ក្រុមសិទ្ធិមនុស្សចង់ចាប់ខ្លួនអតីតប្រធានាធិបតីស្រីលង្កានៅប្រទេសសិង្ហបុរី

ក្រុមសិទ្ធិមនុស្សគ្រោងប្ដឹងចាប់ខ្លួនអតីតប្រធានាធិបតីស្រីលង្កា ដែលកំពុងភៀសខ្លួននៅក្នុងប្រទេសសិង្ហបុរី


ក្រុមសិទ្ធិមនុស្សអន្តរជាតិមួយបានចងក្រងឯកសារពីបទចោទប្រកាន់លើការរំលោភបំពាននៅប្រទេសស្រីសង្កា ហើយបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌទៅអគ្គមេធាវីរបស់ប្រទេសសិង្ហបុរី ដើម្បីស្វែងរកការចាប់ខ្លួនអតីតប្រធានាធិបតីស្រីលង្កា លោកហ្កូតាបាយ៉ា រ៉ាចាប៉ាសា (Gotabaya Rajapaksa) ក្នុងអំឡុងពេលលោកកាន់តំណែងនាពេលមានសង្គ្រាមស៊ីវិលដ៏យូរអង្វែងនៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ក្រុមសិទ្ធិមនុស្សគ្រោងប្ដឹងចាប់ខ្លួនអតីតប្រធានាធិបតីស្រីលង្កា ដែលកំពុងភៀសខ្លួននៅក្នុងប្រទេសសិង្ហបុរី

បើយោងតាមច្បាប់ចម្លងនៃពាក្យបណ្តឹងដែលបានផ្សាយដោយទីភ្នាក់ងារ Reuters បានបង្ហាញថា c បាននិយាយថា លោក Rajapaksa បានប្រព្រឹត្តអំពើបំពានច្បាប់យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ក្នុងអំឡុងពេលការបង្គ្រាបការបះបោរនៅក្នុងសង្គ្រាមស៊ីវិលក្នុងឆ្នាំ ២០០៩ នៅពេលនោះ លោកកាន់តំណែងជាប្រមុខការពារជាតិរបស់ប្រទេសស្រីលង្កា។

គួររំលឹកឡើងវិញថា លោក Rajapaksa បានដាក់ពាក្យលាលែងពីតំណែង ក្នុងពេលលោកភៀសខ្លួនមកកាន់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ ដោយនៅពេលនោះ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលស្រីលង្កាបានសម្រុកចូលការិយាល័យ និងលំនៅដ្ឋានផ្លូវការរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោក។

យ៉ាងណាមិញ លោកស្រីអាឡិចហ្សាដ្រា លីលី ខាថើរ (Alexandra Lily Kather) មេធាវីអន្តរជាតិម្នាក់បានប្រាប់ទីភ្នាក់ងាររ៉យទ័រពីទីក្រុងប៊ែរឡាំងថា៖ «បណ្តឹងព្រហ្មទណ្ឌដែលត្រូវដាក់ដោយផ្អែកលើ ព័ត៌មានដែលអាចមានការផ្ទៀងផ្ទាត់បានលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត ហើយដែលមានភស្តុតាងផងដែរនោះ អាចធ្វើទៅបានតាមផ្លូវច្បាប់ ហើយបុគ្គលដែលត្រូវបានចោទនោះ កំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរីផងដែរ»។

ជាការឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារ Reuters ដដែល អ្នកនាំពាក្យរបស់អង្គជំនុំជម្រះក្តីនៃអគ្គមេធាវីរបស់ប្រទេសសិង្កបុរីបាននិយាយថា ខ្លួនពិតជាបានទទួលលិខិតចោទប្រកាន់មួយពីអង្គការតម្លាភាព និងយុត្តិធម៌អន្តរជាតិ (ITJP) កាលពីថ្ងៃទី២៣ ខែកក្កដាមែន។ ក៏ប៉ុន្តែ អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «ខ្លួនមិនអាចធ្វើអត្ថាធិប្បាយបន្ថែមទៀតលើបញ្ហានេះបានទេ»។

គួរជម្រាបថា ក្រសួងការបរទេសរបស់ប្រទេសសិង្ហបុរីបានបញ្ជាក់ថា លោក Rajapaksa បានចូលមកក្នុងប្រទេសនេះ ក្នុងដំណើរទស្សនកិច្ចឯកជនមួយប៉ុណ្ណោះ ហើយមិនបានស្វែងរក ឬត្រូវបានផ្តល់សិទ្ធិជ្រកកោនអ្វីនោះឡើយ។

មួយវិញទៀត លោកស៊ូបបាកា ដេម (Shubhankar Dam) សាស្ត្រាចារ្យមួយរូបនៃសាកលវិទ្យាល័យ ផុសម៉ៅ (Portsmouth School of Law) ក្នុងប្រទេសអង់គ្លេស ដែលបានកំពុងបង្រៀននៅប្រទេសសិង្ហបុរី បាននិយាយថា ខណៈពេលដែលតុលាការរបស់សិង្ហបុរីអាចកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម ការប្រល័យពូជសាសន៍ និងការធ្វើទារុណកម្មណាមួយបាន លុះត្រាតែវាជាមធ្យោបាយចុងក្រោយ ក្នុងការអនុវត្តសិទ្ធិអំណាចនេះដោយខ្វះមិនបាន។

លោកបានបន្ថែមថា «ការសម្រេចចិត្តណាមួយក្នុងការកាត់ទោសអតីតប្រមុខរដ្ឋនៃប្រទេសណាមួយត្រូវតែមានតុល្យភាពប្រឆាំងទៅគោលបំណងគោលនយោបាយការបរទេសរបស់ប្រទេសនោះ»។

គួររំលឹកបន្តិចថា ប្រទេសស្រីលង្កាបានបិទបញ្ចប់សង្គ្រាមស៊ីវិលរបស់ខ្លួនរយៈពេល ២៥ ឆ្នាំរវាងក្រុមបះបោរបំបែកខ្លួននៃក្រុមជនជាតិភាគតិចតាមិល និងកងកម្លាំងរដ្ឋាភិបាលស្រីសង្កាក្នុងឆ្នាំ ២០០៩ កន្លងទៅ ហើយក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ភាគីទាំងពីរពីបទរំលោភបំពានយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលសង្រ្គាមនោះ៕




អត្ថបទបន្ទាប់


បេក្ខភាពនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោកស៊ូណាក ប្តេជ្ញានឹងប្រកាន់ជំហរម៉ឺងម៉ាត់ជាមួយចិន

ព័ត៌មាន
លោករីស៊ី ស៊ូណាក (Rishi Sunak) ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីដ៏លេចធ្លោរជាងគេរបស់អង់គ្លេស បានសន្យាថា នឹងប្រកាន់ជំហរតឹងរ៉ឹងទៅលើប្រទេសចិន ប្…

រថយន្តអគ្គិសនី Hongqi E-QM5 បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ខណៈមនុស្សជាច្រើនបានសាកល្បង

ព័ត៌មាន
ថ្មីៗនេះ រថយន្តអគ្គីសនី Hongqi E-QM5 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ម៉ូឌែលរថយន្តអគ្គីសនីនេះ អាចសន្សំសំចៃថាមពលបាន ១០០% និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ