ត្រីកែច្នៃក្រោមគម្រោង CAPFISH-Capture

អ្នកកែច្នៃត្រីរំពឹងគម្រោង CAPFISH-Capture ជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ឱ្យកាន់តែប្រសើរ


សហគ្រាស យូនីកា ដែលជាសហគ្រាសដ៏ធំមួយនៅរាជធានីភ្នំពេញកំពុងកែច្នៃផលិតផលជលផលជាច្រើនប្រភេទស្របតាមគុណភាព និងស្តង់ដាសុវត្ថិភាពចំណីអាហារ ក្រោមគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)របស់អង្គការ យូនីដូ។ ក្រៅពីកែច្នៃតាមស្តង់ដា សហគ្រាសនេះ ក៏បានសហការជាមួយអ្នកផលិតកែច្នៃដទៃទៀត នៅជុំវិញតំបន់បឹងទន្លេសាប ដើម្បីនាំយកផលិផលជលផលទៅលក់នៅតាមបណ្ដាផ្សារទំនើបនានា និងមានការនាំចេញទៅបរទេសផងដែរ។ ម្ចាស់សហគ្រាសរូបនេះអះអាងថា ក្រោមតាមរយៈគម្រោងនេះវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់អ្នកចិញ្ចឹម និងអ្នកកែច្នៃត
ត្រីកែច្នៃក្រោមគម្រោង CAPFISH-Capture
ដោយ

អ្នកស្រី ឡឹម ម៉ារី ម្ចាស់សហគ្រាស យូនីកា បានគូសបញ្ជាក់ថា មកទល់ពេលនេះ សហគ្រាសរបស់លោកស្រីបានសហការជាមួយអ្នកផលិត និងកែច្នៃត្រីនៅក្នុងខេត្តសៀមរាប និងសហគ្រាសតាមបណ្ដាខេត្តមួយចំនួនទៀតនៅជុំវិញតំបន់បឹងទន្លេសាប ព្រមទាំងអ្នកកែច្នៃផលិតផលជលផលសមុទ្រផងដែរ។ តាមរយៈកិច្ចសហការក្រោមគម្រោង CAPFISH-Capture របស់អង្គការ UNIDO ត្រូវបានម្ចាស់សហគ្រាសរូបនេះអះអាងថា វាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ការកែច្នៃអាហារដែលមានគុណភាព និងស្តង់ដាខ្ពស់នៅកម្ពុជា។ បើតាមការអះអាងរបស់ម្ចាស់សហគ្រាសរូបនេះ ផលិលផលជលផលកែច្នៃក្រោមគម្រោងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ។ គម្រោងរបស់អង្គការយូនីដូនេះ មិនត្រឹមតែជួយលើកកម្ពស់វិស័យចិញ្ចឹម និងកែច្នៃត្រីនោះទេ ថែមទាំងបានជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចផងដែរ។

ជាមួយគ្នានេះលោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការ UNIDO បានចាត់ទុកសកម្មភាពចូលរួមរបស់សហគ្រាសនានាតាំងពីដំណាក់កាលដំបូង និងរហូតមកទល់ពេលនេះ គឺទទួលបានជោគជ័យ ខណៈផលិតផលជលផលកែច្នៃរបស់សហគ្រាសជាច្រើនដែលមានការគាំទ្រពីគម្រោង CAPFISH-Capture ត្រូវបានចរាចរលក់នៅទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ទន្ទឹមនេះ អ្នកជំនាញបច្ចេកទេសជាន់ខ្ពស់រូបនេះ រំពឹងថា ច្បាប់ស្ដីពីជលផល និងគោលការណ៍ណែនាំបច្ចេកទេសផ្សេងៗ ព្រមទាំងនិមិត្តសញ្ញាគុណភាពផលផលិតផលកម្ពុជានឹងពាំនាំកម្ពុជា ទៅកាន់ភាពជោគជ័យបន្ថែមទៀតនាពេលខាងមុខ។

សូមបញ្ជាក់ថា មកទល់ពេលនេះមានសហគ្រាសចំនួន១៧ ទទួលបាននិមិត្តសញ្ញាគុណភាពផល ផលិតផលកម្ពុជា(CQS)។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរំពឹងថា កម្ពុជានឹងអាចនាំចេញផលិតផលជលផលទៅកាន់ទីផ្សារថ្មីៗកាន់តែច្រើនបន្ថែមទៀត ជាពិសេសទីផ្សារអឺរ៉ុប ខណៈមកទល់ពេលនេះសហគ្រាសទាំងនោះបានត្រៀមលក្ខណៈរួចរាល់ហើយ ទាំងសមត្ថភាពផលិត និងបច្ចេកទេសស្របតាមស្តង់ដាសុវត្ថិភាព និងអនាម័យ ហើយកំពុងរង់ចាំការចុះវាយតម្លៃពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពរបស់សហភាពអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យនាំចេញតែប៉ុណ្ណោះ៕

អត្ថបទ បូ ដូឡា,រូបភាព តែន ចិន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិនឹងដាក់ឱ្យប្រើកម្មវិធីបាគងសម្រាប់ទេសចរ ដើម្បីជួយសម្រួលដល់ការចាយប្រាក់របស់ភ្ញៀវទេសចរបរទេស

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ការទូទាត់ប្រាក់តាមកម្មវិធីបាគងថ្មីមួយ សម្រាប់ភ្ញៀវទេសចរ ដើម្បីជួយសម្រួលដល់ការចាយវាយ ឬទូទាត់ថ្លៃទ…

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ទទួលជោគជ័យលើការបង្កាត់ពូជត្រីស្ពង់ និងក្តាមសមុទ្រ

ព័ត៌មាន
កូនត្រីស្ពង់ និងក្តាមសមុទ្រត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ (MARDEC) បង្កាត់ពូជទទួលបានលទ្ធផលជោគជ័យ ហើយបានយកកូនពូជរា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ