អត្ថបទក្រុមហ៊ុន

ប្រូម៉ូសិនឈ្នះកាតបញ្ចូលលុយទូរស័ព្ទជាមួយភ្នាក់ងារ អេ អឹម ខេ នឹងផុតថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣ នេះហើយ!


រួសរាន់ឡើងអតិថិជនទាំងអស់គ្នា ឱកាសឈ្នះកាតទូរស័ព្ទភ្លាមៗជាមួយនឹងការវេរលុយតាមរយៈភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស ជិតផុតប្រូម៉ូសិនហើយ! អតិថិជនគ្រាន់តែវេរលុយ ឬធ្វើប្រតិបត្តិការតាមរយៈបាគងជាមួយភ្នាក់ងារ អេ អឹម ខេ ណាមួយ ដែលមានជាង ៦០០០កន្លែង នឹងមានឱកាសទទួលបាន រង្វាន់កាតបញ្ចូលលុយទូរស័ព្ទភ្លាមៗ។
ប្រូម៉ូសិនឈ្នះកាតបញ្ចូលលុយទូរស័ព្ទជាមួយភ្នាក់ងារ អេ អឹម ខេ នឹងផុតថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣ នេះហើយ!
ដោយ

កាលកំណត់៖ ចាប់ពីថ្ងៃទី 17 ខែកក្កដា រហូតដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2023

របៀបចូលរួម៖

- អតិថិជនគ្រាន់តែវេរលុយ ឬធ្វើប្រតិបត្តិការតាមរយៈបាគងជាមួយភ្នាក់ងារ អេ អឹ​ម ខេ ណាមួយ នឹងមានឱកាសទទួលបាន រង្វាន់កាតបញ្ចូលលុយទូរស័ព្ទភ្លាមៗ

- បន្ទាប់ពីទទួលបានបង្កាន់ដៃ អតិថិជនគ្រាន់តែពិនិត្យមើលផ្នែកខាងក្រោមនៃបង្កាន់ដៃ

- ប្រសិនបើឃើញសារអបអរសាទរនៅលើបង្កាន់ដៃអំពីការឈ្នះ១ដុល្លារ អតិថិជនអាចស្នើយកកាតកាតបញ្ចូលលុយទូរស័ព្ទពីភ្នាក់ងារភ្លាមៗបាន

- ភ្នាក់ងារនឹងធ្វើការស្កេន QRកូត ពីបង្កាន់ដៃរបស់អតិថិជន និងផ្តល់កាតបញ្ចូលលុយទូរស័ព្ទជូនដល់អតិថិជន

លក្ខន្តិក៖

- ការផ្តល់ជូននេះសម្រាប់អតិថិជនដែលធ្វើការវេរលុយជាមួយភ្នាក់ងារ អេ អឹម ខេ តែប៉ុណ្ណោះ សម្រាប់អតិថិជនដែលវេរលុយជាមួយកម្មវិធី AMK Mobile App និងការិយាល័យ អេ អឹម ខេ នឹងមិនបានទទួលការផ្តល់ជូននេះទេ

- រង្វាន់នេះនឹងជ្រើសរើសដោយចៃដន្យភ្លាមៗនៅក្នុងប្រព័ន្ធរបស់ អេ អឹម ខេ

- អេ អឹម ខេ សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន

ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០ (ឥតគិតថ្លៃ) ឬហ្វេសប៊ុកផេក AMK អេ អឹម ខេ

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។​ ​បេសកកម្មរបស់ អេ អឹម ខេ គឺស្នូលនៃប្រតិបត្តិការ ដែលផ្តោតលើការបង្កើតឥទ្ធិពលឋិតថេរនៅក្នុងសហគមន៍ តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។




អត្ថបទបន្ទាប់


ស្ថាប័នរដ្ឋ និងវិស័យឯកជនលើកទឹកចិត្តឲ្យអ្នករកស៊ីក្នុងវិស័យ SME ចូលជាបណ្តុំ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យម គឺជាវិស័យអាទិភាព ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅ និ…

ការសិក្សាស្រាវជ្រាវរកឃើញថា សម្ពាធអតិផរណាសកលអាចកាន់តែពិបាកគ្រប់គ្រងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ

ព័ត៌មាន
សម្ពាធអតិផរណាសកលអាចកាន់តែពិបាកគ្រប់គ្រងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ការកើនឡើងនូវរបាំងនៃការធ្វើពាណិជ្ជកម្ម កំណើនប្រជាជនវ័យចំណាស់ជាសាកល អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ