បញ្ហាអគារជាប់គាំង

ថ្នាក់ដឹកនាំខេត្តព្រះសីហនុរំពឹងវិធានការជាកញ្ចប់របស់រដ្ឋាភិបាល នឹងជួយជំរុញការដោះសា្រយបញ្ហាអគារជាប់គាំងជាង១,៦ពាន់អគារ


រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញវិធានការជាកញ្ចប់ ដើម្បីបង្កើនជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យម និងវែងសម្រាប់ដោះស្រាយបញ្ហាអគារជាប់គាំងជាង១ពាន់អគារនៅខេត្តព្រះសីហនុ។ តាមរយៈវិធានការជាកញ្ចប់នេះ រាជរដ្ឋាភិបាលតម្រូវឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាអគារជាប់គាំងក្នុងទិដ្ឋភាពជារួម និងដោយឡែកទៅតាមករណីនីមួយៗ ដោយសារភាពជាប់គាំងនីមួយៗមានស្ថានភាពខុសៗគ្នាទៅតាមស្ថានភាពរបស់ម្ចាស់ដី ម្ចាស់អគារ និងគម្រោងវិនិយោគ។
ថ្នាក់ដឹកនាំខេត្តព្រះសីហនុរំពឹងវិធានការជាកញ្ចប់របស់រដ្ឋាភិបាល នឹងជួយជំរុញការដោះសា្រយបញ្ហាអគារជាប់គាំងជាង១,៦ពាន់អគារ

ក្រោយគណៈកម្មការអន្តរក្រសួងបានជួបប្រជុំគ្នាអស់ជាច្រើនលើក ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធរួចមក ទីបំផុតរាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាគោលការណ៍ហើយក្នុងការដោះស្រាយបញ្ហាអគារជាប់គាំងជាង១ពាន់អគារនៅខេត្តព្រះសីហនុ តាមរយៈការដាក់ចេញវិធានការជាកញ្ចប់ ដែលរួមមានការកំណត់និយមន័យ និងវិសាលភាព, វិធានការទូទៅ និងវិធានការលើកទឹកចិត្ត។ រាជរដ្ឋាភិបាលរំពឹងថា តាមរយៈវិធានការទាំងនេះវានឹងជួយបង្កើតទំនុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យម​ និងវែងសម្រាប់អគារជាប់គាំងទាំងនេះ។

តាមរយៈវិធានការជាកញ្ចប់នេះ រាជរដ្ឋាភិបាលជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ​តាមលំដាប់អាទិភាពមុនក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកម្រិតត្រឹមនិយមន័យនិងវិសាលភាព​នៃគម្រោងវិនិយោគជាប់គាំងចាប់ពីឆ្នាំ២០១៦មក។ ហើយការដោះស្រាយទៀតសោតត្រូវធ្វើក្នុងទិដ្ឋភាពរួមផង និងតាមករណីនីមួយៗផង ដោយផ្អែកតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយសារភាពជាប់គាំងនីមួយៗមានភាពខុសគ្នា អាស្រ័យតាមស្ថានភាពរបស់ម្ចាស់ដី ម្ចាស់អគារ និងគម្រោងវិនិយោគ។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុបានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះការសម្រេចដាក់ចេញនូវវិធានការជាកញ្ចប់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ ដ្បិតអគារទាំងនោះ កំពុងក្លាយជារូបភាពអវិជ្ជមានក្នុងការទាក់ទាញការវិនិយោគសម្រាប់ខេត្តជាប់មាត់សមុទ្រមួយនេះ។ ឯកឧត្តមរំពឹងថា តាមរយៈវិធានការដែលបានដាក់ចេញ វានឹងជួយបង្កើនទំនុកចិត្ត និងបង្កើតទីផ្សារសម្រាប់អគារជាប់គាំងនៅក្នុង​ខេត្តព្រះសីហនុ ដែលអាចឈានទៅដោះស្រាយបញ្ហាជាប់គាំងនាពេលខាងមុខ។ ទន្ទឹមនឹងនេះឯកឧត្តម ឡុង ឌីម៉ង់ ប្តេជ្ញាចូលរួមសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជំរុញការដោះស្រាយបញ្ហាអគារជាប់គាំងទាំងនេះ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឯម ភាព អភិបាលរងខេត្តព្រះសីហនុ តាមការចុះសិក្សារបស់មន្ត្រីជំនាញខេត្តជាប់មាត់សមុទ្រមួយនេះមានអគារចំនួន១ពាន់៦រយអគារត្រូវបានជាប់គាំងការសាងសង់ ក្រោយអ្នកអភិវឌ្ឍន៍ ដែលភាគច្រើនជាជនជាតិចិនបានបោះបង់ការសាងសង់ ដោយសារជួបបញ្ហាហិរញ្ញវត្ថុ និងទីផ្សារ។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ក្នុងចំណោមអគារជាប់គាំងទាំងនេះមានមិនដល់៥០%នោះទេ ដែលមានច្បាប់សាងសង់ត្រឹមត្រូវ ក្រៅពីនេះពុំ​មានច្បាប់អនុញ្ញាតនោះទេ។




អត្ថបទបន្ទាប់


ស្ពានបេតុងឬស្សីកែវ នឹងធ្វើអោយដីធ្លីតំបន់ជ្រោយចង្វារកាន់តែមានតម្លៃខ្ពស់ជាងមុន

ព័ត៌មាន
គម្រោងស្ពានបេតុងឬស្សីកែវត្រូវបានវិនិយោគសាងសង់នៅពាក់កណ្ដាល់ឆ្នាំ 2021 ដែលមានប្រវែង ៩២២ ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជ…

ADB ព្រមានថា ការប្រែប្រួលអាកាសធាតុ នឹងអាចរំខានដល់សក្តានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា

ព័ត៌មាន
ប្រទេសកម្ពុជា ប្រឈមនឹងភាពងាយរងគ្រោះខ្ពស់ នៃការប្រែប្រួលអាកាសធាតុដោយសារទីតាំងភូមិសាស្ត្រ អភិបាលកិច្ចខ្សោយ និងការពឹងផ្អែកខ្លាំងទៅលើសកម្មភាព …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ