខ្ចី តាមរយៈការស្នើឱ្យបណ្ដាធនាគារពាណិជ្ជបញ្ចុះអត្រាការប្រាក់ ​ដោយកាត់បន្ថយការរួមចំណែកបង់ថ្លៃសេវារបស់ធនាគារទាំងនោះដល់មូលនិធិអភិវឌ្ឍន៍ស្ថាប័នហិរញ្ញវត្ថុពី០,៤៦%នៃប្រាក់បញ្ញើសរុបមកនៅត្រឹម ០,២៣% ដែលដូចគ្នាទៅនឹងសម័យវិបត្តិកូវីដ-១៩។

ដោយផ្អែកលើទិន្នន័យរបស់ធនាគារកណ្ដាលថៃ អ្នកវិភាគរូបនេះ បានគូសបញ្ជាក់ថា គុណភាពទ្រព្យសកម្មក្នុងវិស័យធនាគារថៃ បានបន្តធ្លាក់ចុះក្នុងត្រីមាសទី២ ដែលភាគច្រើនដោយសារកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន និងកម្ចីក្នុងវិស័យអាជីវកម្មលក់រាយ និងបោះដុំ។ ទន្ទឹមនឹងនេះ អនុបាតឥណទានមិនដំណើរការ ឬកម្ចីខូចក្នុងវិស័យផលិតកម្ម និងសេវាកម្ម គឺនៅទ្រឹងភាគច្រើន បើធៀបនឹងត្រីមាសមុន។

ទិន្នន័យផ្លូវការបង្ហាញថា ឥណទានមិនដំណើរការ ឬកម្ចីខូចសរុបក្នុងវិស័យធនាគារថៃ ទាំងមូលបានកើនឡើងរហូតដល់ជាង៣,៣៤ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី២ ដោយកើនឡើងពីជាង៣,២៥ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី១៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បើឈ្នះឆ្នោត លោក ត្រាំ នឹងបង្កើតគណៈកម្មការរដ្ឋាភិបាលមួយ ដោយឱ្យមហាសេដ្ឋី អេឡិន ម៉ាស ជាអ្នកដឹកនាំ

ព័ត៌មាន
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា លោកនឹងបង្កើតគណៈកម្មការប្រសិទ្ធភាពរដ្ឋាភិបាលអាម៉េរិកមួយ ដោយឱ្យមហាសេដ្ឋី អេឡិ…

ក្រោមយុទ្ធនាការបោសសម្អាតល្បែងអនឡាញរបស់អាជ្ញាធរហ្វីលីពីន នឹងធ្វើឱ្យជនជាតិចិនរាប់ពាន់នាក់បាត់បង់ទិដ្ឋាការការងារ

ព័ត៌មាន
ពលរដ្ឋចិន និងជនបរទេសមកពីប្រទេសផ្សេងៗអាចបាត់បង់ទិដ្ឋាការការងារនៅក្នុងប្រទេសហ្វីលីពីន ក្រោយរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងម៉ានីល កំពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ