រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាម

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាម មុនពេលទៅចូលរួមក្នុងកិច្ចប្រជុំG20 នៅប្រទេសឥណ្ឌូនេស៊ី


រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសនេះ នៅមុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំជី២០ (G20) នៅចុងសប្តាហ៍នេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាម

រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ឡាវ​រ៉ូ​វ ដែល​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​លោក ប៊ូ ថា​ញ់ សុ​ន (Bui Thanh Son) នេះ បាន​កើតឡើង​ស្រប​ពេល​ដែល​ប្រទេស​ទាំង​២​គឺ​វៀតណាម និង​រុ​ស្ស៊ី​បាន​ប្រារព្ធ​ខួប​លើក​ទី​១០​នៃ​«​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​លើ​គ្រប់​វិស័យ​»​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

នៅ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ G20 នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​ចុង​ស​ប្ដា​ហ៍​នេះ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក សឺ​ហ្គេ ឡាវ​រ៉ូ​វ បាន​ឈាង​ចូល​ប្រទេស​វៀតណាម នៅ​ថ្ងៃ​អង្គារ​ទី ៥​កក្កដា​នេះ តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម លោក ប៊ូ ថា​ញ់​សុ​ន នៅ​គ្រា​ដែល​ប្រទេស​ទាំង​ពី មានការ​ប្រារព្ធ​ខួប​១០​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​រុ​ស្ស៊ី នៅ​វៀតណាម​នេះ គឺ​ធ្វើ​ឡើង​ចំ​ពេល​ដែល ប្រមុខ​ការទូត​ចិន ក៏​កំពុង​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​បន្ដដំណើរ​ទស្សនៈកិច្ច​នៅ​ប្រទេស​តំបន់​អាស៊ាន​មួយ​ចំនួន​ទៀត​ផង​ដែរ​។

បើ​និយាយ​ពី​ទំនាក់ទំនង​រវាង​រុ​ស្ស៊ី និង​វៀតណាម ឃើញ​ថា​ប្រទេស​រុ​ស្ស៊ី គឺជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​ធំ​បំផុត​របស់​វៀតណាម ហើយ​ក្រុមហ៊ុន​របស់​រុ​ស្ស៊ី​មួយ​ចំនួន​មានការ​ពាក់ព័ន្ធ​នឹង​គម្រោង​ទិញ​ថាមពល​សំខាន់​ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម​។

ប្រទេស​រុ​ស្ស៊ី​និង​វៀតណាម​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​គ្នា​តាំងពី​សម័យ​សហភាព​សូ​វៀត​មក​ម្ល៉េះ ហើយ​រហូត​មក​ដល់​ពេល​នេះ វៀតណាម​មិន​ទាន់​បាន​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន​ដែល​ទីក្រុង​ម៉ូ​ស្គូ​ហៅ​ថា​ជា​«​ប្រតិបត្តិការ​ពិសេស​»​នោះ​នៅឡើយ​ទេ​។

កាលពី​ខែមេសា ប្រទេស​វៀតណាម​បាន​បោះ​ឆ្នោត​ប្រឆាំង​នឹង​សេចក្ដីសម្រេច​ចិត្ត​របស់​អង្គការសហប្រជាជាតិ​ស្ដី​ពី​ការ​ព្យួរ​ឋានៈ​របស់​ប្រទេស​រុ​ស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

សេចក្តីថ្លែងការណ៍​របស់​វៀតណាម​នេះ​បាន​និយាយ​ថា ពាណិជ្ជកម្ម​រវាង​វៀតណាម និង​រុ​ស្ស៊ី​បាន​កើនឡើង ២៥ ភាគរយ​កាលពី​ឆ្នាំ​មុន គឺ​ឡើង​ដល់​ជាង ៧ ពាន់​លាន​ដុល្លារ​។

បន្ទាប់​ពី​ទស្សនកិច្ច​នៅ​វៀតណាម លោក ឡាវ​រ៉ូ​វ ក៏​នឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ការ​បរទេស​មក​ពី​បណ្ដា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ខ្លាំង​បំផុត​ទាំង​២០​ដែល​នឹង​រៀបចំ​ធ្វើ​នៅ​លើ​កោះ​បាលី​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​ចុង​ស​ប្ដា​ហ៍​នេះ​ផង​ដែរ​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អ៊ុយក្រែនត្រូវការថវិកា ៧៥០ ពាន់លានដុល្លារសម្រាប់ការកសាងប្រទេសឡើងវិញនៅពេលបញ្ចប់សង្គ្រាម

ព័ត៌មាន
នាយករដ្ឋមន្ត្រីអ៊ុយក្រែនបានប្រាប់សន្និសីទអន្តរជាតិនៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា ប្រទេសរបស់ខ្លួននឹងត្រូវចំណាយថវិកាប្រមាណ ៧៥០ ពាន់លានដុល្លារ ដើម្ប…

មន្ត្រីជាន់ខ្ពស់ចិន និងអាមេរិកជួបពិភាក្សាគ្នា ចំពេលវ៉ាស៊ីនតោនគ្រោងដករនាំងពន្ធលើទំនិញចិន

ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីចិនលោកលីវ ហេ(Liu He) បានពិភាក្សាអំពីសំណុំរឿងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងរនាំងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ចិន ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ