សម្តេចមិនជឿថាអ៊ុយក្រែនអាចវាយដណ្តើមទឹកដីពីរុស្ស៊ីបាននោះទេ

វិបត្តិសង្គ្រាមនៅអ៊ុយក្រែន៖ សម្តេចតេជោ ហ៊ុន សែន គ្មានជំនឿថា អ៊ុនក្រែនអាចវាយដណ្តើមទឹកដីពីរុស្ស៊ីបានមកវិញនោះទេ


សម្តេចតេជោបានគូសបញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានចាប់ផ្តើមវាយលុកលើរុស្ស៊ីវិញហើយ ដើម្បីដណ្តើមទឹកដីរបស់ខ្លួនដែលរុស្ស៊ីបានវាយកាន់កាប់ យកមកគ្រប់គ្រងវិញ។ ទោះយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាហាក់គ្មានជំនឿថា កងទ័ពអ៊ុយក្រែនអាចវាយដណ្តើមទឹកដីរបស់ខ្លួនពីរុស្ស៊ីយកមកគ្រប់គ្រងបាននោះទេ បើទោះបីលោកខាងលិចព្យាយាមផ្គត់ផ្គង់សព្វាវុធឲ្យប្រទេសនេះក៏ដោយ។ មិនមានជំនឿ ក៏ដោយសារសម្តេចជឿថា រុស្ស៊ី ដែលជាប្រទេសមហាអំណាចយោធាលើពិភពលោក នឹងមិនឈរឱបដៃឲ្យអ៊ុយក្រែនវាយដោយងាយស្រួលនោះទេ។
វិបត្តិសង្គ្រាមនៅអ៊ុយក្រែន៖ សម្តេចតេជោ ហ៊ុន សែន គ្មានជំនឿថា អ៊ុនក្រែនអាចវាយដណ្តើមទឹកដីពីរុស្ស៊ីបានមកវិញនោះទេ

យ៉ាងណាមិញ ក្នុងជំនួបតាមទូរសព្ទកាលពីពេលថ្មីៗសម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រធានាធិបតីអ៊ុយក្រែនស្វែងរកវិធីសាស្ត្រណាមួយក្នុងការបញ្ចប់សង្គ្រាមជាជាងតទល់គ្នាដោយអាវុធ។ គួរបញ្ជាក់ថា មកទល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយជាង១ឆ្នាំហើយ ពុំទាន់អាចរកច្រកចេញបាននៅឡើយទេ។

នាពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់នៅកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ពេលនេះកងទ័ពអ៊ុយក្រែនបានចាប់ផ្តើមវាយបកលើរុស្ស៊ីវិញហើយដើម្បីដណ្តើមទឹកដីខ្លួនដែលរុស្ស៊ីកាន់កាប់យកមកគ្រប់គ្រង់វិញ។ តែយ៉ាងណា សម្តេចតេជោ គ្មានជំនឿថា អ៊ុយក្រែនអាចដណ្តើមទឹកដីខ្លួននៅតំបន់គ្រីមៀរ និងដុនបាស ដែលរុស្ស៊ីកំពុងកាន់កាប់នោះ យកមកវិញបានដោយការប្រើប្រាស់សង្គ្រាមនោះទេ ព្រោះរុស្ស៊ីដែលជាមហាអំណាចនុយក្លេអ៊ែរមួយលើពិភពលោកនឹងមិនឲ្យចាញ់អ៊ុយក្រែនដោយងាយៗឡើយ បើទោះបីមានការផ្តល់សព្វាវុធពីលោកខាងលិចក៏ដោយ។

សម្តេចតេជោបានលើកឡើងថា គ្មានប្រទេសណាមួយអាចហាមឃាត់អ៊ុយក្រែនមិនឲ្យវាយបកមកលើរុស្ស៊ីនោះទេ ហើយក៏គ្មានសង្គ្រាមណាអាចបញ្ចប់ដោយការធ្វើសង្គ្រាមនោះដែរ។ ជាក់ស្តែងនៅក្នុងជំនួបតាមទូរសព្ទកាលពីកន្លងទៅថ្មីៗ សម្តេចតេជោ ហ៊ុន សែន បានសួរទៅកាន់លោក វ្លូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនថា តើអ៊ុយក្រែនមានផែនការនឹងវាយបកយកទឹកដីពីរុស្ស៊ីត្រឡប់មកវិញទេ? លោកបានឆ្លើយយ៉ាងខ្លីថា មាន។ ពេលនោះសម្តេចតេជោក៏បានផ្តល់ជាគំនិតថា អ៊ុយក្រែនគួរតែជ្រើសរើសការសន្ទនា ដើម្បីបញ្ចប់សង្គ្រាមជាជាងតទល់ដោយអាវុធ។

គួររំលឹកថា រុស្ស៊ីបានវាយចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយគិតទល់ពេលនេះវិបត្តិនេះបានអូសបន្លាយពេលជាង១ឆ្នាំហើយ តែគ្មានសញ្ហាណាមួយបង្ហាញថា វិបត្តសង្គ្រាមដ៏រ៉ាំរ៉ៃនេះ អាចនឹងបញ្ចប់បាននៅពេលណានោះទេ។ វិបត្តិសង្គ្រាមដ៏អូសបន្លាយនេះ មិនត្រឹមតែធ្វើឲ្យប្រជាជននៃប្រទេសទាំងពីររាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិតនោះទេ ថែមទាំងបានជះឥទ្ធិពលអវិជ្ជមានដល់ប្រជាជនស្ទើរទូទាំងពិភពលោក ព្រោះវិបត្តិសង្គ្រាមនេះបានជំរុញឲ្យតម្លៃថាមពល និងប្រេងឥន្ធនៈ ក៏ដូចជាអតិផរណាសកលមានការកើនឡើងខ្ពស់ និងធ្វើឲ្យប៉ះពាល់ដល់ច្រវាក់ផ្គត់ផ្គង់សកល ដែលធ្វើឲ្យប្រទេសមួយចំនួនប្រឈមនឹងបញ្ហាសន្តិសុខស្បៀងអាហារ។ លើសពីនេះ វិបត្តិនេះបានធ្វើសេដ្ឋកិច្ចពិភពលោករងនូវភាពរង្គោះរង្គើរនិងស្ថិតក្នុងភាពស្រពេចស្រពិលនៃការងើបឡើងវិញ៕




អត្ថបទបន្ទាប់


ក្រុមអ្នកផលិតស្រាអន្តរជាតិមានក្តីសង្ឃឹមខ្ពស់លើទីផ្សារនៅប្រទេសចិន

ព័ត៌មាន
សព្វថ្ងៃ ផលិតផលស្រាល្អៗបានរួមចំណែកដល់របៀបរស់នៅទាន់សម័យ និងការលម្ហែអារម្មណ៍បានមួយផ្នែក សម្រាប់អ្នកចង់រីករាយនឹងជីវិតលោកីយ៍។ ខណៈដែលផលិត…

អាជ្ញាធរបន្ដរកឃើញដេប៉ូចំនួន ១៣៤ លក់ប្រេងបន្លំគុណភាព និងបរិមាណ

ព័ត៌មាន
យ៉ាងហោចណាស់មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង១០០កន្លែងក្នុងចំណោមជាង៥០០កន្លែងត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ