សម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោ ហ៊ុន សែន លារដ្ឋសភា ក្រោយបំពេញការងារជាងពាក់កណ្តាលជីវិត


សម្តេចតេជោ ហ៊ុន សែន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល បានប្រកាសលាសមាជិកសមាជិកានៃរដ្ឋសភានីតិកាលទី៧ ក្នុងអំឡុងពេលសម្តេចបង្ហាញវត្តមានចុងក្រោយក្នុងសម័យប្រជុំលើកទី២របស់រដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ សម្តេចតេជោបានអះអាងងថា សម្តេចបានបំពេញការងារនៅក្នុងរដ្ឋសភាជាងពាក់កណ្តាលជីវិត ពោលគឺចាប់ពីឆ្នាំ១៩៨១មកម៉្លេះ។ ការប្រកាសលាសមាជិកសមាជិកានៃរដ្ឋសភានេះ ធ្វើឡើងមុនពេលដែល សម្តេច ត្រូវឡើងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភានាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន
ដោយ

នៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧ នៃរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ថា សម្ដេចនឹងត្រូវចាកចេញពីរដ្ឋសភានៅត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។ នេះជាការបង្ហាញវត្តមានចុងក្រោយរបស់សម្តេចតេជោក្នុងនាមជាសមាជិករដ្ឋសភា មុនពេលសម្តេចផ្លាស់ប្តូរតួនាទីឡើងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភាជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលស្នើសុំចូលនិវត្តន៍។ តែយ៉ាងណាបើតាមការអះអាងរបស់សម្ដេច ហ៊ុន សែន សម្ដេចអាចនឹងជួបជាមួយថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភាម្ដងទៀតនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា។

គួរកត់សម្គាល់ថា ការប្រកាសលាសមាជិកសមាជិការដ្ឋសភារបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្រោយសម្ដេចជាប់ឆ្នោតនៅព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ ហើយសម្តេចនឹងក្លាយជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេចវិបុលសេនាភក្តី សាយ ឈុំ។ តាមការគ្រោងទុក កិច្ចប្រជុំលើកដំបូងរបស់ព្រឹទ្ធសភានីតិកាលទី៥ គ្រោងរៀបចំឡើងនៅព្រឹកថ្ងៃទី៣ ខែមេសា នេះ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះមហាក្សត្រកម្ពុជា៕

អត្ថបទ៖បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សកម្មភាពរោងចក្រនៅចិន កើនឡើងជាលើកដំបូងក្នុងរយៈពេល៦ខែមកនេះ

ព័ត៌មាន
ការស្ទង់មតិរោងចក្រជាផ្លូវការបានបង្ហាញថា សកម្មភាពផលិតកម្មរោងចក្រនៅចិន មានការកើនឡើងជាលើកដំបូងក្នុងរយៈពេល៦ខែកន្លងមកនេះ ដោយបានផ្តល់ការធូរស្…

តើមានកត្តាអ្វីខ្លះធ្វើឱ្យក្រុមហ៊ុនដឹកអ្នកដំណើរស្របច្បាប់អាចប្រឈមនឹងការបិទទ្វារ?

ព័ត៌មាន
វិស័យដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែវិស័យនេះបានរងផលប៉ះពាល់យ៉ាងដំណំដោយសារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ