កម្ពុជា-ថៃ

ថៃ នៅតែបន្ដស្នើឱ្យកម្ពុជា វិលរកតុចរចាពាក់ព័ន្ធនឹងការផលិតប្រេងនៅតំបន់ត្រួតស៊ីគ្នា ខណៈដំណើរការកំពុងជាប់គាំង


ភាគីថៃ នៅតែបន្ដអំពាវនាវឱ្យភាគីកម្ពុជា វិលរកតុចរចាពាក់ព័ន្ធនឹងការផលិតប្រេងរួមគ្នានៅតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ (OCA) ខណៈដំណើរការកំពុងជាប់គាំង។ វិទ្យាស្ថានប្រេងកាតថៃ (PTIT) កំពុងជំរុញឱ្យអាជ្ញាធរទទួលបន្ទុកថាមពល និងកិច្ចការបរទេសអំពាវឱ្យភាគីកម្ពុជា វិលរកតុចរចាជុំវិញការផលិតប្រេងរួមគ្នាក្នុងតំបន់ត្រួតស៊ីគ្នា (OCA) ក្នុងឈូងសមុទ្រថៃ ព្រោះបញ្ហានេះបានជាប់គាំង ឬគ្មានវឌ្ឍនភាពចាប់តាំងពីដើមឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
កម្ពុជា-ថៃ
ដោយ

ប្រភពអនាមិកចេញពីវិមានរដ្ឋាភិបាលថៃ បានទម្លាយឱ្យដឹងថា បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ កាលពីអំឡុងខែកុម្ភៈ ដើមឆ្នាំនេះ នៅមិនទាន់មានការលើកសំណើសុំចរចាបន្ថែមទៀតនៅឡើយទេ។

បន្ទាប់ពីដំណើរទស្សនកិច្ចនោះ ក្រុងបាងកក និងក្រុងភ្នំពេញ បានព្រមព្រៀងគ្នាបន្តការចរចាលើតំបន់ត្រួតស៊ីគ្នា (OCA) ដែលបានជាប់គាំងចាប់តាំងពីបញ្ហានេះត្រូវបានលើកឡើងមកចរចាក្នុងឆ្នាំ២០០១។

លោក គូរូជីត ណាកនថាប (Kurujit Nakornthap) នាយកប្រតិបត្តិនៃវិទ្យាស្ថានប្រេងកាតថៃ (PTIT) បានលើកឡើងថា ប្រសិនបើភាគីថៃ និងភាគីកម្ពុជា ធ្វើការរួមគ្នាដើម្បីធានាបាននូវការចរចាប្រកប​ដោយជោគជ័យ ប្រទេសទាំងពីរនឹងទទួលបាននូវប្រភពថាមពលថ្មីមួយដែលអាចផ្តល់សន្តិសុខថាមពលសម្រាប់ប្រទេសទាំងពីរ។

លោកបានបង្ហាញការជឿជាក់ថា ការខ្វែងគំនិតគ្នាជុំវិញដែនសមុទ្ររវាងថៃ និងកម្ពុជា អាចដោះស្រាយបានតាមរយៈការចរចា។

លោកបានបន្តទៀតថា ប្រទេសថៃ ក៏ធ្លាប់មានជម្លោះដែនដីស្រដៀងគ្នាជាមួយប្រទេសវៀតណាម ផងដែរ ហើយថា បញ្ហានេះត្រូវបានដោះស្រាយនៅខែសីហា ឆ្នាំ១៩៩៧ ដោយត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍ​ផលិតកម្មឧស្ម័ននៅឯសមុទ្ររយៈពេល៥ឆ្នាំក្រោយមក។ ទន្ទឹមនឹងនេះ លោកជឿជាក់ថា ការចរចាជាមួយភាគីកម្ពុជា ក៏អាចទទួលបានជោគជ័យដូចគ្នានឹងការចរចាជាមួយវៀតណាមដែរ ពោលគឺអាស្រ័យលើការប្តេជ្ញាចិត្តរបស់អាជ្ញាធរថៃ ក្នុងការជំរុញឱ្យមានការចរចាជាមួយភាគីកម្ពុជា។

គួររំឭកថា ប្រទេសថៃ មិនបានអភិវឌ្ឍន៍ការដ្ឋានប្រេង និងឧស្ម័នថ្មីអស់រយៈពេលជាង១៥ឆ្នាំមកហើយ ដែលបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការថយចុះការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក ដែលចុងក្រោយនឹងបង្ខំឱ្យប្រទេសនេះនាំចូលឧស្ម័នធម្មជាតិរាវ (LNG) កាន់តែច្រើនបន្ថែមទៀត។ ឧស្ម័នធម្មជាតិរាវ (LNG) បានគ្របដណ្ដប់រហូតដល់ទៅ៦០% នៃឥន្ធនៈដែលត្រូវបានប្រើប្រាស់សម្រាប់ការផលិតថាមពលនៅក្នុងប្រទេសថៃ។

ប្រសិនបើប្រទេសថៃ ពឹងផ្អែកកាន់តែខ្លាំងលើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) វានឹងធ្វើឱ្យតម្លៃឧស្ម័នធម្មជាតិរាវ (LNG) ក្នុងទីផ្សារប្រែប្រួល ដែលទីបំផុតនឹងជំរុញឱ្យតម្លៃអគ្គិសនីក្នុងប្រទេសនេះហក់ឡើងខ្ពស់៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើលោក យូនូស អាចធ្វើឱ្យសេដ្ឋកិច្ចបង់ក្លាដែស ប្រសើរឡើងដែរទេ ក្រោយការងើបចេញពីស្ថានភាពអាប់អួដោយសារមហាបាតុកម្ម?

ព័ត៌មាន
ក្រោយផ្ទុះមហាបាតុកម្មរហូតឈានដល់ការទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស គឺលោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) ចេញពីអំណាចដោយជោគជ័យ កាលពីថ្ង…

តើមានហេតុផលអ្វីខ្លះជំរុញឱ្យអង្គការ OPEC បន្ទាបការព្យាករពីតម្រូវការប្រេងសកលលោកនៅឆ្នាំ២០២៤?

ព័ត៌មាន
អង្គការបណ្ដាប្រទេសនាំចេញប្រេង ហៅកាត់ថា អូប៉ិក (OPEC) នៅដើមសប្តាហ៍នេះ បានបន្ទាបការព្យាករពីកំណើនតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈ នៅលើពិភពលោក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ