មិត្តដែកថែប

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាបន្តរក្សា និងពង្រឹងទំនាក់ទំនាក់សេដ្ឋកិច្ចកាន់តែស្អិតល្មួតជាមួយមហាមិត្តដែកថែបចិន


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា បានអះអាងអំពីការប្តេជ្ញាចិត្ត បន្តរក្សាទំនាក់ទំនងល្អ ជាមួយរាជរដ្ឋាភិបាលចិន សំដៅធ្វើយ៉ាងពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។ ការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងបទសម្ភាសពិសេសមួយជាមួយសារព័ត៌មាន ចិន China Media Group ក្នុងកម្មវិធី Leaders Talk កាលពីពេលថ្មីៗនេះ។
2
ដោយ

នៅក្នុងបទសម្ភាសពិសេសជាមួយសារព័ត៌មាន China Media Group នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងកម្មវិធី Leaders Talk សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា បានអរគុណចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។ សម្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន ប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ដែលនេះមិនត្រឹមតែជួយធ្វើឲ្យសេដ្ឋកិច្ច និងសង្គមកម្ពុជា កាន់តែរីកចម្រើន ប៉ុណ្ណោះទេ តែក៏នឹងជួយជំរុញបន្ថែមនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជនររបស់ប្រទេសទាំងពីរផងដែរ។ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានចិន ចំពោះផែនការរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនាក់សេដ្ឋកិច្ចរវាងប្រទេសចិន និងប្រទេសកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អះអាងថា ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា សម្ដេចប្ដេជ្ញានឹងបន្តរក្សាទំនាក់ទំនងល្អ ជាមួយរាជរដ្ឋាភិបាលនៃសាធារណរដ្ឋចិន សំដៅធ្វើយ៉ាងពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

ប្រទេសកម្ពុជា និងចិនកន្លងមកបានប្តេជ្ញាចិត្ត នឹងពង្រីកទំហំពាណិជ្ជកម្មឲ្យបានដល់១៥ពាន់លានដុល្លារក្នុងមួយឆ្នាំផងដែរ ខណៈកាលពីឆ្នាំ២០២២សម្រេចបានជិត១២ពាន់លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ចិន គឺជាប្រទេសដំបូងគេបង្អស់ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវការ ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា ដើម្បីចូលរួមពិព័រណ៍​ចិន-អាស៊ាន លើកទី២០ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ បន្ទាប់មក តបតាមការអញ្ជើញរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណប្រតិភូជាន់ខ្ពស់ អញ្ជើញធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួម«វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា នៅរយៈពេល ៩ខែឆ្នាំនេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារចិន សម្រចបានប្រមាណ ១ពាន់លានដុល្លារ ខណៈការនាំចូលពីចិនមកកាន់កម្ពុជាវិញ មានទំហំទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារ។ ប្រទេសចិន ក៏ជាប្រភពហិរញ្ញប្បទាន វិនិយោគទុន និងទេសចរណ៍អន្តរជាតិដ៏សំខាន់របស់កម្ពុជាផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលឲ្យសិក្សាលទ្ធភាពវិនិយោគរបស់រដ្ឋលើគម្រោងជាប់គាំងនៅខេត្តព្រះសីហនុ ដែលមានសក្តានុពលខ្ពស់

ព័ត៌មាន
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជំរុញឲ្យសិក្សាលទ្ធភាពវិនិយោគរបស់រដ្ឋទៅលើគម្រោងវិនិយោគជាប់គាំងនៅក្នុងខេត្តព្រះសីហន…

អ្នកជំនាញជឿថា អង្ករកម្ពុជានឹងមានការបញ្ជាទិញកាន់តែច្រើន ក្រោយពូជស្រូវសែនក្រអូបឈ្នះពានរង្វាន់មាស

ព័ត៌មាន
អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូប នៅក្នុងឆ្នាំ២០២៣ បានឈ្នះពានរង្វាន់មាសនៅក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករស …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ