អង្ករកម្ពុជា ឈ្នះពានរង្វាន់

អ្នកជំនាញជឿថា អង្ករកម្ពុជានឹងមានការបញ្ជាទិញកាន់តែច្រើន ក្រោយពូជស្រូវសែនក្រអូបឈ្នះពានរង្វាន់មាស


អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូប នៅក្នុងឆ្នាំ២០២៣ បានឈ្នះពានរង្វាន់មាសនៅក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករស គ្រាប់វែងចិន-អាស៊ាន លើកទី១ ដែលរៀបចំនៅប្រទេសចិន។ អ្នកជំនាញក្នុងវិស័យស្រូវអង្ករជឿជាក់ថា តាមរយៈការឈ្នះពានរង្វាន់នេះវានឹងជួយធ្វើឱ្យស្រូវអង្កររបស់កម្ពុជាកាន់តែមានឈ្មោះបោះសំឡេង និងទទួលបានការបញ្ជាទិញពីទីផ្សារអន្តរជាតិកាន់តែច្រើនបន្ថែមទៀត។
3
ដោយ

អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Mekong Oryza Trading ជឿជាក់ថា អង្ករកម្ពុជានឹងកាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេងថែមមួយកម្រិតទៀត ក្រោយពូជស្រូវសែនក្រអូបរបស់កម្ពុជា បានឈ្នះពាន់រង្វាន់មាស ពីកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករស គ្រាប់វែងចិន-អាស៊ាន លើកទី១ នៅប្រទេសចិនកាលពីពេលថ្មី។ អ្នកជំនាញដ៏ល្បីល្បាញក្នុងវិស័យកសិកម្មរូបនេះជឿជាក់ថា តាមរយៈពានរង្វាន់នេះវានឹងជួយពង្រីកទីផ្សារអង្ករកម្ពុជាទទួលបានការគាំទ្រ និងបញ្ជាទិញពីផ្សារអន្តរជាតិ​ ឱ្យមានការកើនឡើងបន្ថែមមួយកម្រិតទៀត។ ទន្ទឺមនឹងនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានស្នើឱ្យរោងម៉ាស៊ីនកិនស្រូវ និងឈ្មួញទិញស្រូវជួយប្រមូលទិញស្រូវពូជសែនក្រអូបនេះពីកសិករជាមួយការផ្តល់តម្លៃសមរម្យ ដែលអាចផ្តល់ប្រាក់ចំណេញគួរសមដល់ពួកគេ ដើម្បីជាការលើកទឹកចិត្ត។

យ៉ាងណាក៏ដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ លើកទឹកចិត្តឱ្យប្រជាកសិករជ្រើសរើសនិងផលិតពូជស្រូវល្អៗសម្រាប់ដាំដុះ ដើម្បីឆ្លើយតបនឹងតម្រូវការបញ្ជាទិញពីក្រៅប្រទេស ដ្បិតវាអាចផ្តល់ប្រាក់ចំណេញខ្ពស់ដល់ពួកគេ។ បើតាមអ្នកជំនួញក្នុងវិស័យកសិកម្មរូបនេះ តាមរយៈគុណភាព និងតម្លៃមានប្រកួតប្រជែងរបស់អង្ករកម្ពុជា បានជំរុញឱ្យប្រទេសចិនបង្កើនកូតាបញ្ជាទិញអង្ករកម្ពុជារហូតដល់៥០ម៉ឺនតោនក្នុងមួយឆ្នាំ។

ទាក់ទិននឹងវិស័យស្រូវអង្ករនេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា អង្ករកម្ពុជាធ្លាប់ឈ្នះពានរង្វាន់ចំនួន៥លើករួចមកហើយ ហើយពានរង្វាន់ដែលទើបទទួលបាននេះ វានឹងជួយបង្កើនភាពទាក់ទាញសម្រាប់អង្ករកម្ពុជាមួយកម្រិតទៀត ខណៈបច្ចុប្បន្នកម្ពុជាកំពុងផ្ដោតសំខាន់លើពូជស្រូវជាយុទ្ធសាស្រ្តពីរប្រភេទ គឺពូជផ្ការំដួល និងសែនក្រអូប។ ជាមួយគ្នានេះក្រសួងកសិកម្ម ក៏កំពុងបង្កើតបណ្ដាញពូជសុទ្ធដល់កសិករ ព្រមទាំងការធ្វើទីផ្សារ ដើម្បីទាក់ទាញការនាំចេញទៅបរទេសផងដែរ។

ជុំវិញបញ្ហានេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជាយល់ឃើញថា អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបដែលទើបឈ្នះពានរង្វាន់មាសនេះ គឺកើតចេញពីការប្រកួតនៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុបចំនួន៦១ ដែលក្នុងនោះចំនួន១២ប្រភេទ មកពីប្រទេសអាស៊ានចំនួន៥ប្រទេស និង៤៥ប្រភេទមកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវនៅប្រទេសចិន។ ពូជស្រូវសែនក្រអូប ត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជាចាត់ទុកជាពូជស្រូវមិនប្រកាន់រដូវ ដែលត្រូវបានដាំដុះដោយប្រជាកសិករតាំងពីពាក់កណ្តាលទស្សវត្ស៩០ ហើយត្រូវបានក្រសួងកសិកម្ម និងអ្នកជំនាញរួមសហការរៀបចំរហូតទទួលបានពូជស្រូវសែនក្រអូបមួយដែលល្អ ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ក្រោមឈ្មោះជាផ្លូវការថាសែនក្រអូប០១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាបន្តរក្សា និងពង្រឹងទំនាក់ទំនាក់សេដ្ឋកិច្ចកាន់តែស្អិតល្មួតជាមួយមហាមិត្តដែកថែបចិន

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា បានអះអាងអំពីការប្តេជ្ញាចិត្ត បន្តរក្សាទំនាក់ទំនងល្អ ជាមួយរាជរដ្ឋាភិបាលចិន សំដៅធ្វើយ៉ា…

អតីតបេក្ខភាពនាយករដ្ឋមន្ត្រី ចង់ធ្វើឱ្យថៃក្លាយជារ៉ាដាសម្រាប់អន្តរជាតិ

ព័ត៌មាន
លោក ភីថា លីមចារ៉ើនរ៉ាត់ អតីតបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សឆ្ពោះទៅមុខ ដែលឈ្នះការបោះឆ្នោតកាលពីខែឧសភា តែមិនអាចដឹកនាំរដ្ឋាភិបាល បានអះអាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ