អេស៊ីលីដាស្វាគមន៍វិនិយោគិនបរទេសទិញភាគហ៊ុនខ្លួន

ភាគហ៊ុនអេស៊ីលីដាបើកទូលាយដល់វិនិយោគិនបរទេស ខណៈវិនិយោគិនខ្មែរត្រូវបានផ្តល់អាទិភាព


លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា «ទោះបីជាយើងធ្លាប់ប្រកាសថា យើងផ្តល់អាទិភាពដល់ប្រជាជនខ្មែរក្នុងការទិញមូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន របស់យើងនៅក្នុងផ្សារមូលបត្រកម្ពុជាក៏ពិតមែន តែយើងក៏នឹងបើកទូលាយចំពោះវិនិយោគិនបរទេសផងដែរ ព្រោះថាផ្សារមូលបត្រកម្ពុជាមិនមែនបើកតែមួយថ្ងៃនេះនោះទេ។
ភាគហ៊ុនអេស៊ីលីដាបើកទូលាយដល់វិនិយោគិនបរទេស ខណៈវិនិយោគិនខ្មែរត្រូវបានផ្តល់អាទិភាព
ដោយ

នៅ​ក្នុង​សិក្ខាសាលា​លើក​ទី​៥ ស្តី​ពី​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង​របស់​ធនាគារ​អេ​ស៊ី​លី​ដា ដែល​អ្នកចូលរួម​សុទ្ធតែ​ជា​វិនិយោគិន​កូរ៉េ ដែល​ជា​សមាជិក​នៃ​សមាគម​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​ផង​នោះ ត្រូវ​បាន​លោក​បណ្ឌិត អុិន ចាន់នី អះអាង​ថា មានការ​ចាប់អារម្មណ៍​ច្រើន​ពី​សំនាក់​វិនិយោគិន​ទាំង​អស់នេះ និង​មិន​ពិបាក​ក្នុង​ការ​ពន្យល់​ពី​បែបបទ​ផ្សេង​ៗ​នោះ​ទេ ដោយហេតុ​ថា ការ​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​បោះផ្សាយ​នេះ មិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ប្រជាជន​កូរ៉េ​ខាងត្បូង​ឡើយ​។ លោក​បណ្ឌិត​ថា​«​ដោយសារ​ធនាគារ​អេ​ស៊ី​លី​ដា គឺជា​ធនាគារ​លេខ​១ ជា​ធនាគារ​ធំ​ជាងគេ អ៊ីចឹង​ពួក​គាត់​មានការ​ចាប់​អាម្ម​ណ៍​។​ខ្ញុំ​ធ្លាប់​បាន​និយាយ​ថា ប្រជាជន​កម្ពុជា​នៅ​តែ​ជា​អាទិភាព​សម្រាប់​យើង តែ​ខ្ញុំ​សូម​បញ្ជាក់​ថា ផ្សារ​ហ៊ុន​មិនមែន​កើត​តែ​មួយ​ថ្ងៃ​ទេ ហើយ​ការ​ទិញ​លក់ យើង​មិន​អាច​កំណត់​បាន​ថា ដូច​លក់​នៅ​ផ្សារ​នានា ថា​ខ្ញុំ​មិន​លក់​អោយ​អ្នកឯង​ទេ ខ្ញុំ​លក់​អោយ​តែ​ប្រជាជន​ខ្ញុំ គឹ​មិនមែន​អ៊ីចឹង​ទេ​»​។

យ៉ាងណាមិញ លោក​បណ្ឌិត​មិន​ទាន់​អាច​បញ្ជាក់​ពី​តម្លៃ​ហ៊ុន និង​ចំនួន​ហ៊ុន​ដែល​ត្រូវ​បោះផ្សាយ​នៅឡើយ​នោះ​ទេ ដោយ​ត្រូវ​រង​ចាំ​ការ​អនុ​ញ្ញា​ពី​អាជ្ញាធរ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​សិន ដែល​អាច​នឹង​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។ ហើយ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​០២ ខែមីនា អេ​ស៊ី​លី​ដា​គ្រោង​នឹង​បើក​សិក្ខាសាលា​ម្តងទៀត ដោយ​នឹង​ផ្សាយ​ព័ត៌មាន​លំអិត​អំពី​ការ​បោះផ្សាយ​នោះ​តែ​ម្តង​។

ចំពោះ​ការ​ដឹក​វិនិយោគិន​កូរ៉េ​ផ្នែក​ហិរញ្ញវត្ថុ មក​ចូល​សិក្ខាសាលា​ស្តី​ពី​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង​របស់​ធនាគារ​អេ​ស៊ី​លី​ដា​នោះ​ដែរ លោក អេ​ន ឌ្រូ ប្រធាន​សមាគម​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា​« ខ្ញុំ​ចង់​ចែករំលែក​ឱកាស​វិនិយោគ​ដ៏​ល្អ​មួយ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ជាមួយនឹង​សហគមន៍​ជនជាតិ​កូរ៉េ និង​វិនិយោគិន​កូរ៉េ​លើ​វិស័យ​ហិរញ្ញវត្ថុ ពីព្រោះ​ថា ធនាគារ​អេ​ស៊ី​លី​ដា​នេះ គឺជា​ស្ថាប័ន​ធំ​មួយ​ដែល​នឹង​ចូលរួម​ក្នុង​សកម្មភាព​ផ្សា​រមូល​ប​ត្រ​ក្នុង​ពេល​ដ៏​ឆាប់​នេះ ដូចនេះ​សិក្ខាសាលា​នេះ ជា​ឱកាស​ដ៏​ល្អ​មួយ ដែល​អាច​ឲ្យ​សមាជិក​យើង​ស្គាល់​ធនាគារ​នេះ​កាន់តែ​ច្បាស់ និង​អាច​វិនិយោគ​ជាមួយ​បាន​»​។

ធនាគារ​អេ​ស៊ី​លី​ដា គឺជា​ធនាគារពាណិជ្ជ ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា ដែល​មានទ្រព្យ​សកម្ម​សរុប​ជាង ៥,៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៨​។ ធនាគារ​អេ​ស៊ី​លី​ដា បាន​បង្ហាញ​នូវ​តួលេខ​ចំណេញ​ធៀប​នឹង​មូលធន​ដ៏​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​មាន​តួលេខ​ដល់​ទៅ​ជាង ១០%​។

ជាមួយ​គ្នា​នេះ​ដែរ ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ លើក​ដំបូង​របស់​ធនាគារ​អេ​ស៊ី​លី​ដា នឹង​ក្លាយជា​កាតាលីករ​សម្រាប់​ការ​បោះ​ផ្យា​យ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដទៃ​ទៀត និង​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ នៃ​ការ​អភិវឌ្ឍ​ទីផ្សារ​មូលធន​នៅ​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញអចលនទ្រព្យ៖ ទីផ្សារអចលនទ្រព្យកម្ពុជាអាចនឹងរង្គោះរង្គើ ដោយសារវីរុសកូរ៉ូណា?

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា បានអះអាងថា ការរីករាលដាលនៃមេរោគកូរ៉ូណា អាចនឹងជះឥទ្ធិពលអវិជ្ជមាន ក្នុងរយៈពេលខ្លី ដល់វិស័យអចល…

ក្រុមហ៊ុនជាង ៦០ ជួប​ជជែកគ្នាយ៉ាងផុសផុល អំពីសក្ដានុពលនៃវិស័យពាណិជ្ជកម្មអនឡាញបែបទំនើបនៅកម្ពុជា

ព័ត៌មាន
ក្រុមបណ្តាញណិជ្ជករនិងប្រតិបត្តិករលើវិស័យពាណិជ្ជកម្មអនឡាញ និង Offline បានជួបជុំពិភាក្សាគ្នា ក្រោមប្រធានបទ “E-Commerce Awareness 2020” ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ