គ្រាប់នុយក្លេអ៊ែ

មន្ទីរបញ្ចកោណបារម្ភពីការកើនឡើងចំនួនក្បាលគ្រាប់នុយក្លេអ៊ែរបស់ចិន


នៅក្នុងរបាយការណ៍មួយចេញដោយមន្ទីរបញ្ចកោណអំពីយោធានៃប្រទេសចិន បានឱ្យដឹងថា ប្រទេសចិន ក្នុងពេលបច្ចុប្បន្នកំពុងមានក្បាលគ្រាប់នុយក្លេអ៊ែ ដែលអាចបាញ់បានជាង៥០០គ្រាប់នៅក្នុងដៃ ហើយចំនួននេះនឹងកើនឡើងដល់១ពាន់គ្រាប់ នៅឆ្នាំ២០៣០ ខាងមុខ។ ទោះជាយ៉ាងណា ចំនួននេះនៅតែជាចំនួនតិចតួចណាស់ បើធៀបនឹងចំនួន ដែលសហរដ្ឋអាមេរិក និងរុស្ស៊ីមាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
គ្រាប់នុយក្លេអ៊ែ
ដោយ

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណនេះ ចិនបានបង្កើនក្បាលគ្រាប់ដល់ទៅជាង៥០០គ្រាប់គិតត្រឹមខែឧសភា ឆ្នាំនេះ ដែលលើសពីអ្វី ដែលបានកំណត់ទុក។ បើគេធៀបនឹងរបាយការណ៍មុន ទីក្រុងប៉េកាំងមានក្បាលគ្រាប់ប្រតិបត្តិការបានត្រឹមតែជាង៤០០គ្រាប់ប៉ុណ្ណោះក្នុងឆ្នាំ២០២១។

យ៉ាងណាក៏ដោយ ទន្ទឹមនឹងការកើនឡើងចំនួនក្បាលគ្រាប់នេះ របាយការណ៍បន្ថែមទៀតថា កងទ័ពជើងទឹកចិន មាននាវាចម្បាំង និងនាវាមុជទឹកសរុបចូលគ្នា៣៧០គ្រឿង កើនឡើងពី៣៤០គ្រឿងកាលពីឆ្នាំមុន។

បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ អាមេរិកមើលឃើញសាធារណរដ្ឋប្រជាមានិតចិន បន្តធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស និងធ្វើពិពិធកម្ម និងពង្រីកកងកម្លាំងនុយក្លេអ៊ែរបស់ខ្លួន។ មន្ត្រីរូបនេះបន្តថា អ្វីដែលចិនកំពុងធ្វើនាពេលបច្ចុប្បន្ននេះ ធៀបនឹងអ្វីដេលធ្លាប់បានធ្វើពីមុន គឺខុសគ្នាឆ្ងាយណាស់ទាំងទំហំ និងបរិមាណ។

របាយការណ៍នេះបានបញ្ជាក់ពីការព្រួយបារម្ភនៃសម្ពាធរបស់ក្រុងប៉េកាំង ទៅលើកោះតៃវ៉ាន់​ដែរ ដែលប៉េកាំងចាត់ទុកជាខេត្តមួយរបស់ខ្លួន។

គួររំលឹកថា សហរដ្ឋអាមេរិក មានឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែសរុបប្រហែល៣,៧០០គ្រាប់ ដែលក្នុងនោះក្បាលគ្រាប់នុយក្លេអ៊ែយុទ្ធសាស្ត្រអាមេរិក មានប្រហែល១,៤១៩គ្រាប់ ត្រូវបានដាក់ពង្រាយ។ វីឯរុស្ស៊ីមានអាវុធនុយក្លេអ៊ែប្រហែល១,៥៥០គ្រាប់ ត្រូវបានដាក់ពង្រាយ ក្នុងចំណោមឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែសរុបចំនួន៤,៤៨៩គ្រាប់។ នេះបើយោងតាមសហព័ន្ធក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមគាំទ្រទេសចរណ៍ត្រីភាគីរបស់កម្ពុជា និងប្តេជ្ញាពន្លឿនការតភ្ជាប់ផ្លូវល្បឿនលឿន

ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញការគាំទ្រទាំងស្រុងលើគំនិតផ្តួចផ្តើម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហ…

ស្ថានភាពសេដ្ឋកិច្ចបង្ខំឱ្យក្រុមហ៊ុន ថេស្លា, GM និង Ford កាត់បន្ថយការផលិតរថយន្តអគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់អាម៉េរិក ចំនួន៣គឺក្រុមហ៊ុន ថេស្លា ក្រុមហ៊ុន General Motors និងក្រុមហ៊ុន Ford បានស្រុះស្រួលគ្នាថា នឹងប្រុងប្រយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ