ពិព័រណ៍សៀវភៅធំជាង​គេបំផុត​នៅលើ​ពិភព​លោក នឹង​ធ្វើ​នៅ​ភ្នំពេញ

​សៀវភៅ ១​លាន​ក្បាល នឹង​តាំង​ពិព័រណ៍​​លក់​ នៅ​​ភ្នំពេញ នៅ​ឆ្នាំ​ក្រោយ


ការដាក់​តាំង​លក់​សៀវភៅ​ភាសា​អង់គ្លេស​ថ្មីៗ ចំនួន ០១​លាន​ក្បាល នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ នា​ទីក្រុង​ភ្នំពេញ ដោយ​បើក​ឱ្យ​សាធារណជន​ចូលរួម​ដោយ​សេរី​ក្នុង​រយៈ​ពេល​១២​ថ្ងៃ ជាប់​គ្នា ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ចាប់​ពី ៥០% ទៅ​ដល់ ៩០%។
​សៀវភៅ ១​លាន​ក្បាល នឹង​តាំង​ពិព័រណ៍​​លក់​ នៅ​​ភ្នំពេញ នៅ​ឆ្នាំ​ក្រោយ ឆ្នាំ​២០២០។
ដោយ

យោង​តាម Big Bad Wolf Books ដែល​ជា​អ្នក​រៀបចំ​ពិ​ព័រណ៍​សៀវភៅ​នេះ ព្រឹត្តិការណ៍​ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ​២០២០​នោះ គឺ​ជា​ការតាំង​ពិព័រណ៍​សៀវភៅ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក។

ពិព័រណ៍​នេះ​ក៏នឹង​ជា​លើក​ដំបូង​ផងដែរ នៅ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម Big Bad Wolf Books ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​ម៉ាឡេស៊ី។

លោកស្រី Jacqueline Ng ដែល​ជា​ស្ថាបនិក Big Bad Wolf Books បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែ​ធ្នូ​នេះ ថា​ ការរៀបចំ​ពិព័រណ៍​បែប​នេះ​គឺ​ជា​ការ​បណ្តុះ​ទម្លាប់​អាន និង​បង្កើត​អ្នក​ជំនាន់ថ្មី។

លោកស្រី Jacqueline Ng បាន​និយាយ​ដូច្នេះ​ថា ”សៀវភៅ​មាន​​ឥទ្ធិពល​ជំរុញ​ទឹកចិត្ត និង​ផ្តល់​អំណាច​ដល់​មនុស្ស​ជាមួយនឹង​ចំណេះដឹង ហើយ​យើង​កំពុង​ផ្តល់​ឱ្យ​ពួកគេ នូវ​របស់​ទាំងអស់​នេះ តាមរយ:​ការពិព័រណ៍​សៀវភៅ Big Bad Wolf។”

លោកស្រី Jacqueline Ng ដែល​ជា​ស្ថាបនិក Big Bad Wolf Books

នៅកម្ពុជា មនុស្ស​មិន​សូវ​ចូល​ចិត្ត​អាន​សៀវភៅ​នោះ​ទេ ជាទម្លាប់ ហើយ​បើ​សិន​ជា​ពួកគេ​អាន គឺ​ភាគ​ច្រើន​អាន​កិច្ចការ​សាលា។

ទោះបី​មាន​ការគិត​ថា មាន​ការកើន​ឡើង​របស់​ក្មេងៗ​ជំនាន់​ក្រោយ​ក្នុង​ការអាន​សៀវភៅ​ក៏​ដោយ ក៏​មិន​មាន​ស្ថិតិ​ពិត​ប្រាកដ​ណាមួយ​បង្ហាញ​ចំនួន​នោះ​ដែរ។

លោកស្រី Jacqueline Ng បាន​និយាយ​ថា លោកស្រី​មិន​បាន​ដឹង​ថា មាន​អ្នក​អាន​ចំនួន​ប៉ុន្មាន​នោះ​ទេ នៅ​កម្ពុជា ក៏ប៉ុន្តែ តួលេខ​អ្នក​អាន​អាច​ប្រហាក់​ប្រហែល នឹង​តួលេខ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

លោកស្រី Jacqueline Ng បាន​និយាយ​ដូច្នេះ​ថា “ប្រទេស​កម្ពុជា សម្រាប់​ខ្ញុំ អ្នក​អាន​មាន​ចំនួន​ទាប​ណាស់ បើ​និយាយ​ពី​សៀវភៅ​អង់គ្លេស គឺ​ដោយសារ​តែ​វត្តមាន​របស់​ហាង​លក់​សៀវភៅ​អង់គ្លេស នៅទី​នេះ គឺទាប។”

លោកស្រី Jacqueline Ng បន្តថា “ដូច្នេះ ដោយសារ​នេះ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​គឺ​ជា​មេរៀន​ធំ​មួយ​សម្រាប់​យើង”៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ ចាប់ពីឆ្នាំ២០២០តទៅ យុវជនត្រូវត្រៀមខ្លួនចាប់យកនូវយុគ្គសម័យថ្មីឌីជីថល

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យឌីជីថល បានអះអាងថា យុវជនកម្ពុជា មិនត្រូវព្រងើយកន្ដើយនឹងការវិវឌ្ឍរបស់ពិភពលោកនោះឡើយ ពោលគឺ ចាប់ពីឆ្នាំ ២០២០ តទៅនេះ យុ…

ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកជប៉ុនដ៏ធំមួយ នឹងរើរោងចក្រពីប្រទេសចិន មកកាន់កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកជប៉ុន មីនីបៀ មីតស៊ូមី នឹងផ្លាស់ប្តូរផ្នែកនៃប្រតិបត្តិការផលិតឧបករណ៍វីដេអូហ្គេមរបស់ខ្លួនពីប្រទេសចិន មកកាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ