Advertisement
តម្លៃជ័រកៅស៊ូ

ចូលដល់​ខែមករា​ឆ្នាំនេះ តម្លៃជ័រ​កៅស៊ូ​ក្រែប ចាប់​ផ្ដើម​រអិល​ធ្លាក់ចុះ​តម្លៃ!


តម្លៃ​ជ័រកៅ​ស៊ូក្រែប នៅដើម​ឆ្នាំ២០១៨ នេះ ហាក់បី​ដូចជា​បង្ហាញនូវ​សញ្ញាធ្លាក់​ចុះគួរ​ឲ្យកត់​សម្គាល់ បើធៀប​នឹងតម្លៃកៅ​ស៊ូកាលពី​ឆ្នាំដើម​មុន។ ជាក់ស្តែង នៅ​ក្នុង​ខែមករា ដើមឆ្នាំ ២០១៨នេះ តម្លៃជ័រកៅ​ស៊ូក្រែប មាន​ជាមធ្យម​ប្រមាណ​ជាង ១,៤០០ ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ តម្លៃនេះ​បានធ្លាក់ចុះ​ប្រមាណជាង​៤០០ ដុល្លារអាមេរិក ធៀបនឹង​អំឡុង​ពេល​ដូចគ្នា​កាល​ពី ឆ្នាំ ២០១៧ កន្លងទៅ ដែលមាន​ជិត២០០០ដុល្លារ​អាមេរិក​ ក្នុងមួយតោន។ នេះបើ​តាម​របាយការណ៍​ថ្មីចុងក្រោយ​មួយ ពីអគ្គនាយកដ្ឋាន​កៅស៊ូ ដែលបាន​ចេញផ្សាយកាល​ពីពេលថ្មីៗនេះ។​
ឧកញ៉ា ម៉ុង ឫទ្ធី ចុះ​ពិនិត្យ​មើល​សកម្មភាព​ចៀរ​ជ័រ​កៅស៊ូ នៅចម្ការ​របស់​លោក។ រូបភាពពី ហ្វេសប៊ុក
ដោយ
Advertisement

ការនំាចេញ​ជ័រកៅស៊ូ​ ក្នុងខែមករា មានចំនួន​ជាង ១,៨ ម៉ឺនតោន កើនឡើង​ជាង ៤,៥ ពាន់តោន ពោល​មានកំណើន ៣២% បើធៀបនឹងរយៈ​ពេលដូចគ្នា​កាលពីឆ្នាំ​មុន។ ដ្បិតថា បរិមាណបញ្ចេញ​លក់ជ័រកៅស៊ូ​កើនឡើង​ក៏ពិតមែន ក៏ប៉ុន្ដែ និយាយ​ពីតម្លៃវិញ​ហាក់​រអិលធ្លាក់ចុះ គឺតម្លៃជ័រកៅស៊ូ​ជាមធ្យម ដែល​បានលក់​នៅ​ក្នុងខែ​មករាឆ្នាំ​នេះ មានត្រឹម​តែ ១៤៤០ដុល្លារ​អាមេរិកប៉ុណ្ណោះ ក្នុងមួយតោន ខណៈដែល​កាលពីខែ​មករាឆ្នាំ​២០១៧​កន្លងទៅ មានតម្លៃ​ជិត ២០០០ដុល្លារអាមេរិក ក្នុងមួយតោន ពោលគឺ​មានការ​ធ្លាក់ចុះជាង​៤៦០​ដុល្លារ។

ដោយឡែក តម្លៃជ័រកៅស៊ូ​នៅប៉ុន្មាន​ខែចុងក្រោយ​ក្នុងឆ្នាំ​២០១៧កន្លង​ទៅ ក៏មានតម្លៃ​ប្រហាក់ប្រហែល​គ្នាទៅ​នឹងតម្លៃ​កៅស៊ូ​ក្នុងខែ​មករា​ឆ្នាំនេះ​ផងដែរ ដែល​មានតម្លៃ​ក្នុងរង្វង់​ជាង​១,៤០០ដុល្លារអាមេរិក។

សូមជម្រាបថា រយៈពេល​ពេញ១ឆ្នាំ​២០១៧ កន្លងទៅ កម្ពុជាបាន​បញ្ចេញលក់ជ័រ​កៅស៊ូ​​បានប្រមាណ​ជាង ១៨,៨ ម៉ឺនតោន កើនឡើងជាង​៤​ម៉ឺន​តោន​ ធៀបនឹង​ឆ្នាំមុន ខណៈដែល​តម្លៃលក់​ជ័រកៅស៊ូ​ជាមធ្យមក្នុង​ឆ្នាំ២០១៧ មានជាង​ ១,៥៨៦ ដុល្លារអាមេរិក ក្នុង១តោន កើនឡើងប្រមាណ​៣០០​ដុល្លារអាមេរិក ឬស្មើនឹង​២៤% ធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះដែរ បើគិត​មកទល់​បច្ចុប្បន្ន ផ្ទៃដី​ដាំដុះ​កៅស៊ូ​សរុបមាន​ចំនួន​ជាង​៤៣ម៉ឺន​​ហិកតា ដែលក្នុងនោះ ផ្ទៃដីដែល​អាចៀរ​ជ័រ​កៅស៊ូបាន​ មាន​ចំនួន​ជាង ១៧ម៉ឺនហិកតា និងផ្ទៃដី​កៅស៊ូ​កំពុងថែទាំ​មានជាង ២៦ម៉ឺន​ហិកតា៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេត្តកំពត ឈរ​លំដាប់​មុខគេ​ទទួល​ភ្ញៀវ​ទេសចរ​​ក្នុង​អំឡុងថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​​ចិន-​វៀតណាម

ព័ត៌មាន
ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមកន្លងទៅថ្មីៗនេះ មានទេសចរធ្វើដំណើរទៅកម្សាន្តនៅរមណីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា មានចំនួន ៨៦៤,៧៧០នាក់...

តើ​កំណើនធនាគារនិងមីក្រូហិរញ្ញវត្ថុ​បង្កើតភាពវិជ្ជមាន​ឬ​អវិជ្ជមាន​អ្វីខ្លះ?

ព័ត៌មាន
បច្ចុប្បន្ន នៅកម្ពុជាមានកំណើនធនាគារ និង មីក្រូហិរញ្ញវត្ថុគួរឲ្យកត់សម្គាល់។ លោក យុន សុវណ្ណា នាយក​ប្រតិបត្តិ​នៃ​សមាគមមីក្រូ​ហិរញ្ញវត្ថុកម្ពុ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ