អត្ថបទក្រុមហ៊ុន

អេសស៊ីជី (SCG) រៀបចំការប្រកួតវិញ្ញាសាផ្នែកបេតុងថ្នាក់ជាតិវគ្គផ្ដាច់ព្រាត់


អេសស៊ីជី (SCG) បានរៀបចំវគ្គផ្ដាច់ព្រាត់ការប្រកួតវិញ្ញាសាបេតុងថ្នាក់ជាតិ កាលពីថ្ងៃទី ០៨ ខែមិថុនា នៅឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center)ដែលក្នុងនោះសិស្សនិស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៦ បានមកចូលរួមប្រកួត។
អេសស៊ីជី (SCG) រៀបចំការប្រកួតវិញ្ញាសាផ្នែកបេតុងថ្នាក់ជាតិវគ្គផ្ដាច់ព្រាត់

ការ​ប្រកួតវគ្គផ្ដាច់ព្រាត់នេះ ធ្វើឡើង​ក្រោយពេលដែលសិស្សនិស្សិតរាប់រយនាក់ ត្រូវបានជ្រើស​រើស​ឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលលើវិញ្ញាសាផ្នែកបេតុង ហើយឆ្លងកាត់ការធ្វើតេស្ត​ដោយផ្ទាល់មាត់ និងតេស្តសរ​សេរ ការចុះទស្សនកិច្ចសិក្សា​នៅ​តាមបណ្ដារោងចក្របេតុង អេសស៊ីជី ខនគ្រីត​ និងឆ្លងកាត់វគ្គអនុវត្តផ្ទាល់ផងដែរ​ ។

លោក ធីរ៉ាក់ឆេត វិផាសា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុនបេតុង អេសស៊ីជី (SCG) មានប្រសាសន៍ថា៖ “​អេសស៊ីជីតែងតែព្យាយាម​ស្វែង​រកវិធីសាស្ត្រ​ប្រកបដោយភាពច្នៃប្រឌិត ដើម្បី​ជួយអភិវឌ្ឍធនធានមនុស្ស​នៅកម្ពុជា​នៅក្នុងវិស័យ​សំណង់ ដែលក្នុងនោះរាប់បញ្ចូលទាំងជំនាញ​ផ្នែកបេតុង ។ យើង​សង្ឃឹមថា យុវជនឆ្នើមទាំងអស់នេះ នឹងក្លាយជា​ធនធានមនុស្សយ៉ាងសំខាន់នៅក្នុងវិស័យសំណង់នៅកម្ពុជានាពេលអនាគត តាមរយៈ​ស្នាដៃប្រកប​ដោយគុណភាព និងជំនាញរបស់ខ្លួន គួបផ្សំជាមួយនឹង​សម្ភារៈសំណង់ដែលមានគុណភាព ដូចជា សម្ភារៈសំណង់មកពី អេសស៊ីជី ជាដើម” ។

យោងតាម​ក្រុមហ៊ុនអេសស៊ីជី បានឲ្យដឹងថា សាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទាំង ៦ ដែលចូលរួមប្រកួតនោះ រួមមាន សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI) សាកលវិទ្យាល័យន័រតុន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស (NTTI) ។

ក្នុងនោះ ក្នុងមួយសាកលវិទ្យាល័យ ឬមួយវិទ្យាស្ថាន មាន​សិស្សនិស្សិត​ ឆ្នាំទី ៣ និងទី ៤ ចំនួន ៦០ នាក់ ត្រូវបានជ្រើស​រើស​សម្រាប់វគ្គបណ្ដុះបណ្ដាល លើកលែងតែនិស្សិត​នៅវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា (ITC) ដែលមាននិស្សិត​ចំនួន ២០០ នាក់ត្រូវបានជ្រើស​រើស​ ហើយ​សិស្សិនិស្សិត​ទាំងអស់​ត្រូវបាន​ជម្រុះតាមរយៈការ​ធ្វើតេស្ត​សរ​សេរ។ ​

បន្ទាប់មកសម្រាប់វិទ្យាស្ថាន ឬសាកលវិទ្យាល័យនីមួយៗ​ សិស្សនិស្សិតមួយក្រុម ៥ នាក់ ត្រូវបានជ្រើស​រើស​សម្រាប់​ចូលរួម​វគ្គបន្ទាប់ គឺ​ការ​ចុះទស្សនកិច្ចសិក្សា​ ដែលក្នុងនោះ អេសស៊ីជី នាំ​ពួកគាត់​ទៅចុះទស្សនកិច្ច​នៅតាមរោង​ចក្របេតុង អេសស៊ីជី ខនគ្រីត ដើម្បីឲ្យពួកគាត់​បានឃើញ និងស្វែង​យល់ពីចង្វាក់ផលិតកម្មបេតុង​ជាក់ស្ដែង។

នៅក្នុងវគ្គអនុវត្ត សិស្ស​និស្សិត​មកពីក្រុមនីមួយៗ ត្រូវបានអនុញ្ញាត​ឲ្យអនុវត្ត​ផ្នែក​បេតុង​ចំនួនពីរលើក​នៅ ឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center) សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រាត់ ក្រុមសិស្សនិស្សិត​ បានឆ្លងកាត់​ការធ្វើតេស្ត​ផ្ទាល់មាត់ ការ​ធ្វើតេស្ត​សរសេរ​ និងការធ្វើតេស្តផ្នែកបេតុង ។

សិស្សនិស្សិតចំនួនបីក្រុម​ត្រូវបានជ្រើស​រើសជា​អ្នកឈ្នះ ដែលមកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេក ទេស(NTTI) សាកលវិទ្យាល័យន័រតុន និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយពួកគេ​បានទទួលវិញ្ញាបនបត្រទទួលស្គាល់ពី អេសស៊ីជី ផងដែរ ។

ទន្ទឹមនឹងនេះ ក្រុម​ជ័យលាភីចំណាត់ថ្នាក់ទីមួយ​បានទទួលរង្វាន់ជាទឹកប្រាក់ ៤ លានរៀល ជ័យលាភីចំណាត់ថ្នាក់ទីពីរ បានទទួល ៣ លានរៀល និងចំណាត់ថ្នាក់ទី ៣ បានទទួល ២ លានរៀល ។

និស្សិត ហុង សេងហួត តំណាង​ឲ្យក្រុម​ជ័យលាភីលេខ១មកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស(NTTI) បាននិយាយថា៖ “ពួកខ្ញុំមានសេចក្ដីរំភើបរីករាយ​មែនទែន ដែលបានចូលរួមក្នុងការប្រកួតនេះ ។ និយាយរួម ពួកខ្ញុំបានរៀនសូត្រ​យល់ដឹង​បានច្រើន​ក្នុងអំឡុងពេលចូលរួមការប្រកួត ហើយ​យើង​សង្ឃឹមថា នឹង​យកចំណេះដឹងទាំងនេះទៅ​ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជានៅក្នុងអាជីពការងាររបស់យើងនាពេលអនាគតផងដែរ” ។

គួររំលឹកផងដែរថា អេសស៊ីជី គឺជាក្រុមហ៊ុន ដែលមានវត្តមាននៅកម្ពុជាចាប់តាំងពី​ឆ្នាំ ១៩៩២ មកម្លះ ដោយ ផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ ដែលមានគុណភាព​សម្រាប់​គម្រោងលំនៅដ្ឋាន និងគម្រោងសំណង់នានា​រាប់មិនអស់ ក្នុងនោះអេសស៊ីជី បាន​កសាង​កិតិ្តនាម​របស់ខ្លួន​តាមរយៈការ​ចូលរួម​នៅ​ក្នុងគម្រោង​សាងសង់ធំៗជា​ច្រើននៅ​ក្នុង​ប្រទេស មានដូចជា ស្ពានអ្នកលឿង ផ្លូវល្បឿនលឿនដំបូងគេ​របស់កម្ពុជាពីភ្នំពេញទៅក្រុងព្រះសីហនុ និង​អគារ​ខ្ពស់ដំបូងគេ គឺអគារ​វឌ្ឍនៈថៅវើ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំកម្មវិធីខាងលើ គឺក្នុងគោលបំណងដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យសំណង់ ជាពិសេសនោះជំនាញផ្នែកបេតុង ដែលត្រូវបានធ្វើឡើងតាមស្តង់ដារ របស់ក្រុមហ៊ុន ធានានៅគុណភាពខ្ពស់ ជាប់ធនបានយូររាល់ការសាងសង់សំណង់គ្រប់ប្រភេទ ។ ហើយសិស្សនិស្សិតដែលបានចូលរួមទាំងនោះ ក្រោយពីការបញ្ចប់ការសិក្សាជំនាញនិងចំណេះដឹងអនុវត្តជាក់ ស្តែង ពួកគេនឹងក្លាយជាធនធានមួយយ៉ាងសំខាន់ក្នុងវិស័យសំណង់នៅប្រទេសកម្ពុជានាពេលអនាគត ​។




អត្ថបទបន្ទាប់


ថៃកំពុងជំរុញផែនការវិនិយោគលើវិស័យថាមពល ដើម្បីបង្កើតប្រាក់ចំណូលដល់ជិត៥ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ច

ព័ត៌មាន
នាយកដ្ឋានអាជីវកម្មថាមពលថៃបានអះអាងថា អាជ្ញាធរថាមពលពាក់ព័ន្ធនានាកំពុងបន្តការជំរុញការអនុវត្តផែនការប្រេងជាតិដែលមានគោលបំណងបង្កើតប្រាក់ចំណូ…

សម្តេចតេជោ ហ៊ុន សែន ស្នើដល់ម្ចាស់បុរីទាំងអស់បញ្ឈប់សកម្មភាពរឹបអូសផ្ទះពីអតិថិជនដែលអស់លទ្ធភាពបង់

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើដល់ម្ចាស់បុរីទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរឹបអូសផ្ទះពីអតិថិជនដែលគ្មានលទ្ធភាពបន្ដក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ