លោក ពូទីន បស្ចិមលោកត្រូវបំពេញតាមការចង់បានរបស់រុស្ស៊ី បើចង់ឲ្យកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអាចរស់ឡើងវិ

លោក ពូទីន ថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអាចរស់ឡើងវិញបាន លុះត្រាតែបស្ចិមលោកបំពេញតាមការទាមទាររបស់រុស្ស៊ី


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទទី៤ខែកញ្ញាថា កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពតាមសមុទ្រខ្មៅក្នុងពេលសង្រ្គាមនេះ អាចរស់ឡើងវិញបាន លុះត្រាតែបស្ចិមលោក បំពេញតាមការចង់បានរបស់ទីក្រុងម៉ូស្គូ លើការនាំចេញកសិផលរបស់ខ្លួន ប៉ុន្តែអ៊ុយក្រែននិងសម្ព័ន្ធមិត្តបស្ចិមលោកបានច្រានចោលការទាមទាររបស់រុស្ស៊ីដោយពួកគេ អះអាងថា វាជាឧបាយកលរបស់រុស្ស៊ី ដើម្បីទាញយកផលប្រយោជន៍តែប៉ុណ្ណោះ។
លោក ពូទីន បស្ចិមលោកត្រូវបំពេញតាមការចង់បានរបស់រុស្ស៊ី បើចង់ឲ្យកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអាចរស់ឡើងវិញ
ដោយ

រុស្ស៊ីបានបានចាកពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិកាលពីខែកក្កដា ក្រោមហេតុផលថា កិច្ចព្រមព្រៀងនេះ មិនបានគោរពចំពោះការនាំចេញអាហារ និងជីរបស់រុស្ស៊ីឡើយ ហើយថាការរឹតបន្តឹងលើការដឹកជញ្ជូន និងការធានារ៉ាប់រងបានរារាំងពាណិជ្ជកម្មកសិកម្មរបស់ខ្លួន បើទោះជាទីក្រុងម៉ូស្គូអាចដឹកជញ្ជូនស្រូវសាលីបានច្រើនចាប់តាំងពីឆ្នាំមុនក៏ដោយ។

ថ្មីៗនេះលោក ពូទីន បានបញ្ជាក់ពីការមិនអាចបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនេះវិញ ក្រោយពីលោកបានជួបជាមួយលោក តាយីប អឺដូហ្គាន ប្រធានាធិបតីតួកគីនៅទីក្រុងសូឈីនៅប្រទេសរុស្ស៊ី កាលពីថ្ងៃទី៤ខែកញ្ញា ដោយលោកបានប្រាប់ក្រុមអ្នកកាសែតថា ឱ្យតែបស្ចិមលោកគោរពតាមលក្ខខណ្ឌរបស់រុស្ស៊ី នោះក្រឹមឡាំងអាចនឹងត្រលប់ទៅរកកិច្ចព្រមព្រៀងនេះវិញតែក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។

លោក អឺដូហ្គាន បានសម្តែងក្តីសង្ឃឹមថា ដំណោះស្រាយមួយអាចកើតឡើងក្នុងពេលឆាប់ៗនេះ ខណៈដែលប្រទេសតួកគី និងអង្គការសហប្រជាជាតិ បានដាក់បញ្ចូលគ្នានូវកញ្ចប់សំណើថ្មីមួយ ដើម្បីស្រាយបញ្ហានេះ។
លោក អឺដូហ្គាន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយលោក ពូទីន ទីក្រុងសូឈី ថា ពួកគេជឿជាក់ថា ពួកគេនឹងសម្រេចបាននូវដំណោះស្រាយ ដែលនឹងបំពេញតាមការរំពឹងទុកក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

នៅមុននេះរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អាណាឡេណា ប៊ែរបក (Annalena Baerbock) បានបញ្ចេញមតិដោយនិយាយថា ល្បែងរបស់លោក ពូទីន ជាមួយកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនេះ គឺអាត្មានិយម និងមិនស្មោះត្រង់ដោយលោកស្រី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៊ែរឡាំងថា វាគឺដោយសារតែលោក ពូទីន ប៉ុណ្ណោះទើបបានជាអ្នកដឹកជញ្ជូនទំនិញមិនអាចឆ្លងកាត់សមុទ្រខ្មៅ ដោយសេរីម្តងទៀតបានបែបនេះ។

សូមបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃស្រូវសាលី ស្រូវបាឡេ ប្រេងផ្កាឈូករ័ត្ន និងទំនិញផ្សេងទៀត ដែលប្រទេសកំពុងអភិវឌ្ឍន៍ពឹងផ្អែកលើផលិតផលទាំងនេះ ហើយទិន្នន័យពីមជ្ឈមណ្ឌលសម្របសម្រួលរួមនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីបានបង្ហាញថា ចំនួន៥៧%នៃគ្រាប់ធញ្ញជាតិនាំចេញពីអ៊ុយក្រែនបានដឹកទៅប្រទេសកំពុងអភិវឌ្ឍន៍ ដោយភាគច្រើនបំផុតគឺទៅប្រទេសចិន៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ម្ចាស់អាជីវកម្មនៅក្នុងទីក្រុងហូជីមិញកំពុងប្រឈមមុខនឹងបំណុលពន្ធ ដោយសារបញ្ហាហិរញ្ញវត្ថុ

ព័ត៌មាន
អាជីវកម្មមួយចំនួននៅក្នុងទីក្រុងហូជីមិញ ជាពិសេសអ្នកដែលកំពុងប្រតិបត្តិការក្នុងវិស័យអចលនទ្រព្យកំពុងប្រឈមមុខនឹងបំណុលពន្ធយ៉ាងច្រើន ដោយសារតែបញ្…

ថ្នាក់ដឹកនាំកម្ពុជា-សិង្ហបុរី ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល

ព័ត៌មាន
នៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម លី សៀនលុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីសិង្ហបុរី ក៏បានពិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ