ទេសចរណ៍ត្រីភាគី

វៀតណាមគាំទ្រទេសចរណ៍ត្រីភាគីរបស់កម្ពុជា និងប្តេជ្ញាពន្លឿនការតភ្ជាប់ផ្លូវល្បឿនលឿន


នាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញការគាំទ្រទាំងស្រុងលើគំនិតផ្តួចផ្តើម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបីគោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក ដើម្បីជំរុញដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង។
ទេសចរណ៍ត្រីភាគី
ដោយ

នាជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសនៃការចូលរួមក្នុង«កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់អំពីការគាំទ្រទាំងស្រុងលើគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម«ប្រទេសបី គោលដៅតែមួយ» ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែកផងដែរ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិត និងបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនទៀតដូចជា វិស័យការពារជាតិ, សន្តិសុខ, និងការអនុវត្តច្បាប់ជាដើម។

យ៉ាងណាមិញ ឯកឧត្តម ផាម មីញជីញ បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈកាលកន្លងមកនេះ ប្រទេសកម្ពុជាមានលំនឹងស្ថិរភាព និងវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យគួរឱ្យកត់សម្គាល់។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានបញ្ជាក់បន្ថែមទៀតថា ប្រទេសវៀតណាម ​កំពុងតែរៀបចំចាំទទួលដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីម្តងទៀតជាលើកទី៤ បន្ទាប់ពីជំនួបចុងក្រោយ ក្នុងឱកាសនៃការចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក ព្រមទាំងបានរំឭកផងដែរអំពីលទ្ធផលសំខាន់ៗ នៃជំនួបពិភាក្សាជាមួយ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង កន្លងទៅថ្មីៗនេះ ជាពិសេសការពិភាក្សាអំពីការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតកង់ដ៏ធំមួយរបស់ចិន គ្រោងពង្រីកផលិតកម្មនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន XDS Bicycle គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលមានការវិនិយោគនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ បានបង្ហាញពីផែនការក្ន…

មន្ទីរបញ្ចកោណបារម្ភពីការកើនឡើងចំនួនក្បាលគ្រាប់នុយក្លេអ៊ែរបស់ចិន

ព័ត៌មាន
នៅក្នុងរបាយការណ៍មួយចេញដោយមន្ទីរបញ្ចកោណអំពីយោធានៃប្រទេសចិន បានឱ្យដឹងថា ប្រទេសចិន ក្នុងពេលបច្ចុប្បន្នកំពុងមានក្បាលគ្រាប់នុយក្លេអ៊ែ ដែលអាចបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ