ប្រភពពីក្រុមហ៊ុនប្រេងរុស្ស៊ី បានឱ្យដឹងថា រដ្ឋាភិបាលបានជូនដំណឹងថា ក្រុមហ៊ុនប្រេងឥន្ធនៈទាំងអស់អាចបើកនាំចេញឡើងវិញនៅសប្តាហ៍ក្រោយ។
គួរជម្រាបថា ប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងម៉ាស៊ូតតាមសមុទ្រកំពូលរបស់ពិភពលោក បានដាក់ការហាមឃាត់លើការនាំចេញប្រេង កាលពីថ្ងៃទី២១ ខែកញ្ញា ដើម្បីដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈក្នុងស្រុកដែលមានការកើនឡើងខ្ពស់ និងខ្វះខាត។
តែរដ្ឋាភិបាលរុស្ស៊ីបានលុបចោលការរឹតបន្តឹង កាលពីថ្ងៃទី៦ ខែតុលា លើការនាំចេញប្រេងម៉ាស៊ូតតាមបំពង់បង្ហូរ ប៉ុន្តែការនាំចេញប្រេងសាំងផ្ទាល់នៅតែហាមប្រាមមកទល់នឹងពេលនេះ។ មន្ត្រីរុស្ស៊ីថា ការលុបចោលការហាមឃាត់នេះ នឹងធ្វើឱ្យទីផ្សារប្រេងក្នុងស្រុករុស្ស៊ីមានស្ថិរភាព ខណៈកាលពីឆ្នាំមុន រុស្ស៊ីជាអ្នកនាំចេញប្រេងឥន្ធនៈធំបំផុតរបស់ពិភពលោកប្រមាណ៣៥លានតោន៕
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។